• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

កុំដូចផ្លែក្រូចឆ្មារ

[Copy link]
330 0
Share
ម្ហូបមួយចំនួនដែលគេនិយមធ្វើជាទូទៅ ដូចជា ស្ងោរជ្រក់ ញាំ ភ្លា ជាដើម ចាំបាច់ត្រូវប្រើក្រូចឆ្មារដើម្បីអោយមានរសជាតិជូរ ដាក់ទៅក្នុងទឹកសម្ល ឬក្នុងទឹកដែលគេធ្វើទុកនៅខាងក្រៅ។ ក្រូចឆ្មារជាប្រភេទផ្លែរុក្ខជាតិ ដែលមានរសជាតិជូរជាលក្ខណៈធម្មជាតិ មិនថាជាផ្លែខ្ចីចាស់ឬក៏ទុំនោះទេ។ បើសិនជាយើងប្រើទឹករបស់វាដោយមិនបានប្រុងប្រយ័ត្ន រស់ជាតិរបស់អាហារប្រាកដជាត្រូវប្រែទៅជាជូរបរិភោគលែងកើត។

១.jpg

ក្រូចឆ្មារមិនដូចផ្លែស្វាយ ផ្លែម្នាស់ ផ្លែក្រូចពោធ៍សាត់ដែលមានរស់ជាតិជូរពេលនៅខ្ចី ហើយមានរស់ជាតិផ្អែមនៅពេលផ្លែចាស់ឬពេលទុំនោះទេ។ ទឹករបស់វាមានរស់ជាតិជូរកាន់តែខ្លាំង នៅពេលផ្លែវាកាន់តែចាស់និងទុំ។ នៅក្នុងសង្គមមនុស្សក៏មានអ្នកដែលមានប្រភេទដូចជាផ្លែក្រូចឆ្មារនេះដែរ។ ពួកគេកាលនៅក្មេងចូលចិត្តចូលចិត្តឈ្លោះប្រកែកវាយតប់គ្នា លួចរបស់ទ្រព្យអ្នកដទៃ។ នៅពេលខ្លួនធំឡើងចូលចិត្តធ្វើតែទង្វើមិនគប្បីនៅក្នុងសង្គម ធ្វើអោយសង្គម និងញាតិជិតខាងមានក្តីបារម្មណ៍ខ្លាចរអាគ្រប់ពេលវេលា។ នៅពេលមានវ័យចាស់ ពួកគេនៅតែប្រកាន់អត្តចរិកដូចកាលនៅក្មេងដដែល ចូលចិត្តគិតអ្វីដែលអាក្រក់ ធ្វើនិងនិយាយអ្វីដែលគេស្អប់ខ្ពើម។ បើសិនមានអ្នកចូលទៅប្រាស្រ័យទាក់ទងជាមួយ ពួកគេមានការក្តៅក្រហាយ អាក់អន់ចិត្តនៅពេលត្រឡប់មកវិញ។

ពាក្យបុរាណបានប្រាប់ទុកយូរណាស់មកហើយ កុំអោយធ្វើមនុស្សដូចជាផ្លែក្រូចឆ្មារ ត្រូវធ្វើជាមនុស្សដូចជាផ្លែស្វាយ ឬផ្លែរុក្ខជាតិដទៃ ដែលកាលនៅក្មេងមិនទាន់មានការយល់ដឹងតែងប្រព្រឹត្តរឿងមិនល្អ តែនៅពេលខ្លួនមានវ័យចំណាស់ត្រូវមានការគិតធ្វើនិងនិយាយស្តីអោយបានល្អដូចជារសជូររបស់ផ្លែស្វាយកាលនៅខ្ចីហើយផ្អែមពិសារនៅពេលវាទុំ។

អត្ថបទ៖ Dony

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top