• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

Facebookនឹងអាប់ដេត Messenger ម្ដងទៀតដើម្បីភាពងាយស្រួល

[Copy link]
493 0
Share
ជាមួយនឹងបច្ចេកវិទ្យា និងលក្ខណៈថ្មីរបស់ហ្វេសប៊ុកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វាបានក្លាយទៅជាភាពរញ៉េរញ៉ៃ ហើយជារឿយៗវាតែងតែពិបាកក្នុងការប្រើប្រាស់ឬស្វែងរកលក្ខណៈពិសេសជាក់លាក់ណាមួយ។ នៅក្នុងសន្និសិទ្ធអ្នកអភិវឌ្ឍន៍ហ្វេសប៊ុក F8 (F8 Facebook Developer Conference)Facebook បានប្រកាសអំពីការអាប់ដេតកម្មវិធីផ្ញើសារ Messengerដែលនឹងធ្វើឱ្យមានភាពប្រសើរឡើង​ដើម្បីភាពងាយស្រួលក្នុងការប្រើប្រាស់។

SA.jpg

លោក Mark Zuckerberg និយាយថា នៅពេលដែលអ្នកកំពុងផ្ញើសារ អ្នកពិតជាចង់ឱ្យវាមានភាពសមញ្ញ និងមានល្បឿនលឿនក្នុងការប្រើប្រាស់។យើងនឹងនិយាយពីបញ្ហានេះ ដើម្បីបំពេញរាល់កង្វះខាតរបស់កម្មវិធីផ្ញើសារនេះ។
ក្នុងអំឡុងពេលសុន្ទរកថារបស់លោក DavidMarcus អនុប្រធានហ្វេសប៊ុក  បានប្រកាសថា ការអាប់ដេតសម្រាប់កម្មវិធីផ្ញើសារមួយនេះនឹងត្រូវបានដំណើរការយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុនបានធ្វើការលើវាចាប់តាំងពីដើមឆ្នាំនេះមកម៉្លេះ។

gsmarena_004.jpg

បច្ចុប្បន្ន មានប៊ូតុងថេប (Tabs) ខាងក្រោមចំនួនប្រាំ និងប៊ូតុងថេប (Tabs) ខាងលើបីសម្រាប់ការស្វែងរកកម្មវិធីតាមមុខងាររបស់វា។ចំពោះការរចនាឡើងវិញ នឹងបន្ថែមប៊ូតុងថេបសំខាន់ចំនួនបីនៅខាងក្រោមគឺ: Chats ,Contacts និងអ្វីមួយដែលមើលទៅដូចជាត្រីវិស័យមួយដែលអាចជាការផ្លាស់ប្តូរក្នុងការស្វែងរកមិត្តភ័ក្តរបស់Facebook ទៅក្នុងកម្មវិធី Messenger ។វានឹងធ្វើឱ្យឆាប់យល់បាន ព្រោះមនុស្សជាច្រើនប្រើកម្មវិធីផ្ញើសារនេះ ដើម្បីចែករំលែកទីតាំងរបស់ពួកគេជាបណ្តោះអាសន្នជាមួយមិត្តភក្តិនៅពេលដែលចង់ជួបគ្នា។

gsmarena_002.jpg

នៅខាងលើមានប៊ូតុងផ្លូវកាត់ចំនួនបី: កាមេរ៉ា ការហៅជាវីដេអូនិងការផ្ញើសារ។ នៅខាងឆ្វេងផ្នែកខាងលើ គឺរូបតំណាងអ្នកប្រើប្រាស់ និងកន្លែងស្វែងរកគឺស្ថិតនៅខាងក្រោម។ ការអាប់ដេតថ្មីនេះអ្នកនឹងទទួលបានផ្ទាំងខាងក្រោយងងឹតដែលជាលក្ខណៈពិសេសសម្រាប់កម្មវិធីមួយនេះផងដែរ។ ពណ៍ផ្ទៃខាងក្រោយនៃកម្មវិធីនេះគឺនឹងមានពណ៌ជម្រាល(Gradientcolor) ប៉ុន្តែយើងមិនប្រាកដថាពណ៌ដែលយើងនឹងប្រើប្រាស់សព្វថ្ងៃនេះ(ពណ៍ស)គឺនឹងបាត់ទៅនោះទេ។

gsmarena_005.jpg

សរុបសេចក្ដីមក ក្រុមហ៊ុនហ្វេសប៊ុក នឹងធ្វើការកំណែទម្រង់ថ្មីឱ្យកាន់តែពិសេសនិងងាយស្រួលប្រើជាងមុនក្នុងកម្មវិធីផ្ញើសារ Messengerនេះ ដោយមានបន្ថែមនូវប៊ូតុងខាងក្រោម៣ ខាងលើ៣ និងរូបបញ្ជាក់ពីអ្នកប្រើប្រាស់ជាដើម។ចំពោះការអាប់ដេតនេះ ពិតជាល្អសម្រាប់អ្នកប្រើប្រាស់មែនហើយយើងនឹងអាចទទួលាបាននូវទម្រង់ថ្មីនេះក្នុងពេលឆាប់ៗនេះ។

ប្រភព៖ Gsmarena
ប្រែសម្រូល៖ Vichay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top