• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

អាគុយរថយន្តហាយព្រីត (High-Voltage Battery)

[Copy link]
302 0
Share
អាគុយហាយព្រីត (High-Voltage Battery)
ជាគោលការណ៍ រថយន្តហាយព្រីត (Hybrid Cars) ដែលមានរបៀបបរម៉ាស៊ីន ដោយប្រព័ន្ធបរអេឡិចត្រិចពេញលេញ (full electric driving mode) ប្រើប្រាស់ អាគុយហាយព្រីត ដែលវាមានតង់ស្យុងខ្ពស់ជាង រថយន្តហាយព្រីតទាំងឡាយណា ដែលមានប្រព័ន្ធបរអេឡិចត្រិច មិនពេញលេញ ។

Untitled-1.jpg

ជាឧទាហរណ៍ អាគុយហាយព្រីត ដែលបានបំពាក់ក្នុងឡានម៉ូឌែល Honda Civic Hybrid មានតង់ស្យុង 144 V ។ រថយន្តហាយព្រីតពីក្រុមហ៊ុនតូយូតា ជំនាន់ទី1 របស់ម៉ូឌែល Toyota Prius (2001-2003) មានតង់ស្យុង 273.6 V ចំណែកតឯរថយន្តជំនាន់ទី2 ម៉ូឌែល Toyota Prius (2004-2008) មានតង់ស្យុង 201.6 V ។ ឡានរបស់ក្រុមហ៊ុនហ្វត ម៉ូឌែល Ford Escape Hybrid មានតង់ស្យុងរហូតដល់ 330 V ។ រោងចក្រផលិតឡាន Porsche មានគំរោង Mission-E កំពុងអភិវឌ្ឍន៍ និងផលិតរថយន្ត Porsche ប្រើប្រព័ន្ធ ហាយព្រីត ដែលមានតង់ស្យុង រហូតដល់ 800 V

តង់ស្យុង នៅក្នុងអាគុយហាយព្រីតជាច្រើន (hybrid batteries) អាចធ្វើឲ្យមាន គ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមានការឆក់ចរន្តអគ្គិសនី (lethal shock) ។ អាគុយហាយព្រីត ជាប្រភេទអាគុយ មានចរន្តជាប់ (Direct Current [DC]) ។ កម្រិតតង់ស្យុងរបស់ចរន្តជាប់ ដែលអាចធ្វើឲ្យមនុស្សមានគ្រោះថ្នាក់ចាប់ពី 55 – 60 V បើប្រៀបធៀបជាមួយចរន្តឆ្លាស់ (Alternate Current [AC]) ដែលមានតង់ស្យុងចាប់ពី 110 V ។ ចំណែកឯអាគុយឡាន 12 V (starter battery) គ្មានគ្រោះថ្នាក់អំពីការឆក់ ចរន្តអគ្គិសនី ប៉ុន្តែតង់ស្យុងរបស់ប្រព័ន្ធបញ្ឆេះឡាន (igniting system) មានតង់ស្យុងខ្ពស់ ដែលអាចធ្វើឲ្យអ្នកអាចឆក់ខ្សែភ្លើង ។

តើអាគុយហាយព្រីតពិតជាមានគ្រោះថ្នាក់ពិតមែនឬ ?

វាមិនមានគ្រោះថ្នាក់ទេ ប្រសិនបើអ្នកមានបច្ចេកទេស ក្នុងការធ្វើការងារផ្សេងៗ ជាមួយប្រព័ន្ធម៉ាស៊ីនហាយព្រីត និងយល់ដឹង អំពីការការពារ នៃគ្រោះថ្នាក់បណ្ដាល មកពីការឆក់ចរន្តអគ្គិសនី ។ ត្រូវតែធ្វើការ ដោយយោងតាម ការណែនាំរបស់ រោងចក្រផលិតរថយន្ត ។


ប្រែសម្រួលដោយ ៖ Sambath

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top