• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

មិត្តភក្តិស្រីលង់ស្រលាញ់អ្នកហើយ បើនាងធ្វើរឿងទាំង ៥ នេះ

[Copy link]
1095 0
Share
មនុស្សស្រីមិនខុសពីមនុស្សប្រុសទេ នាងក៏មានចិត្តស្រលាញ់នរណាម្នាក់ដែរ ប៉ុន្តែគ្រាន់តែមិនហ៊ានសារភាពដូចមនុស្សប្រុសទេ ព្រោះគិតថាខ្លួនគ្មានតម្លៃ និងខ្លាចខាងប្រុសមិនស្រលាញ់វិញ។ ដូចនេះ បើឃើញមិត្តភក្តិស្រីធ្វើរឿងទាំងនេះបានន័យថា នាងមានចិត្តលើអ្នកហើយ ៖

sample-cover-article.jpg

១. មើលមុខអ្នកហើយលួចញញឹម
បើគ្រាន់តែមើលមុខហើយធ្វើធម្មតា គេចាត់ទុកអ្នកជាមិត្តធម្មតា ប៉ុន្តែបើនាងមើលជាមួយស្នាមញញឹម និងកែវភ្នែកសម្លឹងចំៗមកអ្នក ប្រាកដជានាងមានចិត្តលើអ្នកហើយ។

២. ព្យាយាមនៅក្បែរអ្នក
នាងព្យាយាមទៅអង្គុយក្បែរអ្នក ពេលខ្លះធ្វើជាភ្លេចខ្លួនដើម្បីបាននៅក្បែរអ្នក ដើម្បីកុំឲ្យមិត្តភក្តិដទៃទៀតចាប់អារម្មណ៍។

៣. ចូលចិត្តសួរនាំច្រើន
មិនមែននាងចង់ដឹងរឿងអ្នកទេ ប៉ុន្តែនាងគ្រាន់តែចង់បង្កើនភាពស្និទ្ធស្នាល និងចង់ស្តាប់សម្លេងរបស់អ្នកតែប៉ុណ្ណេះ។

៤. ខមិនរូបរបស់អ្នក (Comment)
សង្កេតមើលពេលដែលអ្នកបង្ហោះរូប ឬ Share អ្វីមួយតែងតែឃើញមុខនាងចូល comment ស្ទើរតែគ្រប់។ សញ្ញានេះបញ្ជាក់ថា នាងចាប់ផ្តើមតាមដានអ្នកហើយ។

៥. អៀនពេលមិត្តភក្តិបង្អប់
មុខឡើងក្រហម តែមិនហ៊ានប្រកែកជាមួយមិត្តភក្តិ ព្រោះចង់ឲ្យអ្នកដឹងខ្លួនថានាងមានចិត្តលើអ្នកតិចៗហើយ៕

អត្ថបទ៖ Queenco

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top