• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

ត្រូវអង្គុយរាល់ថ្ងៃមែនទេ? នេះជាវិធីងាយស្រួលដើម្បីធ្វើឱ្យសុខភាពរបស់អ្នកដំណើរការល្អ

[Copy link]
611 0
Share
បុគ្គលិកការិយាល័យភាគច្រើនបំពេញការងារ ៨ម៉ោងឬលើសពីនេះជារៀងរាល់ថ្ងៃ ដែលជាហេតុធ្វើឱ្យពួកគេមានសុខភាពមិនសូវល្អ មិនសូវមានកម្លាំងមិនមានស្មារតីគ្រប់គ្រាន់ និងមិនសូវជាមានគំនិតច្នៃប្រឌិតថ្មីៗនោះទេ។

PLE.jpg

លោក Jamie Russo ដែលជាប្រធានផ្នែកការងារនិងសុខុមាលភាពនៅការិយាល័យ ធ្វើការរួមគ្នា Enerspace បាននិយាយថា"នៅក្នុងបរិយាកាសការិយាល័យអ្នកតែងតែចំណាយពេលច្រើនក្នុងការអង្គុយនៅក្នុងកិច្ចប្រជុំ ឬនៅមុខអេក្រង់កុំព្យូទ័រ"។ ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការអង្គុយមានដូចជា ការកើនឡើងហានិភ័យនៃជំងឺបេះដូងជំងឺទឹកនោមផ្អែម និងជំងឺមហារីក។ វាជាការសំខាន់ណាស់ដែលអ្នកមិនចាំបាច់ឃាំងខ្លួនលើតុរបស់អ្នកហើយត្រូវផ្តល់ឱកាសដល់រាងកាយ និងចិត្តរបស់អ្នក ដើម្បីបង្កើននូវផលិតភាពការងាររបស់អ្នក។"

លោក Russo បាននិយាយថាការលើកទឹកចិត្តដល់វប្បធម៌នៃសុខភាពនៅក្នុងការិយាល័យចាប់ផ្តើមជាមួយមេដឹកនាំដោយផ្ទាល់។"ដើរទៅដើរមក" នៅកន្លែងធ្វើការរៀងរាល់ថ្ងៃអាចជម្រុញឱ្យបុគ្គលិករបស់អ្នកធ្វើដូចអ្នកដែរ។
លោក Russo បានណែនាំថា"អ្នកដឹកនាំគួរតែដើរជុំវិញការិយាល័យ ប្រើប្រាស់កន្លែងហាត់ប្រាណរបស់ក្រុមហ៊ុននិងទទួលទានអាហារថ្ងៃត្រង់នៅក្នុងហាងកាហ្វេជាជាងនៅតុរបស់ខ្លួន" ។ ក្រុមហ៊ុនមួយចំនួនអាចចំណាយប្រាក់លើកម្មវិធីសុខុមាលភាពរបស់បុគ្គលិកប៉ុន្តែប្រសិនបើមេដឹកនាំរបស់ខ្លួនមិនបានផ្ញើសារថាវាមិនអីទេក្នុងការសម្រាកហាត់ប្រាណ ឬមានការប្រជុំដើរមួយនោះទេ វានឹងខ្ជះខ្ជាយលុយ»។
លោក Russo បានស្នើឱ្យអនុវត្តន៍លើវិធីសាមញ្ញ៥នេះដើម្បីចាប់ផ្តើមការកែលំអសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់អ្នកនៅថ្ងៃនេះ៖

១. ធ្វើសកម្មភាពឱ្យបានច្រើន
មានមធ្យោបាយជាច្រើនដើម្បីរក្សាសកម្មភាពក្នុងអំឡុងពេលធ្វើការ និងទូទាត់នូវការខូចខាតមួយចំនួនដោយការអង្គុយពេញមួយថ្ងៃរបស់អ្នក។ប្តូរកៅអីធម្មតារបស់អ្នកជាកៅអីសកម្ម ដូចជាការធ្វើលំហាត់យ៉ូហ្គាសម្រាប់រយៈពេលពីរបីម៉ោងឬចំណាយពេលមួយថ្ងៃធ្វើការនៅតុអង្គុយដែលខ្ពស់។ អ្នកក៏អាចដើរបានដែរក្នុងខណៈពេលដែលអ្នកកំពុងទទួលការហៅទូរសព្ទរបស់អ្នក ដើម្បីផ្តល់ឱ្យអ្នកនូវការផ្លាស់ប្ដូរផ្សេងៗ។

២. ក្រោក និងនិយាយជាមួយមិតរួមការងារ
រាល់ ២ ទៅ ៣ម៉ោងម្តង អ្នកគួរតែដើរជុំវិញការិយាល័យនិងនិយាយជាមួយមនុស្សផ្សេងគ្នាពី ១០ ទៅ ១៥ នាទី។មិនតែប៉ុណ្ណោះការសម្រាកក្នុងរយៈពេលខ្លីនេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមកាត់បន្ថយការកកស្ទះ និងបង្កើនភាពតានតឹងសាច់ដុំនោះទេប៉ុន្តែវាក៏ជួយអ្នកបង្កើនទំនាក់ទំនងល្អជាមួយមិតរួមការងារ និងបង្កើតឱ្យមានគំនិតថ្មីៗថែមទៀតផង។

៣. ចេញក្រៅខ្លះក៏ល្អ
អាហារដែលអ្នកខ្ចប់សម្រាប់ថ្ងៃត្រង់គឺតែងតែល្អសម្រាប់សុខភាពអ្នក ហើយចំណាយតិចជាងការទទួលទានខាងក្រៅ ប៉ុន្តែម្តងម្កាលអ្នកគួរតែបង្ខំចិត្តចេញទៅក្រៅដើម្បីញ៉ាំអាហារថ្ងៃត្រង់ និងគេចចេញពីតុការងាររបស់អ្នក។

៤. សម្រាកក្នុងកំឡុងពេលធ្វើការ
ប្រសិនបើកាលវិភាគរបស់អ្នកជម្រុញឱ្យអ្នករក្សាទុកការងារភ្លាមៗដូចជាការដាក់ប្រាក់បញ្ញើនៅធនាគារសម្រាប់ម៉ោងធ្វើការរបស់អ្នក អ្នកប្រាកដជាអាចទទួលបាននូវខ្យល់អាកាសបរិសុទ្ធ រួមជាមួយនិងការសម្រាកផ្លូវចិត្តពីការងារដែលអ្នកកំពុងធ្វើបានផងដែរ។

៥. បិទភ្នែករបស់អ្នក និងដកដង្ហើម
ការធ្វើសមាធិកំពុងក្លាយជាវិធីដ៏ពេញនិយមមួយដើម្បីបន្តផ្តោតអារម្មណ៍និងកាត់បន្ថយភាពតានតឹងនៅកន្លែងធ្វើការ។ អ្នកគួរតែដកដង្ហើមវែងៗឱ្យបាន ១០ដងពេលអ្នកកំពុងញ៉ាំកាហ្វេនៅពេលព្រឹក ឬសូម្បីតែនៅតុរបស់អ្នក ក៏ដូចជានៅពេលអ្នកដាក់ទូរសព្ទចុះបន្ទាប់ពីការនិយាយទូរសព្ទរួចហើយក៏ដោយ។

សរុបសេចក្ដីមកសុខភាពជាកត្ដាសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់អ្នកហេតុនេះអ្នកគួរតែមានសកម្មភាពខ្លះៗនៅពេលដែលអ្នកបំពេញការងារ ដូចជាការហាត់ប្រាណ ដើរនិយាយជាមួយមិត្តរួមការងារ និងការធ្វើសមាធិជាដើម៕

ប្រភព៖ Bussinessnewsdaily
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top