• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ជីវិតធ្វើជាឪពុកម្តាយគេ...!

[Copy link]
606 0
Share
ក្រោយពេលរៀបការរូច មិនយូរមិនឆាប់ប្តីប្រពន្ធនឹងក្លាយជាឪពុកម្តាយគេ។ ជីវិតឪពុកម្តាយនឹងជួបបញ្ហាមិនចេះអស់ មិនចេះហើយ ដូចនេះបើអ្នកគិតខ្លួនមិនទាន់អាចប្រឈមមុខនឹងបញ្ហាខាងក្រោមនេះបានទេ អ្នកពុំគួរឆាប់ចង់បានបុត្រពេកនោះទេ។ ខាងក្រោមជាគន្លឹះខ្លះៗ ដែលជីវិតឪពុកម្តាយនឹងត្រូវប្រឈមមុខដោយខានមិនបាន៖

ជីវិតប្តីប្រពន្ធ.jpg

១. ត្រៀមថវិកានៅពេលសម្រាលកូនៈ មុននឹងឈានដល់ពេលសម្រាលកូន ប្តីប្រពន្ធគួរណាស់ត្រូវសន្សំលុយដែលរកបានយ៉ាងតិចមុន១ឆ្នាំ ព្រោះថាបើប្រពន្ធពោះកាន់តែធំមិនអាចប្រកបអាជីវកម្មបាន ដូចនេះប្តីត្រូវទទួលរាប់រងទាំងអស់។

31531278_1919473078191304_8766211839513067520_n.jpg

២. ក្រោយពេលសម្រាកកូនរួចៈ ចំណុចនេះវាមិនខុសពីចំណុចខាងលើដែរ ក្រោយសម្រាកកូនរួច ប្រពន្ធនៅតែមិនអាចប្រកបអាជីវកម្មបាន ប្តីនៅតែជាអ្នកទទួលរាប់រងទាំងអស់។ ដូច្នេះចំណុចទាំង២នេះ វាសំខាន់ណាស់សម្រាប់ជីវិតប្តីប្រពន្ធគួរគិតគូរ និងត្រូវត្រៀមផែនការ និងថវិកាឱ្យបានច្បាស់មុននឹងសម្រេចចិត្តយកកូន។

31531157_1919468514858427_3921993620210581504_n.jpg

៣. ពេលវេលសម្រាប់មើលថែកូនតូចៈ ប្រសិនបើប្តីជាអ្នកធ្វើការ ហើយប្រពន្ធជាអ្នកប្រកបអាជីវកម្មលក់ដូរវានឹងមិនចោតជាបញ្ហានោះទេ តែបើប្តីប្រពន្ធជាធ្វើការងារទាំងពីរច្បាស់ណាស់គ្មានពេលវេលាសម្រាប់មើលថែកូនតូចនោះទេ ហើយប្រាដកជាយកកូនតូចទៅផ្ញើនៅនឹងម្តាយឪពុក ដូច្នេះភាពកក់ក្តៅដែលឪពុកម្តាយផ្តល់ឱ្យកូនតូចក៏ត្រូវកាត់បន្ថយដែរ។

31578128_1919468621525083_1765273013680340992_n.jpg

៤. ឈ្លោះគ្នាដោយសារកូនតូចៈ ចំណុចនេះជីវិតប្តីប្រពន្ធក៏ត្រូវតែគិតឱ្យបានល្អិតល្អន់ដែរ ក្រោយពីធ្វើការងារហត់អស់ពេញ១ថ្ងៃមិនថាប្តី ឬប្រពន្ធសុទ្ធសិងតែត្រូវសម្រាកឱ្យបានស្រួលពេលចូលដំណេកនៅពេលយំ។ យើងដឹងថា ក្មេងឱ្យតែឃ្លានគឺគិតតែពីយំមិនខ្វល់អ្វីនោះទេ ១ខែដំបូងមិនអីទេប្តីប្រពន្ធអាចនឹងទ្រាំទ្របាន ប៉ុន្តែ២ទៅ៣ខែក្រោយមក ម្នាក់ៗធ្វើការហត់ផងក៏ចាប់ផ្តើមខ្ចិលរៀងខ្លួន វានឹងកើតជាការឈ្លោះរវាងប្តីប្រពន្ធដោយសារប្តីប្រចាំប្រពន្ធ ប្រពន្ធប្រចាំប្តី។

31713399_1919468538191758_892529633294024704_n.jpg

៥. មិនហ៊ានស៊ីចាយទេ ទុកលុយទិញរបស់ឱ្យកូនៈ ចំណុចនេះភាគច្រើនកើតលើឪពុកឱ្យតែលឺថាកូនចង់បានអ្វីដឹងតែខំស្រវេស្រវ៉ារកទិញឱ្យហើយ។ ពេលខ្លះសុខចិត្តអត់ស៊ីខ្លួនឯងឱ្យតែកូនបានលេងសម្បាយ តែនៅពេលទិញរួចច្បាស់ណាស់នឹងត្រូវប្រពន្ធស្តីបន្ទោសមិនខាន ព្រោះតែទំនើងចិត្តកូនពេក។

31658052_1919468644858414_18867649597407232_n.jpg

៦. គេងមិនដែលបានពេញភ្នែកក៏ដោយសារកូនៈ ជាពិសេសយាយៗហ្នឹងដូចផ្ទាំងស៊ីបអីចឹង គឺថាខុសសព្វខុសគ្រប់ និយាយពីថា ពាក្យបន្ទោសវិញមកពីគ្រប់ទិស ធ្វើការផង មើលកូនផង តូចចិត្តតូចថ្លើមលួចយំម្នាក់ឯង ចំណុចច្រើនកើតចំពោះម្តាយ។ ប៉ុន្តែបើជ្រុលក្លាយជាម្តាយគេទោះហត់ប៉ុណ្ណាក៏ទ្រាំ ក៏ព្រោះតែចង់បានសេចក្តីសុខ សុភមង្គលគ្រួសារ ជាពិសេសបានឃើញស្នាមសើចក្អាកក្អាយរបស់កូនតូច៕

31543240_1919473038191308_5179526852972118016_n.jpg

31606606_1919468674858411_2261988425299132416_n.jpg

អត្ថបទដោយ៖ Yura_Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top