• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

មូលហេតុពិតទាំង៣ដែលអ្នកមិនគួរទទួលមនុស្សដែលអ្នកគ្រាន់តែអាណិត

[Copy link]
1516 0
Share
ធម្មតាទេមនុស្សមួយចំនួនចូលចិត្តទទួលយកមនុស្សម្នាក់មកក្នុងជីវិត ទាំងដែលខ្លួនឯងមានត្រឹមការអាណិតមកធ្វើជាដៃគូរស្នេហា ព្រោះតែក្តីអាណិត ហើយគ្មានការស្រលាញ់  តែអ្នកមិនដឹងថាគ្រាន់តែក្តីអាណិតនេះពេលខ្លះមិនបានជួយឱ្យអ្នកជួបនិងស្នេហាសមប្រកបនោះទេ ការពិតវាបែរអាចក្លាយជាបញ្ហាសម្រាប់អ្នកក៏ថាបាន ។ វាអាចនិងមានផលវិបាកនៅថ្ងៃក្រោយបើសិនជាអ្នកសម្រេចចិត្តបែបនិងតោះអានពីមូលហេតុពិតទាំង៣ដែលអ្នកមិនគួរទទួលមនុស្សដែលអ្នកគ្រាន់តែអាណិត៖

29572586_242141296529889_4557613011570934111_n.jpg

១ . ស្នេហាមិនបានយូរ
នៅពេលដែលអ្នកទទួលមនុស្សម្នាក់ដែលអ្នកមានត្រឹមការអាណិត ការស្រលាញ់អ្នកមានតិច វាធ្វើឱ្យមនោសញ្ចេតនារបស់អ្នកក៏មានតិចដូចគ្នាដែល វាធ្វើឱ្យអ្នកឆាប់ឃើញពីអំពើអាក្រក់របស់គេ នៅពេលដែលអ្នកឈ្លោះគ្នាអ្នកមិនបានយកបេះដូងមកគិតនោះទេ អញ្ចឹងនៅពេលដែលអ្នកមានបញ្ហាម្តងអ្នកមិនសូវព្យាយាមចង់បានវាមកវិញនោះទេ ។

២.អ្នកនិងបាត់បង់គេថ្ងៃមួយ
ថ្ងៃណាមួយនៅពេលដែលអ្នកទទួលគេដោយមានត្រឹមតែការអាណិត បើសិនជាមានពេលណាគេដឹងថាអ្នកទទួលគេដោយសារតែការអាណិត គេប្រាកដជាអន់ចិត្តជាមួយអ្នកហើយមិនអាចទទួលយកបាន ព្រោះអ្នកមិនមានចិត្តស្រលាញ់គេនោះ គេមិនចង់បានការត្រឹមការអាណិតទេគឺគេចង់បានការស្រលាញ់ពិតចេញពីចិត្តអ្នក ។

៣. ក្លាយជាមនុស្សអាត្មានិយម
អ្នកនិងក្លាយជាមនុស្សអាត្មានិយមដោយមិនដឹងខ្លួនព្រោះថាអ្នកជាមនុស្សមិនច្បាស់លាស់ ព្រោះអ្នកយកការស្រលាញ់ដ៏ស្មោះសររបស់មនុស្សម្នាក់មកលេងសើច ក៏ព្រោះតែចិត្តអាណិតរបស់អ្នក តាមដែលការពិតអ្នកមិនមានចិត្តស្រលាញ់គេនោះទេ។

សូមផ្តល់យោបល់មួយទៅអ្នកទាំងអស់គ្នាថា បើទាំងអស់គ្នាចង់សម្រេចចិត្តទទួលមនុស្សម្នាក់ៗមកក្នុងជីវិតសូមទួលដោយការស្រលាញ់កុំត្រឹមតែការណិត ព្រោះក្តីស្រលាញ់កើតពីបេះដូង ។ កុំយកការស្រលាញ់ស្មោះរបស់មនុស្សម្នាក់មកលេងសើចព្រោះគេមានស្នេហាពិតមកឱ្យអ្នក ហើយគេចង់បានការស្រលាញ់ពិតពីអ្នកមិនមែនត្រឹមការស្រលាញ់នោះទេ ៕
អត្ថបទដោយ ៖ HooTa

29572586_242141296529889_4557613011570934111_n.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top