• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

ប្រទេសថៃគឺជាកន្លែងតាំងពិព័រណ៍អាស៊ានដ៏ធំបំផុតសម្រាប់ផលិតផលសុខភាពនិងសម្ផស្ស

[Copy link]
297 0
Share
ប្រទេស​ ថៃ នឹងធ្វើជាម្ចាស់ផ្ទះអាស៊ានសម្ផស្សឆ្នាំ ២០១៨  នៅ Bangkok International Trade & Exhibition Centre (BITEC) តំបន់ បាងណា ដែលជាពិព័រណ៍ផលិតផលសុខភាពនិងសម្ផស្សដ៏ធំបំផុតនៅក្នុងតំបន់។

ការិយាល័យនៃការជំរុញវិស័យ SMEs (OSMEP) និង UBM Asia (ប្រទេសថៃ) បានរៀបចំព្រឹត្តិការណ៍នេះ ដែលប្រមូលផ្តុំផលិតផលពីបណ្តាប្រទេសនានាដូចជា​ ប្រទេស ជប៉ុន សាធារណរដ្ឋកូរ៉េ បែលហ្ស៊ិកនិងហុងគ្រី។ អាស៊ានសម្ផស្សឆ្នាំ ២០១៨ មានគោលបំណងជួយដល់អាជីវកម្មចូលក្នុងទីផ្សារថ្មីនិងបង្កើនការនាំចេញ។

២.jpg

ព្រឹត្តិការណ៍នេះបង្ហាញពីបច្ចេកវិទ្យាថ្មីៗនិងការច្នៃប្រឌិតថ្មីនៅក្នុងផលិតផលសុខភាព និងសម្ផស្សនិងបម្រើជាវេទិកាសម្រាប់ការចរចាពាណិជ្ជកម្មនិងសកម្មភាពជាដៃគូក៏ដូចជាសេវាកម្មប្រឹក្សាយោបល់លើការនាំចេញនិងពាណិជ្ជកម្មអេឡិចត្រូនិចផងដែរ។

ប្រធានសមាគមគ្រឿងសំអាងថៃអ្នកស្រី Ketmanee Lertkitcha បានឱ្យដឹងនៅថ្ងៃនេះថា នៅក្នុងឆ្នាំ ២០១៨ ឧស្សាហកម្មគ្រឿងសំអាងរបស់ប្រទេស ថៃ មានតម្លៃប្រហែល ៣០០ ពាន់លានបាតដែលក្នុងនោះ ១២០ ពាន់លានបាតត្រូវបានបង្កើតឡើងដោយការនាំចេញ។

ឧស្សាហកម្មនេះត្រូវបានគេរំពឹងថា នឹងឃើញមានកំណើន ៥ ភាគរយនៅឆ្នាំនេះ៕

ប្រែសម្រួល៖​​ sky

ប្រភព៖ vietnamplus
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top