• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

អ្នកដែលស្គមៗ ចង់ធាត់លែងជាបញ្ហាទៀតហើយ...

[Copy link]
1439 0
Share
អ្នកប្រាកដជាបានដឹងច្បាស់ហើយថា ផ្លែប័រ​ពិតជាល្អ​ខ្លាំង​ណាស់ចំពោះ​សុខភាព ជាពិសេស​ស្បែក។ ផ្លែប័រ​មានផ្ទុក​សារធាតុចិញ្ចឹម​សំខាន់ៗ​ដូចជា វីតាមីន B6, C, E, K និង​សារធាតុរ៉ែ​រួម​មាន ប៉ូតាស្យូម ទង់ដែង និងជាតិសរសៃ។ អ្វី​ដែល​ពិសេសជាងនេះទៅទៀតនោះគឺ ការទទួលទាន​ផ្លែប័រ​ជាប្រចាំ​អាច​ជួយ​ឱ្យ​អ្នកឡើង​គីឡូដូចអ្វីដែលអ្នកប្រាថ្នា និង​កាត់បន្ថយ​ពី​ជំងឺ​សរសៃឈាម​បេះដូង ដាច់​សរសៃឈាម​ខួរក្បាលជាដើម។

aaa.jpg

ខាងក្រោមនេះជារូបមន្ត​និងគ្រឿងផ្សំដើម្បីទទួលទានកាន់តែមានប្រសិទ្ធភាពឆាប់រហ័ស៖
គ្រឿងផ្សំ

  • ប័រទុំ 2ផ្លែ
  • ទឹកដោះគោខាប់ 2ស្លាបព្រាបាយ
  • យ៉ាអួ 1ប្រអប់

របៀបប្រើ៖
  • ចិត​សម្បកផ្លែ​ប័រ និង​យក​គ្រាប់​វា​ចេញ រួច​ហាន់​វា​ជា​ដុំ​តូចៗ​ដាក់​ចូល​ចាន បន្ថែម​ទឹកដោះគោខាប់ និង​យ៉ាអួ​ចូល​ច្របល់​ឱ្យ​សព្វ ហើយ​ទទួលទាន​ភ្លាមៗ ​វាពិតចាមានរសជាតិឆ្ងាញ់មិនពិបាកក្នុងការទទួលទាន។


អត្ថបទដោយ៖ Tinako


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top