• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

៦ចំណុចដែលបញ្ជាក់ថាមិត្តស្រីអ្នកជាមនុស្សចិត្តព្រះ

[Copy link]
302 0
Share
ធម្មតាទេមនុស្សស្រីណាក៏ដូចគ្នាទាំងអស់ ដឹងស្រាប់ហើយនៅពេលនាងស្រលាញ់អ្នកណាម្នាក់ខ្លាំងចេញពីបេះដូងហើយមនុស្សស្រីម្នាក់នោះនឹងក្លាយជាមនុស្សចេះទាមទា ប្រចណ្ឌ ចេះរករឿង ខែខៃ ព្រួយបារម្ភ មិនចេះចប់មិនចេះហើយ មូលហេតុដែលធ្វើឱ្យនាងក្លាយទៅជាបែបនេះមកការស្រលាញ់របស់នាងមានច្រើនលើសលប់ពេកទើបធ្វើឱ្យនាងក្លាយទៅជាបែបនេះ រឹតតែពិសេសជានេះទៅទៀតក៏មានមនុស្សស្រីដែលមានចិត្តព្រះដែលចេះយល់ចិត្តសង្សាររបស់ខ្លួនឯងដែល តោះអានពី៦ចំណុចដែលបញ្ជាក់ថាមិត្តស្រីអ្នកជាមនុស្សចិត្តព្រះ ៖

16840945001_2e16a09316_b.jpg

១. មិនខឹងពេលដែលអ្នកនិយាយជាមួយស្រីផ្សេង
នាងមិនប្រតិកម្មទេពេលដែលអ្នកទៅនិយាយជាមួយនិងនារីដ៏ទៃនោះព្រោះនាងគិតថាអ្នកគ្រាន់តែនិយាយធម្មតាមិនមែនក្នុងន័យស្នេហានោះទេ នាងក៏មិនប្រកាន់ដែលសង្សារគ្រាន់តែចូលចិត្តនិយាយជាមួយមនុស្សស្រីដ៏ទៃច្រើនព្រោះនាងគិតថាវាគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ ។  

២. នាងយល់ព្រមឱ្យសង្សារធ្វើទង្វើដែលនាងមិនពេញចិត្ត
នាងមិនព្យាយាមកែសង្សាររបស់នាងនោះទេ ផ្ទុយទៅវិញនាងបែរជាឱ្យសង្សារព្យាយាមកែដោយខ្លួនឯង ព្រោះមិនចង់ឱ្យសង្សារនាងកែប្រែខ្លួនដើម្បីតែផ្គាប់ចិត្តនាងទេ ។


៣. ចេះយោគយល់ និងលើកលែង

នៅពេលដែលសង្សាររបស់នាងធ្វើខុសនាងមិនចូលចិត្តស្តីបន្ទោសនិងប្រើពាក្យសំដីមិនល្អជាមួយគ្នានោះទេ នាងចូលចិត្តនិយាយពាក្យល្អដើម្បីបានកែប្រែ ពេលខ្លះបើទោះជាសង្សាររបស់នាងលួចក្បត់ចិត្តយ៉ាងណាក៏ដោយក៏នាងនៅតែទទួលនិងផ្តល់ឪកាសសង្សារបស់នាងបានកែខ្លួន ។


៤. នាងមិនចង់ឱ្យមិត្តប្រុសរបស់នាងមករវល់ជាមួយនាងច្រើនពេក
ពេលខ្លះមនុស្សស្រីបែបនេះចូលចិត្តបើកចិត្តឱ្យទូលាយហើយមិនចូលចិត្តក្នុងការពឹងពាក់អ្នកដ៏ទៃសូម្បីតែសង្សាររបស់នាង ព្រោះនាងមិនចង់ឱ្យនរណាម្នាក់មកលំបាកជាមួយនាងទេ ។ នាងមិនចង់ឱ្យមិត្តប្រុសរបស់នាងមករវល់ជាមួយនាងច្រើនទេព្រោះនាងផ្តល់ពេលវេលាផ្ទាល់ខ្លួនឱ្យសង្សារបស់នាង ។


៥. នាងមិនបោកប្រាស់
នាងមិនចូលចិត្តកហុកបោកប្រាស់មនុស្សដែលនាងស្រលាញ់់នោះទេ នាងតែងតែមានការពិតជាមួយនិងសង្សាររបស់នាង បើសិនជានាងកហុកសង្សាររបស់នាងគឺប្រាកដជាមិនសប្បាយចិត្តនោះទេ ។


៦. នាងមានការទុកចិត្តខ្ពស់លើសង្សាររបស់នាង
នាងតែងតែជឿទុកចិត្តលើសង្សាររបស់នាងព្រោះនាងគិតគូរស្នេហ៍របស់នាងមិនអាចមាននរណាទៀតទេ ព្រោះនាងជាមនុស្សដែលល្អសម្រាប់មនុស្សដែលខ្លួនស្រលាញ់ជាងគេ ហើយអ្វីដែលនាងមិនចូលចិត្តនោះគឺរករឿងឈ្លោះគ្នានាងធុញនិងរករឿងឈ្លោះគ្នា ៕


មនុស្សស្រីបែបនេះពិតជាពិបាករកពិតមែនបើសិនជាមនុស្សប្រុសជួបមនុស្សមនុស្ស ចរិតដូចអត្ថបទចូរថែរក្សានាងទុកឱ្យបានល្អ ។ ហើយបើសិនជានារីបានត្រឹម៤០ភាគរយនៃប្រធានបទ ខាងលើមិនទាន់ក្លាយជាមនុស្សស្រីចិត្តព្រះនោះទេ កុំព្យាយាមខឹងគ្នាច្រើនយកពេលហ្នឹងទៅស្វីតជាមួយគ្នាវិញទៅទើបមានន័យ ៕



អត្ថបទដោយ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top