• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

មានគំនិតវិជ្ជមានច្រើន ប្រសើរជាងមានគំនិតអវិជ្ជមាន

[Copy link]
450 0
Share
ជាធម្មតាមនុស្សតែងតែមានសភាពចិត្តដែលល្អនិងសភាពចិត្តដែលមិនល្អ ។ ចិត្តដែលស្ថិតនៅក្នងផ្នែកល្អ ជួយអោយមនុស្ស រកបាននូវសេចក្តីសុខ មតិ្តភាព ភាពកក់ក្តៅ និងគេចផុតពីគ្រោះឧបសគ្គអាក្រក់បាន។

២.jpg


មនុស្សដែលមានសភាពចិត្តល្អ ច្រើនជាមនុស្សដែលមានភាពរីករាយ ភាពរឹងមាំ និងចេះសម្របសម្រួលខ្លួន នៅពេលជួបឧបសគ្គនៅក្នុងជីវិត ហើយយ៉ាងហើចណាស់ បើមិនបានទទួលជោគជ័យធំដុំ ក៏គេអាចរក្សានូវគោលជំហរ នៅក្នងការរស់នៅអោយប្រកដដោយតុល្យភាពបាន។ ចំពោះមនុស្សដែលមានចិត្តគំនិតមិនល្អច្រើនវិញ  ការរស់នៅមិនសូវជាជួបនូវភាពរលូនរាបស្មើនោះទេ។ ជិវិតរបស់គេឧស្សាហ៍ជួបឧបសគ្គ និងបញ្ហា ធ្វើអ្វីៗកម្រនឹងទទួលបានជោគជ័យដោយស្រួលណាស់។ បើមានមនុស្សម្នាក់ចង់ឡើងទៅលេងនៅលើកំពូលភ្នំខ្ពស់មួយ ហើយគាត់គិតថាភ្នំនោះខ្ពស់មានចំណោទខ្លាំង ផ្លូវពិបាកដើរ គាត់ប្រាកដជានឿយហត់ខ្លាំង ហើយមិនអាចឡើងទៅលើដល់កំពូលភ្នំនោះបានទេ ប៉ុន្តែសម្រាប់អ្នកដែលមិនបានគិតអ្វីអាក្រក់ គាត់បានឡើងដល់កំពូលភ្នំនោះដោយភាពរីករាយរួចបាត់ទៅហើយ។

ជោគល្អឬវាសនាអាក្រក់ មិនថាក្នុងការសិក្សាការធ្វើការឬនៅក្នុងការរស់នៅ ត្រូវយកចិត្តទុកដាក់និងគ្រប់គ្រងលើចិត្តគំនិតអោយបានល្អគ្រប់គ្រងពេលវេលា ព្រោះថាគំនិតទស្សនៈរបស់យើងមានឥទ្ធិពលខ្លាំង ទៅលើលទ្ធផលដែលយើងទទួលបាន។ មានន័យថាបើយើងគិតអវិជ្ជមានច្រើនផលគឺអវិជ្ជមាន បើគិតវិជ្ជាមានមានដំណោះស្រាយល្អផលគឺជោគជ័យ។ ដូច្នេះត្រូវគ្រប់គ្រងវាអោយបានល្អ។
ជីវិតដែលជួបរឿងល្អនិងជោគជ័យ ចាំបាច់ត្រូវលុបបំបាត់នូវការគិតអវិជ្ជមានដែលចូលចិត្តចុះចាញ់ជាមួយឧបសគ្គដោយងាយៗ និងការគិតពីប្រយោជន៍ផ្ទាល់ខ្លួនច្រើនហួសហេតុពេក ។

ប្រភព៖ Mind Books
================
អត្ថបទ៖ Dony

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top