• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

ស្មាតហ្វូន Xiaomi Redmi S2 ចេញលក់ជាផ្លូវការនៅថ្ងៃទី 10 ខែឧសភាខាងមុខនេះហើយ

[Copy link]
470 0
Share
ក្រុមហ៊ុន Xiaomi បានបញ្ជាក់ជាផ្លូវការអំពីពាក្យចចាមអារាមនៃការមកដល់របស់ទូរស័ព្ទ RedmiS2 នាពេលខាងមុខដែលចេញនៅលើគេហទំព័រ Weibo ។ ចំពោះការបង្ហាញនូវស្មាតហ្វូននេះផងដែរគឺក្រុមហ៊ុនបានបញ្ចេញរូបភាពរបស់ម៉ូឌែលថ្មីនេះ ដែលមានពណ៌ផ្កាឈូក អមជាមួយតារាភាពយន្តចិនដ៏ល្បីគឺលោកTurbo Liu ទៀតផង ។ ស្មាតហ្វូនម៉ូឌែលនេះនឹងត្រូវដាក់បង្ហាញនៅថ្ងៃទី10 ខែឧសភានៅទីក្រុង Nanjing ប្រទេសចិន។

SA.jpg

ស៊េរី Redmi S ត្រូវបានគេរំពឹងទុកថានឹងមានតម្លៃថោកជាងទូរស័ព្ទដែលមានតំលៃសមល្មមរបស់ក្រុមហ៊ុន Redmi ព្រោះថា S2 នឹងភ្ជាប់មកជាមួយ បន្ទះឈីប Snapdragon625 ខណៈដែល Redmi Note 5 Pro បានប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 ។

gsmarena_003.jpg

ទូរស័ព្ទនេះធ្លាប់មានពាក្យចចាមអារ៉ាមម្តងរួចមកហើយថាបានស្នើសុំឱ្យបំពាក់កាមេរ៉ាទំហំ16 មេហ្គាភិកសែល ប៉ុន្តែនេះគឺជាការពិតដែលរួមមានកាមេរ៉ាភ្លោះនៅខាងក្រោយថែមទៀតផង សម្រាប់អេក្រង់វិញគឺមានទំហំ5.99 អ៊ីញ ក្នុងកម្រិត HD និងមាន RAM ទំហំ 3 ជីហ្គាបៃ ហើយអង្គចងចាំ 32 ជីហ្គាបៃផងដែរ។

gsmarena_002 (3).jpg

រីឯតម្លៃវិញនឹងត្រូវចេញលក់ត្រឹមតែ 175ដុល្លាអាមេរិកដែលមានតែមួយគត់លើ Suning ។ នៅពេលដែលទូរស័ព្ទត្រូវបានប្រកាសនៅសប្តាហ៍ក្រោយយើងនឹងមានព័ត៌មានលម្អិតអំពីលក្ខណៈពិសេសពណ៌ និងការអាចរកទិញបានបន្ថែមទៀតសម្រាប់អតិថិជនដែលមានបំណងប្រើប្រាស់ម៉ូឌែលថ្មីនេះ។

សរុបសេចក្ដីមក ក្រុមហ៊ុន Xiaomiនឹងបញ្ចេញនូវទូរសព្ទម៉ូឌែលថ្មីមួយក្នុងតម្លៃសមរម្យ គឺ XiaomiRedmi S2 ថ្ងៃទី ១០ខែ ឧសភា ខាងមុខនេះដូច្នេះចំពោះប្រិយមិត្តដែលចូលចិត្តស៊េរីទូរសព្ទធន់ល្មមនិងមានតម្លៃសមរម្យនោះអាចរកទិញម៉ូឌែលនេះបានហើយ៕

ប្រភព៖ GSMarena
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top