• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ការលៈបង់របស់ម៉ែ ថ្ងៃកំណើតកូន!

[Copy link]
1028 0
Share
នៅក្នុងលោកនេះ ម៉ែជាព្រះរស់តែ១គត់ដែលផ្តល់កំណើតដល់កូន លោកមានគុណធំគ្មានអ្វីកាត់ថ្លៃពុំបាន។ លោកបានផ្តល់ទាំងរូបកាយ អាហារ អប់រំ និងសេចក្តីចេញពីបេះដូងយ៉ាងពិតប្រាកដ គ្រាន់តែការចាប់កំណើតរបស់កូនមកលើផ្ទៃម៉ែមាននិស្ស័យខុសគ្នាតាមសម្ពាយបុណ្យរបស់ខ្លួនពីជាតិមុន ខ្លះកើតចំវង្សត្រកូលអ្នកមានសក្តិយស ខ្លះកើតចំវង្សត្រកូលអ្នកធូធារ ហើយខ្លះទៀតកើតចំកូនអ្នកក្រខ្សត់លំបាក។ ភាពខុសគ្នាទាំងនេះវាកត្តាជម្រុញឱ្យកូនៗគ្រប់រូបខំប្រឹងស្វែងយល់ក្រែបយកចំណេះដឹង ដើម្បីក្លាយខ្លួនទៅមនុស្សល្អ ចេះគោរពចាស់ទុំ ជាពិសេសការដឹងគុណចំពោះម៉ែ ដែលបានផ្តល់កំណើតខ្លួន។

Sampleចតុកោងកែង.jpg

យើងឃើញថា សង្គមសម័យទំនើបនាពេលបច្ចុប្បន្ននេះ គឺកំពុងតែរុញច្រានយុវវ័យមួយចំនួនឱ្យផ្លើតផ្លើន ជ្រួលជ្រើមទៅតាមសម្ភារៈនិយម ហើយរំអុកសុំម្តាយឱ្យទិញ ប្រសិនជាត្រកូលអ្នកមានស្តុកស្តមវាមិនជាបញ្ហានោះទេ។ ប៉ុន្តែកូនខ្លះវិញឃើញមិត្តភក្តិប្រើសម្ភារៈនិយម កើតក្តីច្រណែននិន្ទាចង់បាន ទាំងដឹងថាខ្លួនកើតចំត្រកូលអ្នកក្រលំបាក ដោយមិនខ្វល់ពីម៉ែគាត់លំបាករកលុយទម្រាំបានលុយយកមកទិញម្ហូបមួយពេលៗ តើពួកគាត់ត្រូវសម្រកញើសឈាមប៉ុណ្ណានោះទេ? ហើយកូនខ្លះទៀតជាអកុសល មិនស្តាប់ពាក្យទូន្មានម៉ែ មិនគោរពចាស់ទុំ គ្រាន់តែលោកស្តីបន្ទោសប្រៀនប្រដៅបន្តិចបន្តួចថ្លើមធំហ៊ានរត់ចេញពីផ្ទះ ហើយមកដើរតែលតោល បង្កើតជាក្រុមបងតុចបងធំ ផឹកស៊ីវៃគ្នា ញៀនគ្រឿនញៀនរហូតដល់លង់ខ្លួនក្លាយជាក្រុមចោរឆក់ ចោរប្លន់ទៀត។ តើក្នុងលោកនេះ ម៉ែឯណាដែលមិនចង់ឱ្យកូនរបស់ខ្លួនរៀនបានខ្ពង់ខ្ពស់មានកិត្តិយស មានយសសក្តិ ដែលលោកខំផ្តល់កំណើតហើយចិញ្ចឹមបីបាច់ថែរក្សាតាំងពីចាប់កំណើតរហូតដល់ធំពេលរូបពេញរាងរហូតបានចូលក្នុងមង្គលការ តែលោកក៏នៅតែបារម្មណ៍អាណិតស្រលាញ់ជានិច្ច។ កូនៗគ្រប់រូបមានដឹងទេថា ម៉ែលំបាកយ៉ាងខ្លះនៅពេលផ្តល់កំណើត៖
- ម៉ែហ៊ានលះបង់ភាពខ្មាសអៀនគ្រប់បែបយ៉ាងក៏ព្រោះតែកំណើតកូន
- ម៉ែបាត់បង់ឈាមស្ទើរខ្សោះទាំងប្រាណក៏ព្រោះតែកំណើតកូន
- ម៉ែត្រូវទទួលការឈឺចាប់ស្ទើរស្លាប់ស្ទើររស់ក៏ព្រោះតែកំណើតកូន
- ម៉ែស្ទើរតែនឹងផុតដង្ហើមក៏ព្រោះតែកំណើតកូន ប៉ុន្តែ “ម៉ែ” អាចញញឹមបានព្រោះម្តាយបានឮសំឡេងកូនយំ បានឃើញមុខកូន បានឱបកូននឹងដើមទ្រូង..!
***ប្រសិនបើអ្នកជាកូនល្អដែលមានព្រហ្មវិហារធម៌ក្នុងខ្លួនយ៉ាងពិតប្រាកដ អ្នកគួរតែបំពេញនូវភាវរៈកិច្ចចំពោះមាតា ដែលជាអ្នកផ្តល់កំណើត និងជាអ្នកមានគុណទី១ក្នុងលោក ដោយតបស្នង និងការគោរពដឹងគុណដល់លោកវិញ។ ខ្ញុំជឿថាលោកមិនប្រាកថ្នាអ្វីខ្ពស់ក្រៅអំពីឃើញកូនរៀនបានខ្ពង់ខ្ពស់ មានការងារធ្វើល្អ និងចេះគោរពចាស់ទុំនោះទេ៕
អត្ថបទដោយ៖ Yura_Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top