• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

ក្រុមហ៊ុនAppleបានបញ្ជាក់ពីបញ្ហាមីក្រូហ្វូនដែលត្រូវបានបិទលើទូរសព្ទ iPhone7/7 Plus

[Copy link]
242 0
Share
ក្រុមហ៊ុន Apple បានទទួលស្គាល់បញ្ហាដែលបណ្តាលឱ្យទូរសព្ទ iPhone 7/7Plus បិទមុខងារថតសម្លេង ដែលហៅថា មីក្រូហ្វូន។ការទទួលស្គាល់នេះបានធ្វើឡើងនៅក្នុងទម្រង់នៃឯកសារផ្ទៃក្នុងមួយដែលត្រូវបានផ្ញើទៅឱ្យក្រុមហ៊ុនApple Authorized Service Providersដើម្បីពិនិត្យមើលបញ្ហានេះ។

JOn0ui.jpg

វាជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ តាមរយៈការរាយការណ៍ដោយអ្នកប្រើប្រាស់នូវទូរសព្ទដែលកំពុងតែដំណើរការដោយប្រព័ន្ធប្រតិបត្តិការiOS11.3 ឬខ្ពស់ជាងនេះ សម្រាប់បញ្ហាមួយនេះផងដែរគឺវាបានកើតឡើងនៅលើការតេចូលឬចេញទូរសព្ទ ឬការតេចេញជាវីដេអូក្នុងកម្មវិធី FaceTime ជាដើម។
ឯកសារដែលត្រូវបានគេប្រទះឃើញដោយ MacRumorsបានស្នើឱ្យអ្នកផ្តល់សេវាកម្មដើម្បីប្រាកដថា ឧបករណ៍ដែលរងផលប៉ះពាល់នោះមិនត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធប៊្លូធូសឬឧបករណ៍ផ្សេងៗសម្រាប់ចាប់យកសម្លេងអូឌីយ៉ូណាមួយនោះទេ។

iphone-7-640x349.jpg

ហើយបញ្ហានេះផងដែរគឺតែងតែកើតឡើងនៅពេលប៊ូតុងបំពងសម្លេងនៅមានពណ៌ប្រផេះក្នុងអំឡុងពេលដែលតេចូល ហើយវានឹងមានលោតសារ និងដំណើរការលទ្ធផលនៃការវាយតម្លៃអូឌីយ៉ូនៅផ្នែកខាងក្នុង  សូម្បីតែគ្រឿងដែលហួសការធានាក៏នឹងត្រូវបានជួសជុលដោយពិចារណាពីព្រោះតែនេះជាករណីលើកលែងមួយ។ បច្ចុប្បន្ននេះមិនមានព័ត៌មានអំពីការអាប់ដេត Softwareដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហា hardware បែបនេះទេប៉ុន្តែចំពោះបញ្ហានេះគឺពិតជាពិបាកក្នុងការជួសជុលដែលធ្វើឲ្យមានការប៉ះពាល់ដល់ Hardwareបែបនេះ ហើយក៏មិនទាន់ដឹងច្បាស់នៅឡើយទេ ថាវានឹងទៅជាយ៉ាងណាពីព្រោះតែនៅពេលនេះក្រុមហ៊ុន Apple មិនទាន់បានបង្ហាញជាផ្លូវការនូវសេចក្តីថ្លែងការណ៍ច្បាស់ណាមួយនៅឡើយទេចំពោះបញ្ហានេះ។

iphone-7-plus-dock-connector.jpg

សរុបសេចក្ដីមក បញ្ហានេះទើបតែកើតមានឡើងលើ iPhone7 និង 7 Plus ក្នុងរយៈពេលថ្មីៗនេះ ដែលធ្វើមុខងារស្រូបយកសម្លេងមិនដំណើរការលើប្រតិបត្តិការiOS 11.3 ឡើង ប៉ុន្តែយ៉ាងណាក៏ដោយក្រុមហ៊ុនកំពុងតែត្រួតពិនិត្យលើបញ្ហាដែលបានកើតមានឡើងនេះហើយ។

ប្រភព៖ GSMarena
ប្រែសម្រូួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top