• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

របៀបធ្វើ ជ្រក់​មមាញ​ឆ្ងាញ់

[Copy link]
393 0
Share
ជ្រក់​មមាញ​គឺជា​អាហារ​មួយ​ប្រភេទ​ដែល​សម្រាប់​ញ៉ាំ​ ជា​មួយ​ នឹង​ ​ត្រី​អាំង​ ឬបំពង។ វាចំនាយពេលយូរក្នុងការធ្វើ ប៉ុន្តែដើម្បីអនាម័យល្អអ្នកគួរតែរៀនធ្វើខ្លួនឯងជៀសជាងទិញស្រាប់៖

aaa.jpg
រូបតំណាង
គ្រឿងផ្សំ៖
  • មមាញ ៣០០ក្រាម
  • សណ្ដែកបណ្ដុះ ១៥០ក្រាម
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • អំបិល ១ស្លាបព្រាបាយ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ

របៀបធ្វើ៖
  • ដំបូងអ្នកយកមមាញលាងទឹកអោយបានស្អាតរួចយកទៅហាលថ្ងៃអោយស្វិតជាមុនសិន រួចយកមកហានអោយល្អិត ដាក់អំបិល១ស្លាបព្រាបាយរោយពីលើ បន្ទាប់មកច្របល់ចូលគ្នាអោយសព្វទុកចោលរយៈពេល៣ម៉ោង។
  • បន្ទាប់មកដាក់ទឹកបាយចូលកូរអោយសព្វទុករយៈពេល២,៣ថ្ងៃ រង់ចាំដល់ជ្រក់ជូរធុំក្លិនតិចៗ បន្ថែមសណ្ដែកបណ្ដុះចូលកូនអោយសព្វជាការស្រេច។
បញ្ជាក់៖ ពេលអ្នកទទួលទានគួរតែថែមស្ករស ប៊ីចេង១ស្លាបព្រាកាហ្វេដើម្បីបន្ថែមរសជាតិកាន់តែឆ្ងាញ់៕


អត្ថបទដោយ៖ Tinako

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top