• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

អារម្មណ៍ពិត៖ ម៉ាក់លំបាកពេកហើយក្នុងជាតិនេះ ព្រោះដើម្បីតែកូន..!!! [

[Copy link]
1555 0
Share
         ក្រោយពេលដែលកូនចាប់ផ្តើមដឹងក្តីមក ទើបកូនដឹងថាពិតជាបានប្រព្រឹត្តកំហុសរាប់មិនអស់ចំពោះម៉ាក់ ពេលខ្លះម៉ាក់ស៊ូទ្រាំខាំម៉ាត់សង្កត់ចិត្តមិនត្អូញត្អែរ ខ្លះទៀតអង្គុយសម្រក់ទឹកភ្នែកតែម្នាក់ឯង ព្រោះតែកូនមិនស្តាប់ដំបូន្មានរបស់ម៉ាក់។ ក្នុងគ្រួសារមួយដែលគ្មានឳពុកជាមេបាសម្រាប់ដឹកដៃបង្ហាញផ្លូវ វាពិតណាស់ថាខ្វះភាពកក់ក្តៅបំផុត ដូច្នេះម៉ាក់ត្រូវធ្វើជាឪពុកផង ជាម្តាយផង តែម៉ាក់មិនដែលបោះបង់នូវភាពអំណត់តស៊ូ ពុះពារជំនៈរាល់ឧបសគ្គព្រោះតែចង់ឃើញកូនមានចំណេះដឹង រៀនបានខ្ពង់ខ្ពស់នឹងគេ និងមានការងារល្អនៅថ្ងៃក្រោយ។

CoverForWeb - Copy.jpg

        ថ្ងៃកំណើតកូនគីជាថ្ងៃដែលម៉ាក់ហ៊ានលះបង់គ្រប់យ៉ាង ភាពអៀនខ្មាស ឈាមស្រក់ស្ទើរខ្សោះប្រាណ ឈឺចាប់គ្រប់បែបយ៉ាងស្ទើរផុតដង្ហើម ដើម្បីតែផ្តល់កំណើតដល់កូន។ ស្នាមញញឹមដំបូងរបស់ម៉ាក់ពោពេញដោយសេចក្តីស្រលាញ់ពេលដែលម៉ាក់បានបង្កើតកូនរួច ហើយកូនមានអារម្មណ៍ថាកក់ក្តៅបំផុតពេលដាក់កូននៅក្បែរដើមទ្រូងរបស់ម៉ាក់ ម៉ាក់អោបកូនហើយសម្លឹងមើលមុខកូនរួចសម្រក់ទឹកភ្នែកហើយនិយាយថា “ម៉ាក់រងចាំឃើញមុខកូនយូរណាស់មកហើយ ក្រោយម៉ាក់ពរពោះអស់រយៈពេលជាង៩ខែ”។ បន្ទាប់ពីផ្តល់កំណើតម៉ាក់បន្តបីបាច់ថែរក្សាកូន ម៉ាក់បានផ្តល់ស្នាមញញឹមជាលើកទី២ គឺនៅពេលកូនចេះសើច ចេះនិយាយបែសបើស ហើយម៉ាក់កាន់ដៃបង្រៀនកូនឱ្យចេះដើរ ពេលដួលកូនយំម៉ាក់លួងលោមឱ្យកូនសើច។ កូនកាន់តែធំឡើង ម៉ាក់កាន់តែលំបាកខ្លាំង ម៉ាក់ត្រូវបន្ថែមកម្លាំងដើម្បីប្រកបរបរចិញ្ចឹមជីវិត មួយភាគត្រូវផ្គត់ផ្គង់អាហារប្រចាំថ្ងៃ និងមួយភាគធំទៀតសម្រាប់កូនរៀន និងចាយ ម៉ាក់មិនដែលត្អូញសូម្បីតែមួយម៉ាត់ ម៉ាក់សុខចិត្តហត់កម្លាំងម្នាក់ឯងសុំឱ្យតែកូនខំរៀន។ ដោយសារខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ម៉ាក់ ជាកិត្តិយសបំផុត កូនបានបញ្ចប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា នោះជាពេលដែលកូនឃើញស្នាមញញឹមលើកទី៣របស់ម៉ាក់ ពេលម៉ាក់ញញឹម ទើបកូនដឹងថាក្នុងលោកនេះគ្មានមនុស្សស្រីណាម្នាក់អាចមកប្រៀបផ្ទឹមនូវស្នាមញញឹមរបស់ម៉ាក់បានទេ ម៉ាក់ពិតជាស្រស់ស្អាតខ្លាំងណាស់ ម៉ាក់ញញឹមទាំងទឹកភ្នែកព្រោះតែម៉ាក់សប្បាយចិត្ត ការខិតខំប្រឹងប្រែងរបស់កូនពិតមិនធ្វើឱ្យម៉ាក់អស់សង្ឈឹមនោះទេ កូនបានរត់ទៅអោបម៉ាក់ ហើយសំពះដល់បាត់ជើងរបស់ម៉ាក់ចំនួន៣ដង ដើម្បីរំលឹកគុណ និងស្នាមញញឹមដ៏ស្រស់ស្អាតចំនួន៣ដងរបស់ម៉ាក់។
        ទោះបីក្នុងគ្រួសារមួយនេះខ្វះភាពកក់ក្តៅដូចជាគ្រួសារគេ ព្រោះតែគ្មានឳពុក តែកូនដែលមិនដែលតូចចិត្ត ហើយកូនពិតជាមានក្តីសុខ និងកក់ក្តៅបំផុត ព្រោះកូនមានមនុស្សស្រីដ៏ស្រស់ស្អាតបំផុតក្នុងលោកនៅបីបាច់ថ្នាក់ថ្នម ថែរក្សានោះ គឺឈ្មោះ “ម៉ាក់”។ ម៉ាក់បានផ្តល់គ្រប់យ៉ាងមិនថាការស្រលាញ់ ការអាណិត ការយកចិត្តទុកដាក់ ការសណ្តោះប្រណី ការអប់រំទូន្មានប្រៀនប្រដៅដល់កូនតាំងពីតូចរហូតដល់ពេញវ័យ ម៉ាក់មិនដែលបង់បោះសេចក្តីស្រលាញ់ចំពោះកូនម្តងណាឡើង ទោះបីពេលខ្លះម៉ាក់ត្រូវលួចសម្រក់ទឹកភ្នែកដោយសារតែរូបកូនក៏ដោយ។ ម៉ាក់ពិតជាលំបាកពេកហើយសម្រាប់កូន ក្នុងជាតិនោះ កូនប្រហែលសងគុណម៉ាក់មិនរួចទេ គុណម៉ាក់ធំណាស់ ធំជាងផែនដីនេះទៅទៀត។ បើមានជាតិក្រោយមែនពិត កូនសូមផ្សងកើតមកជាកូនម៉ាក់ម្តងទៀត ដើម្បីបន្តសងគុណ មើលថែម៉ាក់ដល់ចាស់ជរា ដែលម៉ាក់ខំបីបាច់ថែរក្សាកូនមកដល់ពេលនេះ។ ជាចុងក្រោយកូនមានត្រឹងតែពាក្យ៣ម៉ាត់សម្រាប់ជូនម៉ាក់ជាទីគោរពបំផុតរបស់កូនគឺ “កូនស្រលាញ់ម៉ាក់”។
អត្ថបទដោយ៖ Yura_Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top