• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

របៀបធ្វើ មាន់លីងចេកខ្ចី

[Copy link]
405 0
Share
អ្នកកំពុងតែស្វែងរកម្ហូបអ្វីដែលថ្មីប្លែក ដើម្បីចងចិត្តស្វាមីទទួលទានបាយផ្ទះ ចៀសជាងទៅអាហារនៅក្រៅមែនទេ? ម្ហូបដែលមានរសជាតិឆ្ងាញ់ងាយស្រួលធ្វើ ចំណាយគ្រឿងតិចឆាប់បានទទួលទាន និងងាយស្រួលរកទិញនៅតាមទីផ្សារដែលនៅក្បែរផ្ទះលោកអ្នកដើម្បីចម្អិន ក្លែម ពិសារជួបជុំក្រុមគ្រួសារ មិត្តភ័ក្ក និង​​មិត្តរួមការងារក្នុងកម្មវិធីអ្វីមួយ ។
តោះ!!សាកល្បងរៀនធ្វើម្ហូបនេះម្ដងមើល៖
aa.jpg

គ្រឿងផ្សំ៖
  • ចេកខ្ចី ២ផ្លែ
  • សាច់មាន់ កាត់ជាដុំតូចៗ
  • ម្ទេសហឺរ
  • ស្លឹកខ្ទឹម
  • ខ្ទឹមស
  • ប្រេងឆា
  • អំបិល
  • ស្ករ
  • ប៊ីចេង
  • ទឹកត្រី
  • ម្សៅស៊ុបខ្នង
  • ទឹកប្រេងខ្យង
  • ទឹកម្ទេស

របៀបធ្វើ៖
ចេកខ្ចីចិតអោយស្ដើងៗយកទៅបំពង ពេលស្រួចស្រង់វាឡើង បន្ទាប់មកយកសាច់មាន់យកទៅបំពងម្ដងរហូតមាន់ស្រួយហើយស្រង់ចេញ។
ជំហានទី២៖ ដាក់ប្រេងបន្តិច ដាក់ខ្ទឹមស ស្លឹកខ្ទឹម ម្ទេសហឺរ ត្រលប់ចូលគ្នាដាក់ម្សៅស៊ុបបន្តិច ស្ករមួយស្លាបព្រា ប៊ីចេងបន្តិច ទឹកប្រេងខ្យងមួយស្លាបព្រាបាយ ទឹកម្ទេសកន្លះស្លាបព្រាបាយ ទឹកត្រីបន្តិច ទឹកបន្តិច កូរអោយរលាយគ្រឿងចូលគ្នា ដាក់សាច់មាន់ និងចេកខ្ចីចូល ច្របល់អោយសព្វដួសដាក់ចានជាការស្រេច៕


អត្ថបទដោយ៖ Tinako



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top