• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ស្រីៗគួរធ្វើបែបណាបើមិត្តប្រុសពូកែប្រច័ណ្ឌម្លុឹងៗ

[Copy link]
589 0
Share
អារម្មណ៍មនុស្សស្រីពិបាកទទួលយក និងពិបាកដោះស្រាយ បើម្ខាងជាមិត្តប្រុសសំណព្វចិត្ត និងម្ខាងទៀតជាមិត្តភក្តិ ឬ មនុស្សស្គាល់គ្នា។ ដូច្នេះបើមិត្តប្រុសកើតរឿងប្រច័ណ្ឌនេះកើតឡើង គួរធ្វើយ៉ាងម៉េច ៖

sample-cover-article.jpg

១. ណែនាំមិត្តភក្តិប្រុសៗឲ្យមិត្តប្រុសបានស្គាល់
កុំភ្លេចណែនាំមិត្តភក្តិ ឬ មនុស្សប្រុសៗដែលបានស្គាល់គ្នានៅមុខគាត់ផង ដើម្បីឲ្យគាត់អស់មន្ទិលសង្ស័យ និងបង្ហាញថាអ្នកគ្មានអ្វីត្រូវលាក់បាំងឡើយ។

២. កុំរកលេសដោះសារច្រើនពេក
មនុស្សកំពុងខឹងមិនចង់ស្តាប់ហេតុផលអ្វីច្រើនទេ និងកាន់តែធ្វើឲ្យគាត់មានអារម្មណ៍ថា អ្នកកំពុងតែកុហកទើបប្រឹងនិយាយដោះសារមិនឈប់។

៣. កុំទុកមិត្តប្រុសចោលពេលនិយាយជាមួយអ្នកដទៃ
មិនត្រូវនិយាយរហូតដល់ថ្នាក់ភ្លេចខ្លួនទុកមិត្តប្រុសចោលទេ។ ទោះគាត់មិននិយាយក៏មានអារម្មណ៍ចិត្តតិចតួចខ្លះដែរ។

៤. កុំតវ៉ា ឬ ខឹងឆេវឆាវដាក់មិត្តប្រុស
ត្រូវតែមានចិត្តអត់ធ្មត់ ព្រោះតែស្រលាញ់ទើបគាត់ប្រច័ណ្ឌអ្នក។ បើអ្នកខឹង ឬ ស្រែកដាក់គាត់ទៀតធ្វើឲ្យទំនាក់ទំនងស្នេហាចាប់ផ្តើមជូរចត់ហើយ។

៥. ឲ្យមិត្តប្រុសទុកចិត្តលើអ្នក
បើដឹងថាមិត្តប្រុសពូកែប្រច័ណ្ឌហើយ កុំចូលចិត្តធ្វើអ្វីឲ្យគាត់កាន់តែសង្ស័យ និងមិនទុកចិត្តអ្នកទៀត។ ផ្ទុយមកវិញ អ្នកត្រូវតែផ្តល់ក្តីស្រលាញ់សម្រាប់គាត់ឲ្យខ្លាំងជាងមុន៕

អត្ថបទ៖ Queenco

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top