• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

នៅពេលជួយគេត្រូវមានចិត្តជាកណ្តាល

[Copy link]
284 0
Share
អ្នកដែលមានចិត្តអាណិតអាសូរច្រើន ពេលឃើញអ្នកដទៃមានទុក្ខ ច្រើនមានចិត្តឈឺឆ្អាលចង់ជួយអ្នកដទៃ។ ជួយមនុស្សដែលកំពុងរងទុក្ខគឺជាទង្វើល្អគួរអោយសរសើរ តែត្រូវតាំងចិត្តជាកណ្តាល ដោយធ្វើខ្លួនជាអ្នកជួយគេ ត្រឡប់ទៅជាមានទុក្ខជំនួសគេវិញ។

3.jpg

យើងអាចជួយគេបានតាមលទ្ធភាពនិងការប្រឹងប្រែងដែលយើងមាន។ បើសិនមិនអាចជួយគេបាន ក៏បណ្តោយទៅតាមសភាពធម្មជាតិទៅចុះ មិនគួរមានចិត្តក្តៅក្រហាយនោះទេ។ យើងជួយគេព្រោះចង់អោយគេបានរួចពីទុក្ខលំបាក។ តែបើជួយគេមិនបាន យើងត្រឡប់ជាកើតទុក្ខនោះ មិនបាច់ជួយគេល្អជាង។ បើយើងមិនយល់ព្រមតាមចំពោះរឿងដែលយើងមិនអាចធ្វើបានទេ នោះមិនខុសអ្វីពីមនុស្សល្ងង់ខ្លៅ ដែលធ្វើជីវិតអោយពោរពេញដោយភាពក្តៅក្រហាយទុក្ខព្រួយនៅក្នុងចិត្ត រកសុភមង្គលសម្រាប់ខ្លួនឯងគ្មាន។ តាំងចិត្តខ្លួនឯងកុំអោយទោទន់ ចំពោះការឈឺចាប់របស់គេ មិនដូច្នោះទេ មិនទាន់បានជួយគេអោយរួចបានផង នឹងត្រូវគេជួយសង្គ្រោះយើងវិញមិនខាន។ មនុស្សមានសន្តានចិត្តល្អភាគច្រើនចូលចិត្តជួយអ្នកដទៃ ចំណែកមនុស្សដែលអត្មានិយមវិញ ទោះជាអ្នកដទៃមានបញ្ហាអ្វីក៏គេមិនខ្វាយខ្វល់ដែរ មនុស្សរបៀបនេះ ទោះជារស់នៅលើផែនដីជាមួយគេ ក៏ហាក់ដូចជារស់តែម្នាក់ឯងដែរ ហើយក៏មិនសមរស់នៅក្នុងសង្គមមនុស្សដែរ។ ត្រូវចេះជួយមនុស្សដូចគ្នា ដើម្បីអោយចិត្តយើងមានសេចក្តីសុខ។ ហើយយើងក៏ត្រូវចេះដកចិត្តយើងត្រឡប់មកវិញ កុំជាប់ស្អិតនឹងអ្នកណាម្នាក់ខ្លាំងពេក។ យើងត្រូវមានសុខភាពល្អ នឹងមានពេលដកឃ្លាសម្រាប់ជួយមនុស្សដែលមានទុក្ខលំបាក អោយបានច្រើនទៀត៕

អត្ថបទ៖ Dony


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top