• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

៥មូលហេតុដែលសង្សាររបស់អ្នកចាប់ផ្តើមអស់ចិត្ត

[Copy link]
1502 0
Share
នៅពេលដែលមនុស្សម្នាក់ចាប់ផ្តើមចង់ផ្លាស់ប្តូរ មិនមែនមកពីកត្តាអ្នកទី៣ទាំងអស់នោះទេអាចមានកត្តាច្រើនយ៉ាងដែលអ្នកមិនដឹង ហើយកត្តានោះអាចមកពីដៃគូរស្នេហាក៏ថាបាន ដូច្នេះចូលអាន៥មូលហេតុដែលធ្វើឱ្យសង្សាររបស់អ្នកចាប់ផ្តើមអស់ចិត្ត ៖

16196248_1809309405986022_1834422403_o.jpg

១. អ្នកចូលចិត្តកហុក
មនុស្សម្នាក់ៗគ្មានអ្នកណាចូលចិត្តមនុស្សកហុក និងសប្បាយចិត្តនៅពេលមានគេកហុកនោះទេ ប៉ុន្តែបើសិនជាអ្នកធ្វើរឿងកហុកនេះញយដងទៅ គេអាចនិងខ្នក់ចិត្តហើយអារម្មណ៍របស់គេក៏អស់ទៅតាមហ្នឹងដែរ ។

២. រករឿង
មនុស្សម្នាក់ៗគ្មានអ្នកណាចូលចិត្តមានរឿងនោះទេ ប៉ុន្តែបើឱ្យតែជួបគ្នាមានតែរឿងមិនចេះចប់មិនចេះហើយបែបនេះ គ្មានអ្នកណាទ្រាំមិនធុញបានទេ ជាពិសេសពេលដែលហត់នឿយពាក្យដែលមនុស្សគ្រប់គ្នាគេចង់លឺបំផុតគឺកម្លាំងចិត្តនិងភាពផ្អែមល្ហែមដែលមនុស្សដែលខ្លួនស្រលាញ់និយាយមកកាន់ខ្លួន មិនមែនបញ្ហានោះទេ  ។

៣. មិនទុកចិត្ត
ទំនុកចិត្តគឺសំខាន់បំផុតចំពោះជីវិតគូរ បើសិនជាគូរស្នេហ៍មិនមានភាពទុកចិត្តគ្នា រឿងប្រចណ្ឌច្រើនប្រាកដជាកើតមានឡើងហើយបើមិនដោះស្រាយឱ្យច្បាស់លាស់ទេនោះនិងមានតែរឿងរ៉ាវធំ ហើយអាចឈានដល់ផ្លូវបែកទៀតផង ។

៤. គ្រួសារមិនពេញចិត្ត
ពេលខ្លះយើងស្រលាញ់គ្នាជារឿងមនុស្ស២នាក់ ប៉ុន្តែអ្នកគ្មានក្តីសុខទេបើសិនគ្រួសារខាងណាម្ខាងមានរឿងមិនពេញចិត្ត ហើយជំទាស់ពីទំនាក់ទំនងពួកអ្នក ពេលខ្លះមនុស្សមួយចំនួន អាចនិងតាមគ្រួសារហើយព្យាយាមផ្តាច់ទំនាក់ទំនងក៏ថាបានពីព្រោះតែគេមិនចង់ឱ្យម្តាយឪពុករបស់គេពិបាកចិត្ត ។

៥. គេចាប់ផ្តើមមើលឃើញអ្នកថ្មីល្អជាងអ្នក
ពេលខ្លះនៅពេលដែលអ្នករវល់ពេកអ្នកភ្លេចថាអ្នកមានមនុស្សដែលអ្នកត្រូវបារម្មណ៍ ហើយអ្នកក៏មិនដឹងថាមានអ្នកប្រគួតប្រជែងដើម្បីយកមនុស្សដែលអ្នកស្រលាញ់ចេញពីអ្នកទៅ ពេលខ្លះដោយសារតែការព្រងើយកន្តើយរបស់អ្នកនេះហើយដែលធ្វើឱ្យអ្នកផ្សេងឆ្លៀតឳកាសនេះបាន  ។ ដោយសារតែការធ្វេសប្រហែសរបស់អ្នក អាចធ្វើឱ្យអ្នកបាត់បង់មនុស្សដែលអ្នកស្រលាញ់ដោយមិនដឹងខ្លួន ៕

អត្ថបទដោយ ៖ HooTa

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top