• Brave
  • Editor
  • Brave
Facebook Twitter Google+ Share

ឪពុកម្ដាយមិនគួរបណ្ដោយទុកកុមារអោយនៅជាមួយទារកតែពីរនាក់ទេ

[Copy link]
877 0
Share
ឪពុកម្ដាយគ្រប់រូបគួរគប្បីកុំធ្វេសប្រហែសដែលបណ្ដោយទុកកូនធំអោយនៅផ្ទះឬក្នុងបន្ទប់ជាមួយទារក ឬកូនង៉ែតជាដើម។ ការដែលបណ្ដោយឲ្យកុមារនៅជាមួយទារកតែពីរនាក់គឺមានហានិភ័យខ្ពស់ដែលអាចកើតឡើងចំពោះពួកគេទាំងពីរនាក់បាន។
ខាងក្រោមនេះ កោះថ្មី សូមបង្ហាញនូវកត្តាដែលអាចប្រឈមនូវគ្រោះថ្នាក់ខ្ពស់ដល់កុមារនិងទារកដែលឪពុកម្ដាយទុកអោយពួកគេនៅតែពីរនាក់ ៖

baby.jpg

-    កុមារអាចលើកពរទារក ដោយអាចបង្កការរបូតដៃធ្លាក់ទារកដោយចៃដន្យបាន
-    កុមារអាចយកវត្ថុមានចុងស្រួចទៅលេងជាមួយទារកដែលជាហេតុបង្កឲ្យមុតភ្នែកឬច្រមុះទារក
-    កុមារអាចរុញទារកដោយដៃធ្ងន់ៗ
-    កុមារអាចប្រលែងលេងជាមួយទារកដោយយកខ្នើយមកលេងជាមួយ ដែលអាចធ្វើឲ្យទារកថប់ដង្ហើម
-    កុមារអាចឱនថើប ឬសង្កត់ទៅលើខ្លួនប្រាណទារកខ្លាំងៗ
-    កុមារអាចយកនំចំណីផ្សេងៗទៅបញ្ចុកទារក
-    កុមារអាចផ្ដេកខ្លួនឬគេងទៅលើទារក
-    កុមារអាចគប់ឬវាយទារកនៅពេលដែលគេខឹងនិងអ្វីមួយ

អត្ថបទ៖ Brave
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top