• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

វិធីសាស្ត្រងាយៗបណ្តុះផ្សិតចំបើងនៅក្នុងកញ្រ្ចែង

[Copy link]
812 0
Share
ផ្សិត គឺជាអាហារដ៏ពេញនិយមមួយនៅប្រទេសក្នុងតំបន់អាស៊ី។ ចំពោះការយកផ្សិតធ្វើជាថ្នាំព្យាបាល ត្រូវបានគេកត់ត្រានៅក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ប្រជាជនចិន ហើយកំណត់ត្រាចុងក្រោយគេបង្អស់ ក៏បានរៀបរាប់អំពីការប្រើផ្សិតធ្វើជាថ្នាំព្យាបាលជំងឺចិត្តសាស្ត្របានយ៉ាងមានប្រសិទ្ធភាព ។ បច្ចុប្បន្ននេះប្រទេសកម្ពុជាមានពូជផ្សិតចំនួន ៣៥ប្រភេទ ហើយសុទ្ធសឹងតែអាចប្រើប្រាស់ជាថ្នាំព្យាបាលបាន ។

19667741_1409041229133189_4030560280209243063_o.jpg

ក្នុងនោះផងដែរ ផ្សិត ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការយកមកធ្វើជាបន្លែង និងជាម្ហូបសម្រាប់ពិសារជារៀងរាល់ថ្ងៃ ។ ដូច្នេះហើយដើម្បីកុំឲ្យអ្នកដែលនិយមញាំផ្សិតប្រភេទនេះជាប្រចាំចំណាយប្រាក់ច្រើនក្នុងការទិញមកបរិភោគ ថ្ងៃនេះ កោះថ្មី នឹងបង្ហាញពីវិធីសាស្ត្រងាយៗក្នុងការបណ្តុះផ្សិតចំបើងនៅក្នុងកញ្ច្រែង៖

១. ឧបករណ៍បណ្តុះផ្សិតចំបើង
- ចំបើងស្អាត និងស្ងួតចិញ្ច្រាំ ៥០គីឡូក្រាម
- ម្សៅអង្ករដំណើប និងម្សៅពោត ១គីឡូក្រាម ដូចគ្នា
- ទឹកជី EM ២៥០មីលីលីត្រ
- លាមកគោហាលស្ងួតម៉ដ្ឋ សំបកសណ្តែកសៀង សណ្តែកបាយ ដើមចេក កំប្លោកចិញ្ច្រាំ កន្ទក់ម៉ដ្ឋ យក៥គីឡូដូចៗគ្នា។

19260519_1393333110704001_8387553579285247710_n.jpg

២. វិធីសាស្រ្តក្នុងការអនុវត្តន៍
- លាយចំបើង លាមកគោ សំបកសណ្តែកសៀង សណ្តែកបាយ ដើមចេក កំប្លោកចិញ្ច្រាំ កន្ទក់ម៉ដ្ឋ លាយឲ្យសព្វចូលគ្នារហូតក្លាយជាល្បាយ ។
- លាយម្សៅអង្ករដំណើបជាមួយទឹកជី EM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចស្រោចឲ្យសើមល្បាយខាងលើបាន ៦០ភាគរយ ច្របល់ឲ្យសព្វ រួចទុក ១ម៉ោង ។
- យកល្បាយមកញាត់ចូលក្នុងកញ្ច្រែង (ទំហំមានអង្កត់ផ្ចិតប្រមាណ៥តឹក) ដាក់ជាន់ទី១ កម្ពស់ ២តឹក ហើយត្រូវដាក់ឲ្យណែន រួចយកលាមកគោស្ងួតទៅរោយបន្ថើរៗពីលើ បន្ទាប់មករោយម្សៅពោត និងមេផ្សិតបន្ថើរៗពីលើបន្ថែម និងដាក់កំប្លោកពីលើមួយជាន់ទៀត ។ ត្រូវអនុវត្តន៍បែបនេះចំនួន ៣ជាន់ ដូចៗគ្នា ។
- យកកញ្ច្រែងដែលបានដាក់បណ្តុះរួចនោះទៅដាក់នៅក្រោមដើមឈើ ឬកន្លែងដែលមានម្លប់ រួចធ្វើគ្រោងឫស្សីរាងកោងសម្រាប់ដាក់គ្របដំបូលថង់ប្លាស្ទិចកម្ពស់ ១ម៉ែត្រ ការពារកុំឲ្យលិចទឹក ហើយសង្កត់អោយហប់ កុំអោយរបើកតាមខ្យល់ និងធ្វើដំបូលស្លឹកដូង ឬស្លឹកត្នោតខាងលើមួយជាន់បន្ថែមទៀត ។

16840945001_2e16a09316_b.jpg

៣. ការថែទាំរបស់ផ្សិតចំបើង
- ជាទូទៅផ្សិតអាចដុះបានល្អនៅសីតុណ្ហភាព ៣០-៣២អង្សា មួយអាទិត្យម្តងយើងត្រូវបើកផ្ទាំងក្រណាត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរៗតិចៗ ហើយគ្របទុកវិញ តែកុំប្រស់ទឹកច្រើនហួសប្រមាណ នោះវានឹងនាំអោយផ្សិតរលួយកូន មិនអាចដុះចេញមកបានឡើយ ។
- ក្នុងរយៈពេលពីរអាទិត្យ ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា។ បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់មក ។ រយៈកាលបេះផល គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤ ។
ចូលអាទិត្យទី៥ ឬ ទី៦ ផ្សិតនឹងថមថយលែងដុះ យើងអាចរើយកយកចំបើងនោះមកជ្រលក់ទឹកដែលលាយខាងលើ ប្រស់ជីរលាមកគោ មេផ្សិត និងម្សៅពោតសាជាថ្មីបន្ថែមទៀតបាន ។

ទាំងអស់នេះជាវិធីសាស្ត្រងាយៗបំផុតសម្រាប់បណ្តុះផ្សិតចំបើងទទួលទានដោយខ្លួនឯង និងអាចសេសសល់លក់ទៅកាន់ទីផ្សារបានផងដែរ ដូច្នេះមិនថាជាប្រជានជនធម្មតា ឬជាកសិករនោះទេ អាចអនុវត្តន៍វិធីសាស្ត្រខាងលើនេះបាន ដើម្បីទទួលបានផលយ៉ាងអស្ចារ្យពីបន្លែមួយប្រភេទនេះ ៕

អត្ថបទដោយ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top