• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

ការខលជាក្រុមនិង លេងរូប Stickers ឥឡូវនេះមានលើ WhatsApp ហើយ

[Copy link]
200 0
Share
ក្រុមហ៊ុន Facebook បានប្រកាសក្នុងសន្និសិទមួយនៃអ្នកអភិវឌ្ឍន៍ F8 ថា កម្មវិធីWhatsApp នឹងទទួលបាននូវបច្ចេកវិទ្យាថ្មីគឺ ការខលបានជាក្រុមនិងអាចលេងរូបភាព Sticker បានទៀតផង។ លក្ខណៈទាំងពីរនេះ គឺជាការពន្យល់ដោយផ្ទាល់ពីក្រុមហ៊ុនដោយការខលជាក្រុមនេះគឺយកលក្ខណៈពិសេសនៃការខលវីដេអូដែល អនុញ្ញាតឱ្យអ្នកអាចជជែកជាក្រុមបានរហូតដល់បួននាក់ក្នុងការខលនោះ។វាស្រដៀងទៅនឹងមុខងារ Instagram ដែលនឹងត្រូវចេញជាផ្លូវការណ៍ក្នុងពេលឆាប់ៗនេះ។

PLE.jpg

ចំណែកឯរូប Stickers វិញ ត្រូវបានបញ្ជូលយូរមកហើយ និងអ្វីផ្សេងទៀតស្ទើរតែគ្រប់ការផ្ញើសារនឹងមានសម្រាប់ឆ្នាំនេះហើយអ្នកប្រើប្រាស់នឹងមានសិទ្ធិចូលរួមបង្កើតនូវរូបនោះបានផងដែរ ។
ហ្វេសប៊ុកមិនបានបង្ហាញពីអ្វីផ្សេងទៀតទេ ហើយលក្ខណៈពិសេសថ្មីនឹងអាប់ដេតសម្រាប់អ្នកប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

gsmarena_001.jpg

សរុបសេចក្ដីមកក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការអាប់ដេតថ្មីលើកម្មវិធី WhatsAppដោយបានបន្ថែមមុខងារ ការខលវីដេអូជាក្រុមបានមានមនុស្ស៤នាក់ចូលរួមនិងបន្ថែមរូប Stickers ដើម្បីបំពេញតម្រូវការរបស់អ្នកដែលចូលចិត្តលេងវាទៀតផង។

ប្រភព៖ GSMarena
ប្រែសម្រូល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top