• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

បែកគ្នាគ្មានថ្ងៃស្តាយ បើមិត្តប្រុសហ៊ានធ្វើរឿងទាំង ៥ នេះ

[Copy link]
2249 0
Share
អារម្មណ៍កំពុងស្រលាញ់របស់មនុស្សស្រីមិនងាយដាច់ចិត្តបែកគ្នាពីសង្សារទេ ប៉ុន្តែបើសង្សារហ៊ានតែធ្វើរឿង ៥ នេះដឹងតែបែកគ្នាមិនស្តាយក្រោយតែម្តង ៖

sample-cover-article.jpg

១. តែងតែបដិសេធគំនិតនាង
ត្រឹមជាសង្សារខ្វែងគំនិត និងបដិសេធរាល់ការសម្រេចចិត្តរបស់នាង ចុះទម្រាំថ្ងៃក្រោយជាប្តីប្រពន្ធ កាន់តែពិបាកយល់ចិត្តគ្នាខ្លាំងជាងនេះទៀត។

២. មិនគោរព និងមិនផ្តល់តម្លៃឲ្យនាង
ស្នេហាមិនត្រឹមផ្តល់ក្តីស្រលាញ់ ស្មោះត្រង់ទេ។ មនុស្សស្រីគ្រប់រូបចង់បានការគោរព និងផ្តល់តម្លៃពីគូស្នេហ៍ទៀតផង។

៣. គ្រប់គ្រងនាងហួសហេតុ
អ្នកណាក៏ត្រូវការសើរភាព និងត្រូវការពេលវេលាសម្រាប់ខ្លួនឯងដែរ។ ដូចនេះ កុំគ្រប់គ្រងនាងហួសហេតុពេកនាំឲ្យនាងមានអារម្មណ៍ធុញទ្រាន់ និងចង់ដើរចេញពីអ្នកតែម្តង។

៤. ប្រើពាក្យសម្តីមិនសមរម្យ និងស្រែកគំហកដាក់នាង
ស្រីៗតែងតែចង់លឺពាក្យផ្អែមល្ហែមពីសង្សារ ឬដៃគូជានិច្ច។ បើពាក្យសម្តីមិនសមរម្យ និងស្រែកដាក់នាងរហូត ធ្វើឲ្យនាងឆ្អែតចិត្ត និងចងចាំមិនភ្លេច។

៥. សម្រេចអ្វីតាមចិត្តខ្លួនឯង មិនសួរនាំនាង
មនុស្សស្រីក៏ចង់បានការសម្រេចចិត្តដែរ បើទោះជាមិនព្រមយកគំនិតនាងក៏ត្រូវសួរនាំនាងបន្តិច ដើម្បីឲ្យនាងអស់ចិត្ត៕

អត្ថបទ៖ Queenco

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top