• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ធ្វើដូចម្តេចដើម្បីឆ្លងផុតគ្រាលំបាកក្នុងជីវិត

[Copy link]
1172 0
Share
គ្រប់វ័យរបស់មនុស្ស ត្រូវតែឆ្លងកាត់ ពេលវេលាឡើងចុះ។ រួចផុតពីទុក្ខក៏មានសុខ ចេញពីសុខក៏ជួបទុក្ខលំបាកមួយថ្មីទៀត។ ខាងក្រោមនេះជាវិធីសាស្ត្រជួយអោយអ្នករួចផុតក្នុងពេលជួបការលំបាក៖

2.jpg

មើលលើអ្វីដែលអ្នកមានប្រសើរមើលលើផ្នែកដែលមិនមាន
អ្នកអាចធ្វើការសរសេរអោយបាន១៥នាទី នៅពេលព្រឹក ពីអ្វីដែលអ្នកពេញចិត្ត មិនថារបស់របរ ចំនុចនៃរាងកាយ ខ្សល់អាកាស ឬរបស់កំប៉ិចកំប៉ុកនោះទេ។ លើកដំបូងរាងលំបាកបន្តិច ប៉ុនែ្តអ្នកមានទម្លាប់ជាមួយវា ក្នុងរយៈពេលចាប់ពី៣សប្តាហ៍ឡើងទៅ។

ប្រាប់ពីបញ្ហារបស់អ្នកដល់អ្នកដទៃ
អ្នកអាចប្រាប់ពីបញ្ហាដែលកំពុងកើតមានដល់មនុស្សដែលអ្នកស្គាល់ ឬតាមបណ្តាញសង្គម។ វាហាក់ដូចជាមានអារម្មណ៍ខ្មាស់អៀននិងបន្ទាបខ្លួនឯង តែវាជួយដោះស្រាយបញ្ហារបស់អ្នកបានច្រើន ក្នុងការតស៊ូចេញផុតពីគ្រាដែលជួបការលំបាក់ខ្លាំង។ អ្នកនឹងទទួលបានការឆ្លើយតបពីពួកគេ។


ពឹងផ្អែកលើជំនឿនិងថាមពលខ្លាំងក្លារបស់អ្នក
ដើម្បីអោយយើងក្លាយជាមនុស្សរឹងមាំ អ្នកត្រូវតែមានជំនឿលើរបស់មានអំណាចខ្លាំងជាង ទោះជឿទៅលើអ្វីក៏ដោយ។ បើអ្នកមិនមានជំនឿលើរបស់ខាងក្រៅ អ្នកអាចមានជំនឿលើកំលាំងព្រលឹងវិញាណរបស់ខ្លួនឯងបាន។

រកមើលចំនុចមានកំហុស
សូមកុំបោះបង់ក្តីសង្ឃឹម និងជីវិតរបស់អ្នកអោយសោះ។ ភាពរឹងមាំមានកាន់តែច្រើន នៅពេលអ្នកមានបរាជ័យច្រើន ដោយការស្វែងរកចំនុចដែលមិនត្រឹមត្រូវ ហើយសាកល្បងធ្វើវាសាជាថ្មីជាមួយវិធីដែលល្អជាងមុន។

ស្វែងរកការលើកទឹកចិត្តពីអ្នកដែលមានជោគជ័យក្នុងរឿងស្រដៀងគ្នានេះ
អ្នកដែលធ្លាប់មានបទពិសោធន៍យកឈ្នះក្នុងគ្រាដែលលំបាកបំផុត ពួកគាត់ដឹងថា អ្នកដែលកំពុងជួប ពិតជាត្រូវការនូវការការលើកទឹកចិត្តខ្លាំងណាស់។ ឬមួយអ្នកអាចស្វែងរកការលើកទឹកចិត្តពីខ្សែវីដេអូ តាមប្រព័ន្ធអ៊ីនធឺណេតក៏បាន។


រកឱកាសធ្វើរឿងមានប្រយោជន៍ជួយអ្នកដទៃ
នៅពេលកំពុងមានបញ្ហា អ្នកក៏អាចជួយអ្នកដទៃដើម្បីដោះស្រាយបញ្ហាផ្សេងទៀតបាន ព្រោះចិត្តរបស់អ្នកនឹងប្តូរពីការគិតលើបញ្ហារបស់ខ្លួន ហើយគិតទៅលើបញ្ហារបស់អ្នកដទៃវិញ។ ជួយអ្នកដទៃមិនមែនការអោយលុយនោះ ទេ តែជាការចំណាយពេលវេលាដែលមានតំលៃនៅជាមួយពួកគេ។

ធ្វើរឿងដែលសប្បាយចិត្ត
អ្នកអាចគិតមើល ហើយសរសេរអ្វីដែលធ្វើទៅសប្បាយចិត្ត អោយបាន១០ ហើយចំណាយពេលធ្វើវាអោយបាន ៣០នាទី។ រឿងដែលអ្នកសប្បាយចិត្តអាចជា ការជួបនិយាយលេងជាមួយមិត្តភក្តិ ចំអិនអាហារ ដើរលេងមាត់សមុទ្រ...។ល។
សង្ឃឹមថាការអនុវត្តគ្រប់ចំនុចទាំងអស់នឹងជួយអោយអ្នកឆ្លងផុតពីគ្រាដែលលំបាកបំផុតបាន។


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top