• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

កាច់ចង្កូតជីវិត

[Copy link]
787 0
Share
នៅពេលដែលជិវិតមិនមានភាពរលូនទៅដូច្នេះ ហើយបើសិនជាមានបំណង់ចង់អោយមានការផ្លាស់ប្តូរនៅក្នុងពេលអនាគត ការប្តូរទិសដៅរបស់ជីវិត ត្រូវពឹងផ្អែកទៅលើការបោះបង់ទស្សនៈនៅនឹងមួយកន្លែង ហើយទទួលយកគំនិតដែលល្អថ្មីជាងនេះ។

1.jpg

មិនមានអ្វីប្លែកនោះទេ មនុស្សតែងតែគិតថា ទម្លាប់ដែលធ្លាប់ធ្វើមកហើយ គឺជារឿងដែលត្រឹមត្រូវ មិនមានអ្វីដែលត្រូវផ្លាស់ប្តូរ ហើយសិនចង់ផ្លាស់ប្តូរក៏គិតថាមិនមានអ្វីដែលត្រូវផ្លាស់នោះដែរ។ មិនខុសអីពីសិស្សដែលកំពុងធ្វើលំហាត់ គាត់ធ្លាប់តែចាំមកពីការសិក្សានៅថ្នាក់មូលដ្ឋាន ២ បូក ២ គឹ៤ ២ គុណនឹង ២ គឺ៤  ៣ បូក ១ ស្មើនឹង ៤ ហើយប្រកាន់ភ្ជាប់នូវវធីនេះរហូត។ នៅពេលគាត់ជួបលំហាត់ដែលមិនត្រូវប្រើរូបមន្តខាងលើ គាត់នៅតែបន្តធ្វើលំហាត់នោះទៀត ដោយការទាល់គំនិតមិនដឹងថាត្រូវធ្វើរបៀបដូចម្តេចទៀត ព្រោះគាត់មិនបានចាប់អារម្មណ៍ថា លំហាត់នោះមិនអាចដោះស្រាយជាមួយរូបមន្តខាងលើបានទេ វាត្រូវដោះស្រាយជាមួយរូបមន្តផ្សេងទៀត អាចជា ៥ ដក ១ ឬ ៨ ចែកនឹង ២ ជាដើម។ ជីវិតស្ថិតនៅក្នុងភាពមួយលំបាក បើមិនព្រមធ្វើការផ្លាស់ប្តូរទៅលើរបៀបដែលកំពុងតែធ្វើអោយជីវិតជួបការលំបាកនោះទេ មិនខុសអីពីអ្នកបើកយន្តហោះដែលកំពុងជួបព្យុះដ៏ធំនៅខាងមុខ ហើយមិនព្រមធ្វើការចុះចត ឬហោះបង្វាងអោយផុតពីឥទ្ធិពលរបស់ខ្យល់នោះទេ។ យន្តហោះប្រាកដជារងនូវការខូច ហើយអាចធ្វើអោយបាត់ដល់ជីវិតរបស់ខ្លួនព្រមទាំងជីវិតអ្នកធ្វើដំណើរទាំងអស់បាន។
បើសិនជួបបញ្ហាលំបាក ហើយមិនអាចដោះស្រាយតាមទម្លាប់ដែលធ្លាប់បានធ្វើ ការស្វែងរកវិធីសាស្ត្រថ្មី កាច់ចង្កូតប្តូរទិសដៅថ្មី អាចជួយអោយជីវិតបានជួបរឿងដែលប្រសើរជាងនេះនៅថ្ងៃខាងមុខ៕

អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top