• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

កុំភ្លេចរបស់ទាំង ៦ នេះប្រសិនមានដំណើរកម្សាន្ត

[Copy link]
246 0
Share
មិនថាដំណើរកម្សាន្តទីកាន់ទីជិត ឬ ទីឆ្ងាយ សុទ្ធសឹងតែជាពេលវេលាសប្បាយៗក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ។ អញ្ចឹងហើយមុនទៅកម្សាន្តនៅកន្លែងណាមួយ ជៀសវាងកុំអោយភ្លេចរបស់របរទាំង ៦ ដូចខាងក្រោមនេះ ៖

sample-cover-article.jpg

១. ខ្នើយសម្រាប់កល់ក
បើអ្នកគេងនៅលើឡាន ឬ លើយន្តហោះអស់រយៈពេលច្រើនម៉ោងអាចនឹងចុក ក ធ្វើឲ្យអ្នកមានអារម្មណ៍មិនសូវសប្បាយ។

២. ម៉ាស៊ីនថត (Camera, Gopro, Drone…)
ស្តាយអត់ប្រសិនអ្នកបានទៅកន្លែងដែលមានទេសភាពស្រស់ស្អាត ជួបជុំមិត្តភក្តិយ៉ាងសប្បាយរីករាយ ប៉ុន្តែបែរជាភ្លេចយកម៉ាស៊ីនថតទៅតាម។

៣. កាសស្តាប់ចម្រៀង
ធ្លាប់អត់? គេគ្រប់គ្នាឡើងឡានសុទ្ធតែស្តាប់ចម្រៀងគ្រប់គ្នា ដោយឡែកអ្នកវិញអង្គុយទុយមុយអផ្សុកម្នាក់ឯង។

៤. កាបូបដាក់របស់របរ
ដើម្បីជៀសវាងការភ្លេច ឬ បាត់របស់របរត្រូវតែមានកាបូបសម្រាប់ដាក់សម្ភារៈសំខាន់តាមខ្លួនដូចជា ថ្នាំពេទ្យ, ទូរស័ព្ទ, គ្រឿង Make up, លុយ និងសម្ភារៈផ្សេងៗ។

៥. ឧបករណ៍សម្រាប់សាកថ្មទូរស័ព្ទ (Powerbank)
ពេលដើរលេង ត្រូវថតរូប, លេង Facebook ឬ Instagram អញ្ចឹងហើយវាស៊ីថ្មខ្លាំង អញ្ចឹងដើម្បីកុំឲ្យក្រុមគ្រួសារបារម្ភពេលទូរស័ព្ទ Call មិនចូលអញ្ចឹងកុំភ្លេចយកឧបករណ៍សាកថ្មតាមផង។

៦. មួក និង អាវដៃវែង
ប្រសិនដំណើរកម្សាន្តទៅតំបន់ត្រជាក់កុំភ្លេចយកអាវរងាដាក់ជាប់ខ្លួនផង។ ប្រសិនដំណើរកម្សាន្តទៅតំបន់មានអាកាសធាតុក្តៅ កុំភ្លេចយកទាំងមួកដើម្បីការពារកម្តៅថ្ងៃ និងអាវដៃវែងផង៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top