• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

រើសយកការប្រកួតប្រជែងដែលមានសេចក្តីសុខ

[Copy link]
303 0
Share
ការប្រកួតប្រជែងនៅក្នុងការសិក្សាកន្លែងការងារ ក៏ដូចជានៅក្នុងជីវិតរស់នៅ លទ្ធផលរបស់វា គឺឈ្នះនិងចាញ់។ ពេលឈ្នះ ក៏មានអាម្មណ៍សប្បាយរីក និងមោទនភាពចំពោះខ្លួនឯង ។ ពេលចាញ់ ក៏អង្គុយកើតទុក្ខ មិនសុខចិត្ត។

១.jpg

ការ​​ប្រកួត​ប្រជែងមិនមានឈ្នះចាញ់ពិតប្រាកដ ម្តងយើងឈ្នះម្តងគេឈ្នះ។  ដ៏រាបណាយើងនៅបន្ត ចិត្តរបស់យើងនឹងជួបរឿងដដែលគឺម្តងសុខម្តងទុក្ខ មិនមានអ្វីស្ថិតថេរនោះទេ។ បើសិនជាយើងឈ្នះពិត ជាល្អ ព្រោះបាន អ្វីមួយដែលអ្នកដទៃមិនអាចធ្វើបាន និងមានអ្វីដូចដែលគេមិនមាន ប៉ុន្តែនឹងធ្វើអោយអ្នកដទៃមានការតូចចិត្ត ហើយគុំគួនរកមធ្យោបាយ ដើម្បីយកឈ្នះយើងវិញ មិនខុសអ្វីពីយើងនោះដែរ ។ ជាការពិតការប្រកួតប្រជែងនាំអោយមានការរីកចម្រើន ចំណែកការរស់នៅរបស់យើងក៏ចង់អោយមានសេចក្តីសុខនិងការសប្បាយរីករាយ។ យើងអាចជ្រើសរើសយកការប្រកួតប្រជែងណាដែលមិនបានផ្តល់ផលវិបាកអវិជ្ជមានដល់ខ្លួនយើង។ គឺការប្រកួតប្រជែងជាមួយខ្លួនឯង ដោយកំណត់គោលដៅមួយអោយបានជាក់លាក់ ថាយើងចង់បានអ្វី នៅប៉ុន្មានខែ ប៉ុន្មានឆ្នាំទៀត និងត្រូវធ្វើអ្វីខ្លះ។ យកឈ្នះក្នុងការប្រកួតប្រជែងជាមួយខ្លួនឯង ដោយរិះគិតថា ត្រូវធ្វើយ៉ាងដូចម្តេចអោយសមត្ថភាពនិងលទ្ធផលនៅថ្ងៃស្អែកឈ្នះ ថ្ងៃនេះ ហើយសមត្ថភាពនិងលទ្ធផលនៅថ្ងៃនេះឈ្នះថ្ងៃពីម្សិលមិញ ជាបន្តបន្ទាប់។

រើសយកការប្រកួតប្រជែងជាមួយខ្លួនឯង ធ្វើអោយខ្លួនយើងកាន់តែប្រសើរ និងមានសេចក្តីសុខច្រើនជាង មិនមានអ្នកដែលត្រូវរងទុក្ខ និងក៏មិនចាំបាច់មានការសងសឹក រកមធ្យោបាយចាញ់ឈ្នះគ្នា។ លទ្ធ ផល​​ដែលនឹងកើតមានគឺសមត្ថភាពនិងការជឿជាក់ដែលគ្មានការឈឺចាប់ខ្លាំងនិងការគុំគួន៕


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top