• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ទៅលេងកំពង់សោម វិធី ៧ យ៉ាង អាចកាត់បន្ថយរាល់ការចំណាយច្រើន

[Copy link]
1161 0
Share
កំពង់សោម ជាខេត្តដែលសម្បូរទៅដោយឆ្នេរសមុទ្រស្រស់ស្អាតជាច្រើន ប៉ុន្តែភ្ញៀវទេសចរមួយចំនួនគិតថារាល់ពេលដែលទៅលេងកំពង់សោមម្តងៗត្រូវចំណាយលុយច្រើនណាស់។ វិធី ៧ យ៉ាងនេះប្រហែលអាចជួយកាត់បន្ថយចំណាយបាន ៖

sample-cover-article.jpg

១. កុំជួលឡាន សុខចិត្តជិះឡានក្រុង
គួរជិះឡានក្រុង ឬ ឡាន VIP អាចកាត់បន្ថយចំណាយដែរ បើជួលឡានអាចនឹងអស់លុយច្រើន តែបើមានគ្នាច្រើនជួលឡានក៏ល្អម្យ៉ាងដែរ។

២. គួរគេងត្រឹមផ្ទះសំណាក់ល្មមៗ កុំរកសណ្ឋាគារធំៗពេក
សណ្ឋាគារប្រណិតធំៗអាចនឹងមានតម្លៃខ្ពស់ តែបើត្រឹមផ្ទះសំណាក់ល្មមៗប្រហែល ២០$ ទៅ ៣០$ ល្មមអាចស្នាក់បានគ្នា ៤ ទៅ ៥នាក់។

៣. សួរ ឬ កក់កន្លែងគេងមុននឹងទៅ
ចាំពេលទៅដល់ Check In តម្លៃអាចនឹងថ្លៃជាងកក់បន្តិច។ ដូច្នេះ គួរតែសួរពីតម្លៃ និងធ្វើការកក់មុនទើបល្អ។

៤. កុំខ្ជះខ្ជាយលើម្ហូបអាហារច្រើនពេក
ពេលទៅដល់ផ្សារឃើញគ្រឿងសមុទ្រស្រស់ៗអ្នកណាមិនចង់ទិញ ប៉ុន្តែទិញល្មមនឹងញុំាបានហើយ ជាពិសេស ក្តាម បង្គារ មឹក ព្រោះវាមានតម្លៃខ្ពស់ជាងគ្រឿងសមុទ្រផ្សេងៗ។

៥.  រកកន្លែងញុំាអាហារល្មមៗ
មិនថាកន្លែងញុំាអាហារពេលព្រឹក ឬ ពេលល្ងាចនោះទេ គួរតែរកកន្លែងហាងសមរម្យ ប៉ុន្តែមានអនាម័យផងដែរសម្រាប់សុខភាព។

៦. ជួលម៉ូតូជិះ
បើចង់ដើរលេងគ្រប់ឆ្នេរសមុទ្រ និងកន្លែងផ្សេងៗទៀត គួរតែជួលម៉ូតូជិះបើជិះតុកៗអាចនឹងចំណាយប្រាក់ច្រើនបន្តិច។

៧. ជួលកន្លែងស្នាក់ក្បែរសមុទ្រ
សម្រាប់អ្នកទៅដល់គ្មានមធ្យោបាយសម្រាប់ធ្វើដំណើរ គួរតែរកផ្ទះសំណាក់ ឬ សណ្ឋាគារដែលនៅជាប់ឆ្នេរសមុទ្រងាយនឹងដើរទៅឆ្នេរសមុទ្រដោយមិនចាំបាច់ចំណាយលុយជិះតុកៗ។ មួយវិញទៀត យប់ឡើងម្តុំសមុទ្រអ៊ូអរងាយនឹងរកអាហារញុំាផងដែរ៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top