• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

សុវត្ថិភាពប្រព័ន្ធហាយព្រីត (Hybrid Safety)

[Copy link]
266 0
Share
ខ្សែភ្លើងរបស់អាគុយហាយព្រីត (high-voltage cables) បំពាក់នៅក្នុងឡាន ជាទូទៅ មានពណ៌កូដសម្គាល់ (color-coded) សម្រាប់ដាសតឿនអ្នកអំពីគ្រោះថ្នាក់ នៃការឆក់ចរន្តអគ្គិសនី ។ ខ្សែភ្លើងអាគុយហាយព្រីតមាន ពណ៌ទឹកក្រូច សូមជៀសវាងការយកដៃទៅប៉ះពាល់ ខ្សែភ្លើងផ្ទាល់ ប្រសិនបើមិនទាន់ផ្ដាច់ចរន្តអគ្គិសនី ។

Untitled-1.jpg

អាគុយហាយព្រីតទាំងអស់ (hybrid batteries) មានកុងតាក់សុវត្ថិភាព ឬឆ្នុកមេកានិច (disconnect mechanism) ប្រើសម្រាប់ផ្ដាច់អាគុយពីប្រព័ន្ធអេឡិចត្រូនិចឡាន (electrical system) ។ ទីតាំងរបស់កុងតាក់សុវត្ថភាពអាគុយ (safety switch) ត្រូវមើលសៀវភៅប្រើប្រាស់ឡាន (owner’s manual) ឬ សួរអ្នកជំនាញការ ប្រព័ន្ធហាយព្រីត ។

អ្នកគួរតែពាក់ស្រោមដៃក្រាស់ ប្រើសម្រាប់ការពារចរន្តអគ្គិសនី ត្រូវត្រួតពិនិត្យមើល ស្រោមដៃការពារ ប្រសិនមានប្រហោង ឬការរហែក ដែលធ្វើឲ្យតង់ស្យុងរត់ប៉ះ ដៃដោយចៃដន្យ ។

បន្ទាប់មក ត្រូវប្រាកដថា ម៉ាស៊ីនឡានបិទ ដកសោឡានចេញ ទើបធ្វើការជួសជុល និង ធ្វើការងារផ្សេងៗ ។ រឿងមួយទៀតដែលអ្នកត្រូវដឹង គឺត្រូវរង់ចាំ 15 នាទី បន្ទាប់ការផ្ដាច់ចរន្តអគ្គិសនី ពីអាគុយហាយព្រីត មុនពេលធ្វើការជួសជុល ។ កាប៉ាស៊ីតេរបស់តង់ស្យុង (high-voltage capacitors) នៅខាងក្នុង ឧបករណ៍ បំលែងតង់ស្យុង (inverter) ត្រូវការពេលវេលា ដើម្បីបញ្ចេញចោលថាមពលរបស់វា ។


ប្រែសម្រួលដោយ ៖ Sambath

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top