• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

Instagram បានប្រកាសនូវមុខងារថ្មីដែលអាច Video call, app integration, AR camera effects និងអាប់ដេត Explore page

[Copy link]
238 0
Share
កម្មវិធី Instagram គឺជាកម្មវិធីបណ្តាញសង្គមមួយរបស់ក្រុមហ៊ុនFacebook ដែលប្រើប្រាស់សម្រាប់ចែករំលែករូបភាព វីដេអូ និង Storyទៅកាន់មិត្តភក្ត និងអ្នកដែលប្រើប្រាស់កម្មវិធីនេះផងដែរ ។

JOn0ui.jpg

ថ្ងៃនេះគឺជា F8 ដែលជាថៃ្ងសន្និសីទសម្រាប់អ្នកបង្កើតប្រចាំឆ្នាំរបស់ក្រុមហ៊ុនFacebook ដែលមានកម្មវិធី Instagram ទើបតែបានប្រកាសនូវលក្ខណៈពិសេសថ្មីៗជាច្រើនដើម្បីបង្ហោះជូនដល់អ្នកប្រើប្រាស់កម្មវីធីនេះផងដែរ។
អ្វីដែលក្រុមហ៊ុន Facebookបានអាប់ដេតនូវកម្មវិធី Instagram នេះគឺបានបន្ថែមមុខងារនៅលើការបង្ហោះជាStories ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការអាប់ឡូតនិងការប្រើប្រាស់ផងដែរ ។ បច្ចុប្បន្នកម្មវិធីមួយនេះគឺបានប្រកាសថា នឹងមានកម្មវិធីជាច្រើនត្រូវបានដាក់បញ្ចូលគ្នាដើម្បីអាចអាប់ឡូតជាវីដេអូបទចម្រៀង ទៅកាន់ Stories ដោយផ្ទាល់។កម្មវិធីពីរដំបូងដែលត្រូវបញ្ចូលគ្នានោះគឺ Spotify និង GoPro។

gsmarena_002 (2).jpg

ការរួមបញ្ចូលរបស់ Spotifyគឺបាននាំមកនូវផ្ទាំងរូបអាល់ប៊ុម និងភ្ជាប់ទៅដោយបទចម្រៀងពេញលេញនៅក្នុងកម្មវិធីនេះទៀតផងដូច្នេះអ្នកអាចមើលដោយការចុចចូលស្តាប់ និងដឹងពីចំណងជើងបទចម្រៀងថ្មីៗ នៅក្នុង Storiesរបស់អ្នកប្រើប្រាស់នោះតែម្តង។

gsmarena_005 (1).jpg

ឯការរួមបញ្ចូលរបស់ GoProដំណើរការដោយគ្រាន់តែជ្រើសរើសឈុតមួយនៅក្នុងកម្មវិធី GoPro ហើយអ្នកនឹងអាចចែករំលែកដោយផ្ទាល់ទៅកាន់ Instagram stories បានផងដែរ។ ពីពេលនេះទៅ អ្នកនឹងមានសិទ្ធិក្នុងការដាក់វីដេអូចំកណ្ដាល ដោយកាត់យកវីដេអូឬរូបភាពមុនពេលបង្ហោះ ។ មិនចាំបាច់ភ្ជាប់មានគណនី GoPro របស់អ្នកជាមួយInstagram ទេ ព្រោះការចែករំលែកត្រូវបានធ្វើឡើងនៅលើឧបករណ៍របស់អ្នកតាមរយៈកម្មវិធីInstagram រួចហើយ។
តោះសូមទៅមើលលក្ខណៈពិសេសថ្មីរបស់ AReffects។ Instagram បានទាញយកអត្ថប្រយោជន៍ពីកាមេរ៉ាហ្វេសប៊ុកដើម្បីនាំយកមុខងារ AR ពីគណនីល្បី ៗ ដូចជា ArianaGrande, Vogue និង NBA ។ មុខងារ AReffects ទាំងនេះមានចាប់ពីតម្រងមុខដល់ផ្ទៃទាំងមូល។សូមរីករាយជាមួយប្រសិទ្ធិភាព AR effects នៃ Jiff Pomeranian នេះ។

gsmarena_006.jpg

លក្ខណៈពិសេសថ្មីបន្ទាប់ គឺការជជែកកំសាន្តជាវីដេអូ(Videocall)។ វានឹងបង្ហាញនូវការខលវីដេអូដោយផ្ទាល់ ឬក្នុងក្រុមដោយគ្រាន់តែចុចលើរូបសញ្ញាវីដេអូនៅជ្រុងផ្នែកខាងលើបន្ទាប់មកអ្នកប្រាកដជារីករាយជាមួយមិត្តភក្តដែលអាចនិយាយបានយ៉ាងច្រើនចំនួន៤នាក់ដោយការខលជាវីដេអូនេះតែម្តង។
ជាចុងក្រោយ នេះគឺជាការអាប់ដេតថ្មីរបស់ Instagramដែលអ្នកប្រើប្រាស់ទាំងអស់គ្នាប្រាកដជាប្លែកនិងកាន់តែចូលចិត្តលេងនូវមុខងារថ្មីៗនេះថែមទៀតផង ៕

ប្រភព៖ GSMarena
ប្រែសម្រូល៖ Vichay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top