• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ចេះអោនលំទោនមិនមែនជារឿងថោកទាប

[Copy link]
820 0
Share
ឆាកជីវិតរបស់មនុស្សមិនអាចចៀសផុតពីឧបសគ្គ ភាពលំបាកនិងរឿងដែលភ័យខ្លាចបានឡើយ។ ក្រោយពីបានជួបបញ្ហាទាំងអស់នោះហើយ មនុស្សនឹងយល់កាន់តែច្បាស់ពីអត្ថន័យរបស់ជីវិត ហើយចេះធ្វើការអោនលំទោននៅគ្រប់កាលៈទេសៈ។

២.jpg

មនុស្សជោគជ័យគឺជាមនុស្សដែលចេះលត់ដំខ្លួន មានការអត់ធ្មត់ នៅពេលជួបបញ្ហាលំបាកមិនថាជួបមនុស្សអាក្រក់ ឬស្ថិតក្នុងព្រឹត្តិការណ៍តក់ស្លុតបែបណា គឹត្រូវតែព្រមបន្ទាន់ខ្លួនធ្វើជាភាគីដែលចុះចាញ់ ដើម្បីអាចគេចវេសពីគ្រោះថ្នាក់ គ្រោះភ័យ បានមួយរយៈ ហើយខិតខំធ្វើអោយខ្លួនឯងរឹងមាំ និងមានភាពប្រសើរជាងមុន។ មនុស្សឆ្លាតពេលស្ថិតនៅក្នុងស្ថានការណ៍គ្រោះថ្នាក់បំផុត ទោះនៅក្នុងតួនាទី ឬក្នុងសង្គម គេមិនធ្វើខ្លួនជាមនុស្សចចេសរឹងរូសហួសហេតុពេក ដែលមិនធ្វើអោយបញ្ហាកាន់ធ្ងន់ធ្ងរហើយរកឱកាសយករួចខ្លួន ក្រោយមកទើបរៀបចំផែនការទៅតាមគម្រោងរបស់ខ្លួន។ អ្នកដែលមានជោគ ជ័យតែងមានការអោនលំទោនចំពោះមនុស្សគ្រប់ជាន់ថ្នាក់ និងមានការចុះសម្រុងជាមួយអ្នកដទៃ ហើយធ្វើអ្វីៗងាយនឹងទទួលបានជោគជ័យ។ មានតែមនុស្សដែលចេះស្ទើរៗទេ ដែលបង្ហាញឫកពាក្រអឺត ក្រទមថាខ្លួនបានបង្កើតស្នាដៃដ៏អស្ចារ្យ។
ការអោនលំទោន បំពេញកិច្ចការប្រកបដោយសមត្ថភាព ជាមួយអារម្មណ៍ដែលអង់អាចក្លាហាន មានមោទនភាពចំពោះអ្វីដែលខ្លួនមានដោយគ្មានភាពអំណួតអួតអាង មិនមែនជាការធ្វើខ្លួនអោយអន់តម្លៃនោះទេ តែជាប្រកាន់ភ្ជាប់ឫកពាដែលសមរម្យនិងត្រឹមត្រូវ៕


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top