• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

ទូរស័ព្ទiPhoneX គឺជាស្មាតហ្វូនលក់ដាច់បំផុតសម្រាប់ត្រីមាសទី 1 ឆ្នាំ 2018 នេះ

[Copy link]
488 0
Share
ក្រុមហ៊ុន Apple ត្រូវបានគេរិះគន់ថា បានបញ្ចេញនូវទូរសព្ទដៃ iPhone តម្លៃថ្លៃបំផុតដែលមិនធ្លាប់មានពីមុនមកគឺiPhone X ប៉ុន្តែវាមិនបានបញ្ឈប់ការលក់ស្មាតហ្វូនដែលលក់ដាច់បំផុតនៅត្រីមាសទី1 ឆ្នាំ 2018 នោះទេ។ ហើយប្រសិនបើអ្នកភ្ញាក់ផ្អើល សូមមើលនៅក្នុងចំណាត់ថ្នាក់ខាងក្រោមនេះទូរសព្ទ iPhone 8 និងទូរស័ព្ទ iPhone 8 plus ក៏មានតម្លៃថ្លៃជាងនេះនៅក្នុងតារាងផងដែរ។

PoaK4p.jpg

យោងតាមរបាយការណ៍មួយពី StrategyAnalytics ថា ក្រុមហ៊ុន Apple បានដឹកជញ្ជូនទូរសព្ទបានចំនួន16 លានគ្រឿងក្នុងខណៈពេលដែលទូរសព្ទ iPhone 8 និង 8 Plusដែលមានតម្លៃថោកជាងក្នុងចំណាត់ថ្នាក់លេខ 2 និងលេខ 3 ហើយក៏បានបានលក់ចេញចំនួន12,5 និង 8,3 លានគ្រឿងតែប៉ុណ្ណោះ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះគឺ ទូរសព្ទជំនាន់មុនរបស់ក្រុមហ៊ុន Appleគឺ iPhone 7 ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 4នៅក្នុងការស្រាវជ្រាវនេះ ជាមួយនឹងការលក់ចេញបានចំនួន 5,6លានគ្រឿង។

gsmarena_002.jpg

គួរបញ្ចាក់ផងដែរ សម្រាប់ស្មាតហ្វូតម៉ូដែល XiaomiRedmi 5A និង Samsung's Galaxy S9 + នៅតែមានអត្រាទាបជាង iPhone ទាំង 4 ខាងលើដដែលដែលស្មាតហ្វូត Xiaomi Redmi 5Aចេញលក់បានចំនួន 5,4 លានគ្រឿង លក់ដាច់ជាងគេនៅប្រទេសឥណ្ឌា និង Samsung'sGalaxy S9 + ចំនួនតែ 5,3 ប៉ុណ្ណេះ ព្រោះស្មាតហ្វូតនេះទើបតែចេញលក់បានប្រហែល ២ខែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ បើសិនជានិន្នាការនៅតែបន្តទៀតក្រុមហ៊ុន Strategy Analytics គិតថា ស្មាតហ្វូន GalaxyS9 + នឹងទទួលបានមកុដនៅត្រីមាសក្រោយនេះ ព្រោះតម្លៃនៃការលក់ទូរស័ព្ទ iPhoneX នៅថ្លៃនៅឡើយ ហើយវានឹងត្រូវបាត់បង់នៅពេលខាងមុខផងដែរ។

សរុបសេចក្ដីមក ក្នុងត្រីមាសទី១នេះ ក្រុមហ៊ុន Appleបាននាំចេញស្មាតហ្វូនច្រើនជាងគេទាំង 4ម៉ូឌែល គឺ iPhone X , 8, 8 plus និង iPhone 7 ដែលបានជាប់ចំណាត់ថ្នាក់លេខ១ ចំណែកឯ ក្រុមហ៊ុនរបស់ចិន Xiaomi  វិញក៏ស្ថិតនៅលំដាប់ទី៥បន្ទាប់ពី iPhone 7 ផងដែរ រីឯ SamsungGalaxy S9 plus មិនទាន់ឈានដល់កម្រិតកំពូលនោះទេ ព្រោះស្មាតហ្វូននេះទើបតែមាននៅលើទីផ្សារក្នុងពេលថ្មីៗនោះទេ។

ប្រភព៖ GSMarena
ប្រែសម្រូល៖​ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top