• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

តើមុខងារFaceID និង Touch ID មានសុវត្ថិភាពយ៉ាងណាចំពោះ iPhone?

[Copy link]
330 0
Share
ប្រិយមិត្តទាំងអស់ប្រាកដជាបានដឹងច្បាស់ហើយថាមុខងារចាក់សោសម្រាប់ iPhone ថ្មីនេះគេប្រើប្រាស់យ៉ាងណាខ្លះ ។ សម្រាប់មុខងារ Face ID គឺប្រព័ន្ធដោះសោទូរសព្ទដោយពិនិត្យទៅលើផ្ទៃមុខរបស់អ្នកទាំងមូលឯ Touch ID វិញ គឺការដោះសោដោយប្រើក្រយ៉ៅដៃរបស់អ្នកតែម្ដង។ប៉ុន្តែពេលខ្លះអ្នកមិនទាន់បានដឹងទេថា តើការចាក់ចាក់សោតាមមធ្យោបាយ២នេះមានសុវត្តិភាពប៉ុណ្ណានោះ ដូច្នេះថ្ងៃនេះ កោះថ្មី សូមរៀបរាប់ពីប្រព័ន្ធសុវត្ថិភាពនៃការចាក់សោដោយប្រើមុខងារFace ID និង Touch ID នេះ៖

SA.jpg

ក្រុមហ៊ុន Apple អះអាងថា មុខងារ Face ID និង Touch ID គឺមានសុវត្ថិភាព ហើយសម្រាប់ផ្នែកនេះភាគច្រើនទៀត គឺជាការពិត វាមិនមែនគ្រាន់តែជាមនុស្សធម្មតាដោយចៃដន្យអាចដោះសោទូរស័ព្ទរបស់អ្នកបាននោះទេដូច្នេះអ្នកមិនបាច់ព្រួយបារម្ភអ្វីនោះឡើយចំពោះមុខងារទាំង២នេះ។
បើទោះបីជាវាមានការប្រើវិធីសាស្រ្តផ្ទៀងផ្ទាត់ខុសគ្នាមែន ប៉ុន្តែ Face ID និង Touch ID គឺស្រដៀងគ្នាខ្លាំងណាស់។នៅពេលអ្នកព្យាយាមដោះសោទូរស័ព្ទ iPhone របស់អ្នកដោយមើលកាមេរ៉ានៅផ្នែកខាងមុខ ឬដាក់ម្រាមដៃរបស់អ្នកនៅលើឧបករណ៍ស្កែនក្រយ៉ៅដៃ ទូរសព្ទរបស់អ្នកនឹងធ្វើការប្រៀបធៀបទិន្នន័យដែលវាចាប់បានជាមួយនឹងទិន្នន័យដែលបានរក្សាទុកនៅក្នុង ប្រព័ន្ធ Secure Enclave ដែលជាប្រព័ន្ធដំណើរការដាច់ដោយឡែកក្នុងគោលបំណងដើម្បីរក្សានូវទូរស័ព្ទរបស់អ្នកឱ្យមានសុវត្ថិភាព។ប្រសិនបើផ្ទៃមុខ ឬស្នាមម្រាមដៃត្រូវគ្នា iPhone របស់អ្នកនឹងដោះសោចេញ។បើមិនអ៊ីចឹងទេ អ្នកនឹងទទួលបានសារលោតមកឱ្យបញ្ចូលលេខកូដសម្ងាត់របស់អ្នក។ នេះគឺដំណើរការដ៏មានសុវត្ថិភាពក្នុងការដោះសោលើទូរសព្ទរបស់អ្នក។

640x295xpreview-15-650x300.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic..png

Face ID និង Touch ID ជាទូទៅគឺមានសុវត្តិភាព
ជាទូទៅ មុខងារចាក់សោ FaceID និង Touch ID គឺមានសុវត្ថិភាពខ្ពស់។ក្រុមហ៊ុន Apple បានអះអាងថា មានតែ ១ដងគត់ ក្នុងចំណោមឱកាស៥០,០០០ ដង ដែលអាចដោះសោដោយប្រើក្រយ៉ៅដៃ និង មានតែ ១ដងគត់ ក្នុងចំណោមឱកាស ១,០០០,០០០ដង ដែលអាចដោះសោដោយប្រើផ្ទៃមុខបាន។  ហើយមានតែ ១គត់ ក្នុង ១០,០០០ ដែលអាចទាយដឹងពីលេខកូដសម្ងាត់ ៤ខ្ទង់ និងមានតែ ១គត់ក្នុងចំណោម ១,០០០,០០០ ដែលអាចទាយដឹងលេខកូដសម្ងាត់ ៦ខ្ទង់(ហើយពួកគាត់អាចព្យាយាមបានតែ៣ដងប៉ុណ្ណោះក្នុងការដោះសោនេះតែប៉ុណ្ណោះ)។
ឱកាសដែលអ្នកណាម្នាក់អាចចាប់យក ឬលួចទូរស័ព្ទរបស់អ្នកដោយចៃដន្យហើយបន្ទាប់មកអាចដោះសោវាដោយប្រើស្នាមម្រាមដៃផ្ទៃមុខ ឬសូម្បីតែទាយលេខកូដសម្ងាត់របស់អ្នកគឺមិនអាចទៅរួចនោះទេ។
នេះជាវីដេអូដែលបង្ហាញពីការលួចដោះសោលើ iPhone:




គួររំលឹកមួយផងដែរថា បើអ្នកជាកូនភ្លោះ ឬជាបងប្អូនបង្កើតដែលមានមុខស្រដៀងគ្នាខ្លាំងណាស់ក្នុងករណីនេះអ្នកមានឱកាសក្នុងការដោះសោទូរស័ព្ទរបស់អ្នកដោយប្រើផ្ទៃមុខបាន។ នៅក្នុងករណីនេះគឺត្រូវមានភាពស្រដៀងគ្នាដល់ទៅ 0,003% ឯណោះទើបអាចដោះសោបាន ប៉ុន្តែបើអ្នកដឹងមុនហើយ អ្នកគួរតែប្រើជាលេខកូដសម្ងាត់វិញដើម្បីសុវត្ថិភាព។

មុខងារ Face ID និង Touch ID អាចមានគ្រោះថ្នាក់ដល់ការវាយប្រហារគោលដៅ
ខណៈពេលដែលវាស្ទើរតែប្រាកដថាគ្មានជនចម្លែកចៃដន្យនឹងអាចដោះសោទូរស័ព្ទរបស់អ្នកបានប៉ុន្តែប្រសិនបើអ្នកគឺជាជនរងគ្រោះនៃការវាយប្រហារគោលដៅក្នុងរឿងអ្វីមួយ ប្រហែលជាមានភាពខុសគ្នាបន្តិចបន្តួចហើយ។
Touch ID និង Face ID ទាំងពីរនេះ សុទ្ធតែមានភាពងាយរងគ្រោះប្រសិនបើមានអ្នកណាម្នាក់អាចបង្ខំអ្នកឱ្យដោះសោដោយគ្រាន់តែកាន់ម្រាមដៃរបស់អ្នកដាក់លើឧបករណ៍ស្កែនក្រយ៉ៅដៃ(សូម្បីតែពេលអ្នកដេកលក់) ឬធ្វើឱ្យអ្នកសម្លឹងមើលទូរស័ព្ទរបស់អ្នកក៏ដោយ។ សកម្មភាពទាំងពីរប្រភេទនេះងាយស្រួលជាងការបង្ខំឱ្យប្រាប់លេខកូដសម្ងាត់របស់អ្នកទៅទៀត។
ចុះ តើអ្វីដែលជាស្នាមម្រាមដៃក្លែងក្លាយ (fake fingerprint)? ជាការពិតណាស់ មុខងារ TouchID អាចនឹងត្រូវបាន hacked ដោយជោគជ័យ។ក្រុមអ្នកស្រាវជ្រាវអាចប្រើស្នាមម្រាមដៃក្លែងក្លាយ ដើម្បីដោះសោលើទូរសព្ទបាន។

គ្មានអ្វីដែលអាចការពារអ្នកពីរដ្ឋាភិបាលបានទេ
គ្មានបរិមាណនៃសុវត្ថិភាពណាអាចការពារអ្នកបានយ៉ាងពិតប្រាកដពីស្ថាប័នរដ្ឋាភិបាលអាមេរិកនោះទេ។ មិនត្រឹមតែពួកគេអាចបង្ខំអ្នកឱ្យប្រើ Touch ID ឬ FaceID ដើម្បីដោះសោទូរស័ព្ទអ្នកនោះទេ ប៉ុន្តែពួកគេក៏អាចចូលប្រើឧបករណ៍ដូចជាGreyKey បានផងដែរ។ GreyKey អាចសន្មតបំបែកលេខសម្ងាត់ឧបករណ៍iOS ណាមួយដែលធ្វើឱ្យ Touch ID និង FaceID បាន។ ក្រុមហ៊ុន Apple កំពុងតែព្យាយាមធ្វើយ៉ាងលំបាកដើម្បីបិទឧបករណ៍បែបនេះ ។

សរុបសេចក្ដីមក មុខងារ TouchID និង Face ID ពិតជាមានភាពងាយស្រួលនិងសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែយ៉ាងណាក៏វាមិនមានសុវត្ថិភាព ១០០%សម្រាប់អ្នកនោះដែរ ប្រសិនបើអ្នកប្រព្រឹត្តិលើបទឧក្រឹដ្ឋអ្វីមួយហើយ ចំពោះឧបករណ៍GreyKey នោះក្រុមហ៊ុន Apple នឹងបិទចោលហើយព្យាយាមមិនឱ្យកើតឡើងទៀតនោះទេ។

ប្រភព៖ How-to-geek
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top