• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

បើមិនទាន់លះបង់ ៦ចំណុចនេះទេ នារីៗកុំទាន់ចង់បានស្វាមី!

[Copy link]
1471 0
Share
សុភមង្គលពិតក្រោយរៀបមង្គលការក៏ស្ថិតនៅលើភរិយាផងដែរ នារីគ្រប់រូបបើមិនទាន់លះបង់ ៦ចំណុចខាងក្រោមនេះទេ សូមកុំទាន់ឆាប់បញ្ចប់ភាពនៅលីវរបស់ខ្លួន តែប្រសិនបើដឹងថាខ្លួនមានចំណុចខាងក្រោមគួរពិចារណាឱ្យបានច្បាស់សិន៖

Sampleចតុកោងកែង​ ១.jpg

១. ការងារផ្ទះនៅស្ទើរតែមិនព្រមដាក់ដៃធ្វើ៖ នារីៗគ្រប់រូបកុំគិតថាចំណុចនេះតូចតាចឱ្យសោះ ត្រូវដឹងថាគ្រួសារខាងប្រុស មុនពេលរកប្រពន្ធឱ្យកូនប្រុស គេមើលលើចំណុចនេះដែរថារឿងចង្ក្រានចានឆ្នាំងនេះចេះដែរឬទេ? ការចេះទុកដាក់ផ្ទះសម្បែង ចេះចម្អិនម្ហូបក៏ជាលក្ខណៈបង្ហាញជាស្ត្រីដ៏ប្រពៃ ក្រោយរៀបការហើយស្ត្រីមានតួនាទីកសាងគ្រួសារឱ្យមានសុភមង្គលតាមរយៈការចេះធ្វើការគ្រប់គ្រងផ្ទះសម្បែងការចម្អិនម្ហូប និងកិច្ចការទាំងឡាយផ្សេងៗទៀត។

២. ចរិករញ៉ាំរញ៉ូវច្រើន៖ នៅត្រង់ចំណុចសំដៅលើភាពចាស់ទុំ ភាពនឹងនរមិនមែននៅក្មេងចង់បានអ្វីមិនបានដូចចិត្តស្រែកទ្រហូរយំនោះទេ បើមិនទាន់លះបង់ចរិកនេះបានទេ ក្រោយរៀបការហើយប្រាកដជាមានជម្លោះជាមួយស្វាមីដោយចរិកដូចកូនក្មេងនេះហើយ ភាពអត់ធ្មត់ ភាពចាស់ទុំវាសំខាន់សម្រាប់ភរិយាល្អម្នាក់ ព្រោះបើយកស្វាមីត្រូវប្រឈមបញ្ហាជាច្រើនខ្លាំងជាងការនៅលីវទៅទៀត។


៣. ការសម្រេចចិត្តឆៅៗ៖ ចង់ធ្វើអ្វីមួយក៏ធ្វើតាមចិត្តយល់តែចតិ្តខ្លួនឯង ពេលខ្លះឪពុកម្តាយឃាត់ក៏មិនចង់ស្តាប់ផង គួរពិចារណាឱ្យបានវែងឆ្ងាយ ឱ្យបានស៊ីជម្រៅ គឺសំខាន់ណាស់មិនមែនគិតចង់ធ្វើអ្វីក៏ធ្វើនោះទេ។ ជីវិតប្តីប្រពន្ធមុនធ្វើអ្វីសុទ្ធតែឆ្លងកាត់ការសម្រេចចិត្តមុនទាំងអស់ ដូចនេះហើយនារីៗនៅមានចំណុចរឹងមានៈនេះនៅឡើយគួរតែកែប្រែសិនមុននឹងយកស្វាមី។


៤. ចាយលុយបង្ហូរមិនទាន់ចេះវិធីសន្សំ៖ ចរិកពីកំណើតអាចថាពិបាកផ្លាស់ប្តូរបន្តិច តែបើជាទម្លាប់អាចកែប្រែបានឱ្យតែតាំងចិត្ត វាមិនខុសពីទម្លាប់ទុកដាក់លុយកាក់ គឺសំខាន់ណាស់។ នារីៗមានតួនាទីសំខាន់មួយទៀតគឺការគ្រប់គ្រងលុយដែលរកបាន ដូច្នេះត្រូវចេះចាយវាយតាមក្បួនខ្នាត ចាយទៅលើតម្រូវការណាដែលសំខាន់ចាំបាច់មិនមែនចាយតាមអារម្មណ៍នោះទេ បើមិនដូច្នោះទេទោះរកលុយបានប៉ុណ្ណាក៏មិនសល់ឡើយ។


៥. មិនទាន់ចេះដោះស្រាយបញ្ហានៅពឹងឪពុកម្តាយនៅឡើយ៖ គ្រប់បញ្ហាទាំងអស់មិនថាតូច ឬធំនៅមិនទាន់ចេះរកដោះស្រាយនៅឡើយមិនទាន់ហ៊ានប្រឈមបញ្ហា មិនហ៊ានឆ្លងកាត់មានន័យថាបទពិសោធន៍នៅខ្ចីណាស់។ ត្រូវចេះក្រោកឈររកផ្លូវដើរដោយខ្លួនឯងហ៊ានប្រឈម ហ៊ានឆ្លងកាត់ទើបជាមនុស្សដ៏រឹងមុាំ ពេលនៅលីវមានបញ្ហាមានឪពុកម្តាយនៅជិតជានិច្ច តែពេលរៀបការរួចមិនមែនរត់ទៅលោកទាំង២ទៀតទេ ដូច្នេះចំណុចនេះក៏ត្រូវគិតឱ្យបានច្បាស់លាស់ដែរ។


៦. មិនទាន់ត្រៀមខ្លួនធ្វើជាប្រពន្ធធ្វើជាម្តាយ៖ ចំណុចនេះសំខាន់បំផុតសម្រាប់ស្ត្រីគ្រប់រូបក្នុងការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាប្រពន្ធ ជាម្តាយដ៏ល្អម្នាក់ នៅហែរឆ្លងការលំបាកធំៗនៅថ្ងៃមុខដែលត្រូវប្រឈមទៀត ដូច្នេះបើមានភាពជាយុវវ័យចូលចិត្តឯករាជ្យភាពនៅចង់សប្បាយមិនទាន់ចង់ក្លាយជាម្តាយគេ ប្រពន្ធគេ មិនគួរទាន់ប្រញាប់រៀបការឡើយ៕

អត្ថបទដោយ៖ Yura_Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top