• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

របៀបធ្វើ ស្លាបមាន់បំពងទឹកភ្នែក

[Copy link]
472 0
Share
អ្នកកំពុងតែស្វែងរកម្ហូបអ្វីដែលថ្មីប្លែក ដើម្បីចងចិត្តស្វាមីទទួលទានបាយផ្ទះ ចៀសជាងទៅអាហារនៅក្រៅមែនទេ? សាកល្បងរៀនធ្វើម្ហូបនេះម្ដងមើល៖
aaa.jpg
រូបតំណាង
គ្រឿងផ្សំ៖
  • ស្លាបមាន់ ៥០០ក្រាម
  • អំបិល១ស្លាបព្រាបាយ
  • ម្រេច ១ស្លាបព្រាកាហ្វេ
  • ខ្ទឹមស ១កំពឹស
  • ល្ងរ ១ស្លាបព្រាបាយ
  • ទឹកម្ទេស ១កូនចាន
  • ស្ករត្នោត ១ស្លាបព្រាកាហ្វេ
  • ប្រេងឆា
  • ម្សៅបំពង

របៀបធ្វើ៖
  • យកស្លាបមាន់លាងអោយស្អាត បន្ទាប់មកដាក់អំបិល និងម្រេចប្រលាកវាអោយចូលជាតិរួចដាក់ម្សៅបំពងច្របល់ជាមួយសាច់មាន់ រួចមកយកខ្ទះដាក់ខ្លាញ់អោយក្ដៅ យកមាន់ទៅបំពងអោយក្រៀមហើយស្រួយរួចស្រង់វាឡើង។
  • ដាក់ខ្ទះថ្មីដាក់ខ្លាញ់បន្តិចដាក់ខ្ទឹមសបំពងអោយក្រហមរួចដាក់ទឹកម្ទេសចូលដាក់ស្ករត្នោតចូលរួចដាក់ស្លាបមាន់ចូលកូរអោយសព្វ រោយល្ងរពីលើដួសដាក់ចានជាការស្រេច៕


អត្ថបទដោយ៖ Tinako


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top