• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

អ្នកប្រើប្រាស់YouTubeកើនដល់ 1,8 ពាន់លាននាក់បានចូលមើលវីឌីអូ ជារៀងរាល់ខែ

[Copy link]
222 0
Share
តាមរយៈសេចក្ដីរាយការណ៍មួយបានឱ្យដឹងថាថ្មីៗនេះក្រុមហ៊ុន YouTube បានប្រកាសថាចំនួននៃអ្នកប្រើប្រាស់ដែលបានចុះឈ្មោះមើលវីដេអូដែលបានបង្ហោះជារៀងរាល់ខែឥឡូវនេះបានចំនួន 1,8 ពាន់លាននាក់ហើយ។ សម្រាប់ការប្រៀបធៀបតួលេខនេះមានចំនួន1,5 ពាន់លាននាក់នៅក្នុងខែមិថុនាឆ្នាំ 2017 ។

hardwork.jpg

ប្រិយមិត្តទាំងអស់ប្រាកដជាបានដឹងអស់ហើយថា កាលពីកន្លងទៅប្រហែលជាមួយឆ្នាំក្រុមហ៊ុនបណ្ដាញសង្គមយក្ស Youtube នេះបានបាត់បង់អតិថិជនមិនតិចនោះទេ ហើយក៏ជាមូលហេតុដែលធ្វើឱ្យម្ចាស់ពាណិជ្ជកម្មទាំងអស់បាត់បង់ទំនុកចិត្តក្នុងការផ្សព្វផ្សាយផលិតផលរបស់ពួកគាត់ផងដែរ។ឆ្លងកាត់តាមការអាប់ដេតជាច្រើនរបស់ Youtube ឥឡូវនេះក្រុមហ៊ុនកំពុងតែមានកំណើនសម្រាប់អ្នកទស្សនាវិញហើយ។

gsmarena_001.jpg

ការប្រកាសនេះត្រូវបានធ្វើឡើងដោយប្រធាននាយកប្រតិបត្តិលោកSusanWojcicki នៅវេទិការបទបង្ហាញរបស់ YouTube ។ លោកWojcicki ក៏បាននិយាយអំពីប្រធានបទផ្សេងៗមួយចំនួនទៀតដូចជា គុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់កម្មវិធីនេះក្នុងការបើកវេទិការទូលាយនេះថា៖
នេះគឺជាផលប៉ះពាល់នៃវេទិការបើកចំហមួយ ប៉ុន្តែយើងបានមើលឃើញថាភាពបើកចំហរជាបញ្ហាប្រឈមមួយដោយសារតែអ្នកខ្លះព្យាយាមទាញយកអត្ថប្រយោជន៍ពីសេវាកម្មរបស់យើងដែរវាជារឿងសំខាន់មិនគួរឱ្យជឿចំពោះខ្ញុំ និងមនុស្សគ្រប់ៗគ្នានៅក្នុងកម្មវិធី YouTubeដែលយើងត្រូវតែទទួលខុសត្រូវ។
ចំណុចនៃការផ្លាស់ប្តូរដ៏សំខាន់មួយចំនួន ដែលបានប្រកាសដោយនាយកប្រតិបត្តិនៅក្នុងបទបង្ហាញនោះ រួមមាន ជម្រើសវីដេអូថ្មីរបស់មនុស្សដែលបានអនុម័តសម្រាប់វេទិកាYouTubeកុមារ របស់ក្រុមហ៊ុន ក៏ដូចជាការសន្យាក្នុងការជ្រើសរើស 10.000សម្រាប់អ្នកសម្របសម្រួល។

សរុបសេចក្ដីមក ក្រុមហ៊ុន YouTubeកំពុងតែមានកំណើតអ្នកប្រើប្រាស់កាន់តែច្រើនហើយ បន្ទាប់ពីការបាត់ប្រិយភាពកន្លងមកហើយចំនួនដែលកើនឡើងជាងរាល់ខែ ពេលក្រុមហ៊ុនបានរក្សាអ្នកប្រើប្រាស់រហូតដល់ទៅ 1,8ពាន់លាននាក់ក្នុងឆ្នាំ ២០១៨ នេះ។

ប្រភព៖ GSMArena
ប្រែសម្រូល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top