• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

LGG7 ThinQ បានបង្ហាញខ្លួនហើយ ជាមួយនឹង អេក្រង់ទំហំ 6.1 អ៊ីញ

[Copy link]
420 0
Share
នៅទីបំផុតក្រុមហ៊ុន LG បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយក្រុមហ៊ុនធំ ៗផ្សេងទៀតនៅក្នុងពិធីជប់លៀងប្រជែងទីផ្សារបច្ចេកវិទ្យាឆ្នាំ 2018 នេះ។ G7 គឺត្រូវបានរៀបចំហើយជាស្រេចថានឹងចេញជាផ្លូវការជាមួយនឹងការដាក់ឈ្មោះពីក្រុមហ៊ុនថា"ThinQ" ។

JOn0ui.jpg

ការចាប់ផ្តើមជាមួយនឹងផ្ទៃខាងមុខរបស់ G7 ប្រិយមិត្តប្រហែលជាមានអារម្មណ៍ថា ប្លែក ដែលលក្ខណៈពិសេសថ្មីលេចធ្លោបំផុតរបស់វាគឺnotched (អេក្រង់លាត ក្បាលឆក) នេះឯង ហើយចំពោះអេក្រង់ថ្មីនេះវិញគឺមានទំហំ6.1 អ៊ីញ ដែលមាន Resolution ក្នុងកម្រិត 3120 x 1440 ភិចសែល ។ អ្វីដែលជាការវិវត្តន៍ដ៏ថ្មីស្រឡាងមួយវិញទៀតនោះ គឺមានផ្ទៃគែមអេក្រង់បានហ៊ុមព័ទ្ធនូវពណ៍យ៉ាងរលោងដែលធ្វើឱ្យអតិថិជនពេញចិត្តចំពោះរូបរាងនេះ។

gsmarena_002 (3).jpg

ខណៈពេលដែលវាពឹងផ្អែកលើបច្ចេកវិទ្យា LCDជំនួសឱ្យ OLED បន្ទះថ្មី M+ របស់ LG ប្រើការរៀបចំនូវ RGBW ជាមួយនឹងភិចសែលបន្ថែមដែលមានគោលបំណងដើម្បីបង្កើន contrast និងជួយក្នុងការផ្តល់ពន្លឺអតិបរិមាដែលបានសន្យាថាផ្ដល់ឱ្យ 1000 nits។ តួគែមដែលប្រើប្រាស់នៅលើទូរសព្ទដៃនេះគឺបានប្រើប្រាស់នូវបន្ទះ HDR10 ដែលត្រូវបានគ្របដណ្តប់ដោយស្រទាប់ការពារ Gorilla Glass 5 ។

gsmarena_004 (1).jpg

ចំពោះការច្នៃ Notch ដោយខ្លួនឯង ដែលក្រុមហ៊ុន LG បានទទូចថាវាជា"អេក្រង់ថ្មីទី 2 ដែលកំពុងតែប្រើប្រាស់នៅលើស្មាតហ្វូនម៉ូឌែលចុងក្រោយនេះ"។
ក្រៅពីអេក្រង់ Notch នេះ LG G7 ក៏មានប៊ូតុងជំនួយផងដែរ ដែលជាលើកដំបូងសម្រាប់ក្រុមហ៊ុន។
និយាយពីផ្នែករឹង (Hardware) វិញ LG G7 នៅតែជាការពិតចំពោះវិធីរចនាកញ្ចក់ពីរ (GorillaGlass 5 នៃផ្នែកទាំងសងខាង) ជាមួយនឹងស៊ុមអាលុយមីញ៉ូម(ស្តើងជាងគែមជុំវិញ របស់ស្មាតហ្វូន LG G6ដែលចេញកាលពីឆ្នាំមុខ)។ រូបរាងទាំងមូលត្រូវបានបញ្ជាក់ទទួលស្គាល់ដោយ IP68 និង MIL-STD-810G។

gsmarena_005 (2).jpg

ចំពោះផ្ទាំងកញ្ចក់ខាងក្រោយ គឺលោកអ្នកអាចសាកថ្មបានជាមួយឆ្នាំសាកឥតខ្សែដោយមានការគាំទ្រទាំងWPCនិង PMA ។ ហើយអ្នកក៏ទទួលបាននូវថាមពលថ្មចំនួន3000 mAh ឬអាចសាកតាមរន្ធដោតប្រភេទ Type-C បានក្នុងល្បឿងនៃការសាកថ្មីរហ័សក្នុងកម្រិត 3.0 rate។ បច្ចេកវិទ្យាថ្ម Qnovo គឺនៅលើបន្ទះដើម្បីពន្យារភាពធន់របស់ថ្មប៉ុន្មានឆ្នាំមកនេះ។
លក្ខណៈពិសេសគួរឱ្យកត់សម្គាល់ផ្សេងទៀតនៅលើ LGG7 រួមមាន បន្ទះឈីប Snapdragon 845 ជាមួយនឹងRAM ទំហំ 6ជីហ្គាបៃ និងមានអង្គចងចាំខាងក្នុងទំហំ 128ជីហ្គាបៃ ហើយក៏អាចបន្ថែមទំហំអង្គចងចាំកាត(microSD) បានផងដែរ។
នៅផ្នែកកាមេរ៉ាវិញ G7 ជាមួយនឹងរូបមន្តអេឡិចត្រូនិចរបស់ក្រុមហ៊ុន LG បានផ្ទុកកាមេរ៉ាទាំងពីរក្នុងទំហំ16 មេហ្គាភិចសែលមួយដែលមានចំណុចមុំ ក្នុងការបង្ហាញ 71 ដឺក្រេ និងមួយទៀតមានទំហំ 107ដឺក្រេ  និងចាប់យករូបភាពទំហំ f / 1.6 និងត្រូវបានបញ្ចប់ជាមួយ OIS ការរកឃើញដំណាក់កាលនិងឡាស៊ែរ autofocus។

gsmarena_003 (1).jpg

បទពិសោធន៍កាមេរ៉ាត្រូវបានបង្កើតដោយបច្ចេកវិទ្យាAIរបស់ក្រុមហ៊ុន LG ក៏ដូចជាមុខងារសម្រាប់តម្លើងពន្លឺនៅពេលងងឹតផងដែរ។កាមេរ៉ាទីពីរអាចថតជាមួយនឹងរូបភាពឆ្ងាយសម្រាប់រូបភាពបញ្ឈរដែលកាន់តែមានភាពជឿនលឿនថែមទៀតផងដែលមានកាមេរ៉ាទំហំ 8 មេហ្គាផិសែល f / 1.9, 90 សម្រាប់ការថតសែលហ្វីកាន់តែច្បាស់ល្អ។
ក្រុមហ៊ុន LG បានឈានដល់ការរចនាG7 ThinQ ជាមួយនឹងការសង្កត់ធ្ងន់ជាពិសេសលើសម្លេងអូឌីយ៉ូដោយវារំខានដល់ការតម្លើងឧបករណ៍បំពងសម្លេងស្ទ្រីម Boom Box ដែលត្រូវបានបញ្ចាក់ដោយDTS-X នោះទេ។
ចំពោះរុញផ្នែកខាងក្រៅ គឺមិនត្រឹមតែមានរន្ធដោតកាសទំហំ3.5 មីលីម៉ែត្រប៉ុណ្ណោះទេ វាក៏ត្រូវបានភ្ជាប់ទៅនឹងបាស 32-bitHi-Fi Quad DAC ដែលមានគុណភាពខ្ពស់ពី ESS ផងដែរ។ចំពោះការចាប់យកសម្លេងវិញ ក្រុមហ៊ុន LG បានដាក់ មីក្រូហ្វូនមួយគូដែលសន្យាថានឹងអាចចាប់យកសម្លេងបានទំហំរហូតដល់5 ម៉ែត្រ។

gsmarena_026.jpg

ស្មាតហ្វូន LG G7 ThinQ នឹងចេញលក់ជាមួយនឹង Android Oreo ដែលបានបំពេញរួចរាល់ជាមួយ LG AI Pack 2.0 ។ក្រុមហ៊ុននេះបានប្តេជ្ញាចិត្តរួចហើយ ដើម្បីការអភិវឌ្ឍន៍ឱ្យទាន់សម័យលើប្រព័ន្ធប្រតិបត្តិការAndroid P នៅពេលដែលក្រុមហ៊ុន Googleបានផ្ដល់នូវ version ចុងក្រោយនៃការចេញផ្សាយរបស់ខ្លួននៅពេលខាងមុខនេះ។

gsmarena_003 (2).jpg

ជម្រើសពណ៌ក្នុងស្មាតហ្វូននេះរួមមាន ពណ៌ប្រផេះថ្មីពណ៌ខ្មៅAurora ថ្មី ពណ៌ Moroccan ខៀវថ្មី និងពណ៍បៃតង។ ហើយនៅពេលនេះកំពុងធ្វើចលាចរលក់ក្នុងទីផ្សារ  អឺរ៉ុប ក្នុងតម្លៃ  €849 ស្នើនឹង $1018.16 និងទីផ្សារអង់គ្លេស ក្នុងតម្លៃ £649 ស្មើនឹង $881.51។






ប្រភព៖ GSMarena
ប្រែសម្រូល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top