• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

អ្នកវិភាគ:ក្រុមហ៊ុន Apple នឹងបញ្ឈប់ផលិតឆ្នាំសាក Lightning3.5 mm លើទូរសព្ទ iPhone

[Copy link]
453 0
Share
ក្រុមហ៊ុន Apple មិនបានបញ្ឈប់ប្រើប្រាស់នូវរន្ធដោតកាសJack 3.5 មីលីម៉ែត្រនោះទេ ប៉ុន្តែបែរជាទៅផ្លាស់ប្តូរឆ្នាំងសាកសម្រាប់iPhone ទៅវិញ ។ ឥឡូវនេះអ្នកវិភាគរបស់ក្រុមហ៊ុន Barclaysជឿជាក់ថា Cupertino នឹងផលិតឆ្នាំងសាកប្រភេទឥតខ្សែម៉ូឌែលចុងក្រោយនៅឆ្នាំនេះដែលនឹងត្រូវបានផ្លាស់ប្តូរសម្រាប់ទូរស័ព្ទ iPhone ស៊េរីថ្មីៗហើយក៏មិនត្រូវបានភ្ជាប់មកជាមួយអាដាប់ទ័ររបស់ Lightning 3.5 mmទៀតនោះទេ។

PoaK4p.jpg

នេះមិនមែនជាការសន្និដ្ឋានថ្មីនោះទេ កាលពីខែមេសាឆ្នាំមុនក្រុមហ៊ុន Barclays បានស្នើសុំរួចហើយថា ការផ្លាស់ប្តូរនេះប្រហែលជាមិនកើតឡើងនៅឆ្នាំ2017 ទេ ប៉ុន្តែវាអាចមាននៅឆ្នាំ 2018 ខាងមុខនេះ ។
តាមរយៈពាក្យចរចាមអារ៉ាមថា ក្រុមហ៊ុន Appleរំពឹងថា ការបញ្ចេញ iPhone ថ្មីក្នុងខែកញ្ញាខាងមុខនេះ នឹងមិនប្រើឆ្នាំសាកដែលមានខ្សែ 3.5 មីលីម៉ែត្រទៀតនោះទេ​ប៉ុន្តែយ៉ាងណាក៏ដោយក្រុមហ៊ុននៅបន្តនូវការលក់ឆ្នាំងសាកនោះក្នុងតម្លៃតែ $9 ប៉ុណ្ណោះ​(ដែលលក់ដាច់ដោយឡែក)។

gsmarena_002 (4).jpg

សរុបសេចក្ដីមកនេះគ្រាន់តែជាការព្យាករណ៍របស់ក្រុមហ៊ុន Barclaysប៉ុណ្ណោះ ប៉ុន្តែបើវាកើតឡើងពិតមែននោះជាការល្អណាស់ ព្រោះយើងតែងតែឮព័ត៌មានមិនល្អជាច្រើនដែលបានកើតឡើងចំពោះឆ្នាំសាកiPhone ប្រភេទមានខ្សែនេះ ។ពួកយើងសង្ឃឹមថាការប្រាស់ប្ដូរថ្មីនេះ នឹងបំពេញតម្រូវកាន់តែខ្ពស់ និងមានសុវត្ថិភាពល្អសម្រាប់អតិថិជនរបស់Apple

ប្រភព៖ GSMarena
ប្រែសម្រូល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top