• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

សម្រង់សម្តីអំពី “សេ្នហា” ទាំង១០ពីបុគ្គលល្បីៗ

[Copy link]
1535 0
Share
សុភមង្គលតែមួយគត់នៅក្នុងជីវិតរបស់អ្នកគឺ ផ្តល់ការស្រឡាញ់ និង ទទួលការស្រឡាញ់ ។ ចច សែនដ៍ (George Sand)
២ សូមបុគ្គលទាំងឡាយតែងតែជួបគ្នាជាមួយនឹងស្នាមញញឹម ព្រោះថាស្នាមញញឹមគឺជាចំណាប់ផ្តើមនៃការស្រឡាញ់ ។ អ្នកម្តាយ ថេរេសា (Mother Teresa)

love1.JPG

ស្នេហាកើតឡើងនៅពេលដែលអ្នកមើលឃើញសុភមង្គលរបស់អ្នកដទៃសំខាន់ជាងសុភមង្គលរបស់ខ្លួនឯង ។ អេចឆ៍ ជែកសិន ប្រោន ជេអ័រ (H. Jackson Brown, Jr.)
នៅពេលខ្លះ បេះដូងអាចមើលឃើញនូវអ្វីដែលភ្នែកមិនអាច ។ អេចឆ៍ ជែកសិន ប្រោន ជេអ័រ (H. Jackson Brown, Jr.)
អ្វីដែលសំខាន់ជាងគេនៅលើលោកយើងនេះគឺ គ្រួសារ និង ការស្រឡាញ់ ។ ចន វូឌិន (John Wooden)
ប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ សូមទុកឲ្យពួកគេមានសេរីភាពចុះ ។ ប្រសិនបើពួកគេត្រឡប់មកវិញ នោះពួកគេជារបស់អ្នកហើយ ផ្ទុយទៅវិញបើពួកគេមិនត្រឡប់នោះទេ ពួកគេនឹងលែងជារបស់អ្នករហូត ។ រីឆាត ប៊ែជឆ៍ (Richard Bach)
ពុំមានការស្រឡាញ់ណាដែលគ្មានការអធ្យាស្រ័យនោះទេ ហើយផ្ទុយមកវិញក៏គ្មានការអធ្យាស្រ័យណាដែលកើតចេញមកដោយមិនមានការស្រឡាញ់នោះដែរ ។ ប្រាយអិនថ៍ អេចឆ៍ មែគហ្គៀល (Bryant H. McGill)
តួនាទីសំខាន់បំផុតដែលឪពុកអាចធ្វើបានសម្រាប់កូនៗរបស់គាត់នោះគឺ សេចក្តីស្រឡាញ់ពិតប្រាកដចំពោះម្តាយរបស់ពួកគេ ។ សៀដ័រ ហ៊ែសបឺគ (Theodore Hesburgh)
ផ្កាមិនអាចរីកបានដោយគ្មានពន្លឺព្រះអាទិត្យ ក៏ដូចគ្នាទៅនឹងមនុស្សដែលមិនអាចរស់ដោយគ្មានស្នេហានោះដែរ ។ មែគស៍ មូល័រ (Max Muller)
១០ ភស្តុតាងដ៏ប្រសើរបំផុតសម្រាប់ស្នេហាគឺ ទំនុកចិត្ត ។ ចយស៍ ប្រាដឺរស៍ (Joyce Brothers)

ប្រភព ៖ brainyquote
ប្រែសម្រួលដោយ ៖ Jackie
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top