• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

វិធីសាស្ត្រកុំអោយដើរចេញពីគោលបំណងបានគ្រោងទុក

[Copy link]
524 0
Share
មានវិធីសាស្ត្រ ៨យ៉ាង ដែលអ្នកអាចជួយអោយអ្នករក្សាការផ្តោតអារម្មណ៍លើគោលដៅ នឹងកាន់តែមានភាពងាយស្រួលប្រសិនបើអ្នកអនុវត្តតាមវិធីនេះ៖

2.jpg

១.សរសេរពីគោលដៅរបស់អ្នក
បើអ្នកបានសសេរគោលដៅរបស់អ្នកចេញមក អ្វីដែលអ្នកបានគិតទុកលែងជាការស្រម៉ៃដែលគ្មានរូបរាងទៀតហើយ។ គោលដៅរបស់កាន់តែជាក់លាក់ថែមទៀត បើអ្នកសរសេរវាអោយបានច្បាស់លាស់និងព័ត៌មានលម្អិតនៃគោលដៅនីមួយៗ ដោយប្រើវិធីសាស្ត្រឆ្លាតៗ ។
២. បង្ហាញពីការប្តេជ្ញាចិត្តរបស់អ្នក
ដើម្បីអោយអ្នកបន្តការផ្តោតអារម្មណ៍លើគោលដៅ អ្នកត្រូវបង្ហាញពីការប្តេជ្ញាចិត្តថា ដោយសសេរចេញអោយបាន៤ទៅ៥ បន្ទាត់ ពីអ្វីដែលអ្នកផ្តល់តម្លៃ អ្វីដែលអ្នកជឿជាក់ លទ្ធផលអ្វីដែលអ្នកចង់បាន ហើយអ្នកធ្វើរឿងទាំងនោះខុសៗគ្នាបានយ៉ាងដូចម្តេច? បន្ទាប់មកយកវាទៅព្យួរនៅកន្លែងដែលអ្នកអាចឃើញវាជារៀងរាល់ថ្ងៃ។


៣. ប្រើពេលវេលារបស់អ្នកអោយមានប្រសិទ្ធិភាព
ដើម្បីអោយគោលដៅឆាប់ទទួលបានជោគជ័យ អ្នកត្រូវគ្រប់គ្រងពេលវេលា ដោយធ្វើរឿងបីអោយបានច្រើនគឺ រឿងបន្ទាន់សំខាន់ រឿងសំខាន់មិនបន្ទាន់ និងបន្ទាន់មិនសំខាន់ ។
៤.កំនត់គោលដៅតូចៗមុនទៅដល់គោលដៅធំ
វាពិតជាលំបាក់ក្នុងការគិតដល់គោលដៅដែលមានរយៈពេលវែង ប៉ុន្តែអ្នកអាចយកគោលដៅតូចៗជាទិសដៅដែលអ្នកបានសម្រេច ហើយបើអ្នកដើរតាមគោលដៅតូចៗនោះ អ្នកនឹងត្រូវទៅដល់គោលដៅធំដូចគ្នា។


៥.បង្កើតផែនការអោយលម្អិតហើយដើរតាមវា
បើទោះជាអ្នកអាចមើលឃើញពីអនាគតបានល្អក៏ដោយ ការបង្កើតប្លង់គោលដៅ ដើម្បីបានជោគជ័យគឺត្រូវតែមាន។ បើមិនមានប្លង់ដែលត្រូវធ្វើទេ អ្នកមិនដឹងថា អ្នកកំពុងដើរដល់ចំនុចណា ហើយត្រូវទៅតាមណាទៀតនោះទេ។
៦. វិភាគការរីកចម្រើនរបស់អ្នករៀងរាល់ថ្ងៃច័ន្ទ
អ្នកត្រូវធ្វើការតាមដាន និងវិភាគលើសកម្មភាពដែលអ្នកបានធ្វើជារៀងរាលថ្ងៃ ថាអ្នកធ្វើវាបានត្រឹមត្រូវទេ ឬកំពុងដើរខុស អ្នកធ្វើបានប៉ុន្មាននិងនៅសល់ប៉ុន្មានទៀត អ្នកនឹងទៅដល់គោលដៅ។


៧. បញ្ចៀសការអូសបន្លាយពេលវេលាដោយខ្លួន
ផ្តោតអារម្មទៅលើគោលដៅរបស់អ្នក អាចបញ្ចៀសការអូសបន្លាយពេលវេលាបាន ដោយចំណាយពេលច្រើនបន្តិច។ នៅពេលអ្នកជួបអារម្មណ៍ដែលមិនចង់ទៅមុខបែបនេះ អ្នកអាចហាត់ក្តាប់វត្ថុ ឬធ្វើអ្វីមួយផ្សេងក៏បាន អោយបាន១៥នាទីហើយឈប់។ វាជួយអោយមានការផ្តោតអារម្មណ៍បានច្រើន។
៨. ប្រើវិធីសាស្ត្រលើកទឹកចិត្ត
ដើម្បីសម្រេចគោលដៅរបស់អ្នក ចាំបាច់ត្រូវមានវិធីសាស្ត្រជម្រុញទឹកចិត្តលើកទឹកចិត្តខ្លួនឯង នៅពេលអ្នកមានការធុញទ្រាន់ ជួបរឿងបញ្ហាលំបាកឈឺចាប់ ឬទទួលបរាជ័យ ។ អ្នកត្រូវរកនឹកវាដោយខ្លួនឯង អាចជាការមើលវីឌេអូ ស្តាប់តន្ត្រី ឬធ្វើការស្រម៉ៃទៅលេងកន្លែងណាមួយ តាមចំណូលចិត្តរបស់អ្នក។
ចូរព្យាយាមអោយអស់ពីសមត្ថភាពដើម្បីចៀសវាងការរំខាននិងការខ្ជះខ្ជាយពេលវេលានិងធ្វើការឆ្ពោះទៅរកគោលដៅរបស់អ្នកដោយការលើកទឹកចិត្ត។


អត្ថបទ៖ Dony

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top