• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

វីធី៥ជួយអោយគេផុតពីភាពឆ្គាំឆ្គង

[Copy link]
530 0
Share
ក្នុងការប្រព្រឹត្តកុំអោយមានភាពឆ្គាឆ្គងនៅក្នុងសង្គម ត្រូវធ្វើការយកចិត្តទុកដាក់លើការនិយាយស្តី អត្តចរិក ស្លៀកពាក់ និង ការបិរភោគ។

3.jpg

១.នៅតុទទួលទានអាហារ
នៅពេលកំពុងញ៉ាំអាហារ យើងអាចមិនដឹងថា ទង្វើរបស់យើងមានគេកំពុងកត់សម្គាល់នោះទេ។ បើសិនជាមានការឆ្គាំឆ្គង ដូចជា កំពុបទឹកសម្ល  ធ្វើរបស់អ្វីមួយនៅលើតុ សូមកុំនិយាយចេញមក ដោយអ្នកគ្រាន់តែសម្តែងកាយវិការទៅបានហើយ អាចយកដៃត្រដុសសក់ សង្គ្រឿតធ្មេញ ហើយបើធ្ងន់ធ្ងរអ្នកអាចហែកសំលៀកបំពាក់របស់អ្នក។


២. ការនិយាយស្តី
សូមកុំសួរដែលអ្នកដែលកំពុងជជែកជាមួយអ្នក នូវសំនួរណាដែលមិនសមហេតុផល ហើយបើមិនចង់មានបញ្ហាអ្វី សូមកុំសួរសំនួរគ្នា ហើយចៀសវាងការនិយាយពាក្យស្តីតឹងដាក់គ្នា។ ពេលចាប់ផ្តើមនិយាយនៅលើកដំបូង សូមកុំនិយាយអំពីរឿងផ្ទាល់ខ្លួន អាចនិយាយពីបញ្ហាដែលមានចំណាប់អារម្មណ៍ ឬនិយាយពីរឿងអប់រំជាដើម។


៣. នៅតាមដងផ្លូវ
បុរសនិងស្ត្រីមិនអាចធ្វើដូចគ្នាទេ។ បុរសល្អមិនត្រូវឈរនៅផ្លូវកែង ឬតាមបង្អួចនៅកន្លែងលក់ទំនិញ ហើយសំលឹងមកកាន់មនុស្សស្រីដូចខ្វះការអត់ទ្រាំ ឬក៏ឈរធ្វើលឹបលើម ធ្វើអ្វីត្រូអោយគេមើលឃើញ។ ចំណែកស្ត្រី ត្រូវធ្វើអ្វីអោយបានសមរម្យនិងថ្លៃថ្នូរ មិនត្រូវនិយាយឬសើចខ្លាំងៗនៅតាមដងផ្លូវនោះទេ កុំធ្វើការលើកសំលៀកបំពាក់របស់ខ្លួនផ្តេសផ្តាស់។ ស្ត្រីអាចនិយាយសុំអោយបរុសជួយលើកអីវ៉ានរបស់ខ្លួន មិនមានអ្វីជាខុសនោះទេ។


៤. សម្រាប់ស្ត្រី
ស្ត្រីគួរយល់ដឹងអំពីរឿងនៅកន្លែងធ្វើការ។ ពួកគាត់មិនគួរអង្គុយគងជើង ត្រូវអង្គុយចំកៅអី ឬអាចអង្គុយឃ្លាតពីគែមសាឡុងបន្តិច ហើយមិនត្រូវអង្គុយផ្អែកទៅក្រោយលាតខ្លួនអោយអស់ទៅកៅអីផ្អែក ឬកៅអីវែងនៅសាធារណៈនោះទេ។


៥. ផ្តល់ការគោរព
មនុស្សដែលជាសុភាពបុរសមិនត្រូវស្លៀកពាក់ដូចជាក្មេងប្រុស ប្រើរបស់ថ្លៃៗ ប្រើគ្រឿងក្រអូបដើម្បីទាក់ទាញនោះទេ។ ហើយបុរសមិនគួរយកដៃរបស់ទៅប៉ះពាល់ស្ត្រីនោះដែរ លើកលែងល័ក្ខខ័ណ្ឌចម្លងស្ត្រីឆ្លងកាត់កន្លែងដែលពិបាកធ្វើដំណើរ ឬធ្វើជាអ្នកដឹកដៃកូនក្រមុំក្នុងពិធីអាពាហ៍ពិហពាហ៍។ បុរសក៏ត្រូវនិយាយជាមួយស្ត្រីដែលមានភាពឆ្លាតវៃដោយស្មើភាពគ្នាមិនដោយមានការបន្ធូបន្ថយនោះដែរ។
ចំនុចទាំងប្រាំនេះជួយបង្ហាញអ្នកអោយគេចផុតពីពីភាពមិនសមរម្យដែលអ្នកមិនបានយកចិត្តទុកដាក់។

អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top