• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

វិធីដាំដំណាំទំពាំងបារាំង

[Copy link]
957 0
Share
ទីផ្សារក្នុងទីក្រុងភ្នំពេញបច្ចុប្បន្ននេះតម្រូវការបន្លែផ្លែឈើចរាចរស្ទើរតែគ្រប់តំបន់ទាំងអស់ ។ ក្នុងនោះផងដែរបន្លែផ្លែឈើមួយចំនួនត្រូវបាននាំចូលពីបណ្តាប្រទេសជិតខាង ដែលរួមមានប្រទេសថៃ និងប្រទេសវៀតណាមជាដើម ។ យ៉ាងណាមិញកសិករនៅប្រទេសកម្ពុជានៅតែមានការដាំដុះដំណាំផ្សេងៗជាហូរហែ ប៉ុន្តែមិនអាចបំពេញតាមតម្រូវការទីផ្សារនៅក្នុងស្រុកគ្រប់គ្រាន់នោះទេ ។ ជាក់ស្តែងទំពាំងបារាំង ជាប្រភេទដំណាំដែលធន់នឹងភាពរាំងស្ងួតខ្លាំង ឬកម្ដៅខ្លាំង ពិសេសមិនសូវត្រូវការជីបំប៉នច្រើននោះទេ ។ កត្តានេះហើយ បានជម្រុញឱ្យកសិដ្ឋានមួយកន្លែងនៅក្នុងស្រុកបាទី ខេត្តតាកែវ ចាប់អារម្មណ៍ដាំដំណាំប្រភេទនេះ។

16196248_1809309405986022_1834422403_o.jpg

ទំពាំងបារាំង ជាប្រភេទដំណាំដាំយូរឆ្នាំមានសណ្ឋានជាគុម្ព ហើយដំណាំមួយប្រភេទនេះតែងបានដាំនៅតំបន់មានសីតុណ្ហភាពជាមធ្យមប្រមាណជា ២៥អង្សាសេ។ ដើម្បីអោយដើមទំពាំងបារាំងលូតលាស់ល្អគួរដាំនៅកន្លែងដែលដីមានជីជាតិច្រើន ដីផុស សំបូរទៅដោយមមោកមានកម្រិត pH ពី ៦-៧ ។
ទំពាំងបារាំងមានរសជាតិផ្អែមស្រួយ រសជាតិឆ្ងាញ់ និងអាចយកទៅចម្អិនអាហារបានយ៉ាងឆ្ងាញ់ពិសារជាមួយនឹងគុណប្រយោជន៍ខ្ពស់ផងដែរ ។ ទំពាំងបារាំង សម្បូរទៅដោយវីតាមីន A វីតាមីន C ផូស្វ័រ និង មានកាល់ស្យូមខ្ពស់ជួយជម្រុញការបញ្ចេញទឹកនោម បន្ថយអាស៊ីតក្នុងពោះវៀន និងព្យាបាលអាការៈអាហារដែលមិនរំលាយ ។ មួយវិញទៀតវាសំបូរជាតិសរសៃដែលអាចទប់ជាតិខ្លាញ់ក្នុងឈាមមិនឱ្យឡើងខ្លាំង និងកាត់បន្ថយខ្លាញ់ក្នុងរាងកាយបានថែមទៀតផង ។ លើសពីនេះទៅទៀតទំពាំងបារាំង ក៏អាចជួយដល់សក់, ភ្នែក, បេះដូង របស់យើងឲ្យមានភាពល្អប្រសើរ និងមានអត្ថប្រយោជន៍សំខាន់ៗជាច្រើនដែលមិនគួរមើលរំលង ។
ក្នុងនោះផងដែរមានប្រជាកសិករតិចនាក់ណាស់ដែលសម្រេចចិត្តជ្រើសរើសដាំដំណាំមួយប្រភេទនេះ ដោយសារតែពួកគាត់វាមិនមែនជាបន្លែទូទៅដែលប្រជាជនកម្ពុជានិយមបរិភោគ ប៉ុន្តែសម្រាប់ទីផ្សាររបស់ទំពាំងបារាំង គឺមានភាពទូលំទូលាយល្អណាស់ រហូតខែខ្លះស្ទើរតែរកបន្លែមួយប្រភេទនេះបរិភោគមិនបានផង ។ ខាងក្រោមនេះក៏ជាវិធីសាស្ត្រមួយចំនួនសម្រាប់ប្រជាកសិករដែលមានគម្រោង និងមានបំណងចង់ចាប់ផ្តើមដាំដុះដំណាំមួយប្រភេទនេះ៖

images (2).jpg

១. ការបណ្តុះពូជ
យកពូជដែលយើងមាន (មកពីថៃ) យកពូជទាំងនោះទៅត្រាំទឹកក្តៅឧណ្ហៗ ដើម្បីឱ្យវាឆាប់ដុះនៅសីតុណ្ហភាព ៤៥ ទៅ ៥០អង្សាសេ ត្រាំទុកចោលរយៈពេល ១៥នាទី ។ ដកវាយកទៅដាក់ក្នុងទឹកស្អាត ឫត្រាំក្នុងទឹកសុទ្ធក៏បាន ត្រាំវាទុក ២៤ម៉ោង ។ បន្ទាប់មកយកវាកន្លែងខ្ចប់ទុកវា ៧ ទៅ ១០ថ្ងៃ ទើបដុះ ។
២. ការលើករង
- ឈូសរោងយកគោយន្តឈូសរងគន្លង
- លាយអាចម៍គោ និងជីអង្គាមក្រាលរងធ្វើឱ្យវាមានសំណើម ។

images (1).jpg

៣. ការថែទាំ
- មើលថែទាំវាឱ្យបានដិតដល់ និងទៀងទាត់
- ១០ ទៅ ១៥ថ្ងៃ ពិនិត្យមើលម្តង
- ៣ ទៅ ៤ខែ ដាក់ជីម្តង
៤. ការប្រមូលផល
- ទំពាំងបារាំងអាចផ្តល់ផលរយៈពេល ៨ខែឡើងទៅ ហើយវាអាចរស់បានរហូតដល់ទៅ ២០ឆ្នាំ
- តម្លៃនៅក្នុងទីផ្សារ ៤ដុល្លារ ក្នុងមួយគីឡូក្រាម
- ទំពាំងមួយមានកណ្តៀងជុំវិញពេលប្រមូលផល ត្រូវតែដកវាចេញ ដើម្បីទុកឲ្យវាដុះបន្ត ៕
ដំណាំពោតបារាំងពិតជាមានសារៈប្រយោជន៍ច្រើនណាស់យើងអាចយកទៅកែច្នៃបានច្រើនយ៉ាងណាស់ហើយនៅប្រទេសកម្ពុជាកំពុងតែបង្កើកការដាំណាំមួយនេះហើយ ៕   

អត្ថបទដោយ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top