• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ធ្វើបាបខ្លួនឯងដោយការចង់បានហួសហេតុ

[Copy link]
252 0
Share
ជីវិតគឺជានាវាធ្វើដំណើរឆ្លងកាត់លើផ្ទៃទឹកដែលមានជម្រៅជ្រៅ បើសិនជាមានរបស់ច្រើនពេកត្រូវយកមកតាមខ្លួន គួរតែយករបស់ណាដែលចាំបាច់។ របស់ណាត្រូវអាចព្រលែងបានគួរតែព្រលែងវាចោល ព្រោះថាបើយើងផ្ទុករបស់ធ្ងន់ៗពេក អាចធ្វើអោយនាវាលិចចុះបាន។

១.jpg

ព្រោះតែមុខតំណែងតួនាទី និងប្រាក់ចំណូល ធ្វើអោយមនុស្សចេះអែបអប ហ៊ានស៊ីសំណូកសូកប៉ាន់ មិនគិតពីសីលធម៌របស់មនុស្ស សុខចិត្តលះបង់ចោលកិត្តិយសរបស់ខ្លួន។ នៅពេលត្រូវបានគេគាស់កកាយ រកឃើញថាជាទង្វើដែលមានកំហុស ទើបមានការសោកស្តាយចំពោះរឿងទាំងនោះជាខាងក្រោយ។ មានតម្រូវការច្រើនពេក ចិត្តនឹងមិនស្ងប់ ហើយមានអារម្មណ៍ខ្វះខាតគ្រប់ពេលវេលា។


គោលដៅរបស់មនុស្សដំបូង គឹគ្រាន់តែចង់រកប្រាក់ទៅតាមគោលដៅរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែនៅពេលគេមានទ្រព្បសម្បត្តិច្រើនហើយមនុស្សមួយចំនួនយល់ថាទ្រព្យទាំងនេះជារបស់គេដែលខិតខំរកមក គេត្រូវទទួលភាពស្រណុកសុខស្រួលពីវា ។ក្រសែភ្នែករបស់គេមានតែសេចក្តីស្រលាញ់ សេចក្តីសុខចំពោះខ្លួនឯងប៉ុណ្ណោះ។ ទោះបីជាប្រាក់ចំណូលរបស់គេ រកបានលើសពីតម្រូវការរបស់ខ្លួនក៏ដោយ ក៏គេមិនបានយកចិត្តទុកដាក់ទៅលើទុក្ខវេទនា ឬធ្លាប់គិតចង់សង្គ្រោះដល់អ្នកដទៃនោះដែរ។ ពេលជួបបញ្ហាសុខភាពឬមានវិបត្តិធ្ងន់ធ្ងរ ទើបមានការស្តាយក្រោយចំពោះខ្លួនឯងដែលគិតតែពីរកទ្រព្យដែលជារបស់មិនអាចយកទៅជាមួយខ្លួនបាន។

មានតម្រូវការច្រើនពេក បើទោះជាមានទ្រព្យក៏មិនអាចចាត់ទុកថាជាអ្នកមានបានដែរ ព្រោះចិត្តរបស់គេនៅតែខ្វះខាតនិងក្រីក្រដដែល។ មនុស្សចេះស្វែងរក ឋានៈមាសប្រាក់ទ្រព្យសម្បត្តិមិនមានអ្វីខុសឆ្គងនោះទេ តែអាចយកភាពវៃឆ្លាតនិងសមត្ថភាពដែលខ្លួនមាន មើលឃើញពីអ្វីដែលនៅជុំវិញ ដើម្បីជាការបន្ថែមគុណតម្លៃនិងគុណធម៌បន្ថែមទៀតដល់ជីវិតរបស់ខ្លួន។



អត្ថបទ៖ Dony

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top