• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ចរឹកទាំង៥របស់មនុស្សរឹងរួស

[Copy link]
304 0
Share
ជាធម្មតាមនុស្សមនុស្សម្នាក់មានអត្តចរឹកមិនដូចគ្នានោះទេ ទន្ទឹមហ្នឹងនោះដែរក្នុងនោះក៏មានប្រភេទមនុស្សដែលរឹងរួសស្ថិតនៅក្នុងនោះដែរ ។ មនុស្សម្នាក់ៗអាចសម្គាល់ថាជាមនុស្សបែបណាអាស្រ័យទៅលើទង្វើដែលគេបានបញ្ចេញមកក្រៅ។ តោះអានពីចរឹកទាំង៥របស់មនុស្សរឹងរួស ៖

20080824.JPG

១. មិនស្តាប់យោបល់អ្នកដ៏ទៃ
មនុស្សរឹងរូសមិនងាយនិងស្តាប់ហើយទទួលយកយោបល់របស់អ្នកដ៏ទៃនោះទេ គេគិតយកតែគំនិតរបស់គេជាធំហើយគេមិនទទួលយកគំនិតរបស់អ្នកដ៏ទៃជាដាច់ខាត ។

២. មានះរឹងរួស
មនុស្សបែបនេះគឺមានះខ្លាំងណាស់បើសិនជាគេគិតចង់ធ្វើអ្វីមួយគេនិងធ្វើរឿងទាំងនោះឱ្យបាន មិនថាលទ្ធផលបែបណានោះទេក៏គេមិនខ្វល់ដែរ គេគិតថាគេនិងធ្វើរឿងនោះឱ្យបាន។

៣. ហាមមិនស្តាប់
មនុស្សបែបនេះគឺមិនចេះយកគំនិតអ្នកដ៏ទៃមកពិចារណាទេ គេមិនចង់ស្តាប់គំនិតរបស់អ្នកដ៏ទៃច្រើននោះទេ គេមិនចូលចិត្តស្តាប់អ្នកណានោះទេ ហើយក៏គ្មានអ្នកណាអាចបញ្ចុះបញ្ចូលនិងប្រៀនប្រដៅមនុស្សបែបនេះបានឡើយ ។

៤. ជាមនុស្សឯករាជ្យ
មនុស្សបែបនេះគឺឯករាជ្យណាស់គេមានភាពម្ចាស់ការនៅលើខ្លួនឯង គេអាចមើលថែខ្លួនគេដោយខ្លួនឯងបានដោយមិនពាក់ពាក់អ្នកដ៏ទៃនោះទេ គេមិនចូលចិត្តេពឹងពាក់អ្នកដ៏ទៃ  ។

៥. ជាមនុស្សចិត្តដាច់
មនុស្សបែបនេះអាចជាមនុស្សដែលចិត្តដាច់ដែលព្រោះជាមនុស្សដែលយកអារម្មណ៍ដាក់មុខគេយកតែអារម្មណ៍ខ្លួនឯងជាអ្នកដ៏ទៃ ។ គេអាចនិងគិតថាបើសិនជាគេចង់ចិត្តដាច់គឺត្រូវតែធ្វើឱ្យបានព្រោះគេមិនចង់ឱ្យអ្នកណាថាគេមនុស្សដែលអន់នោះទេ ៕

អត្ថបទដោយ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top