• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

បិទភ្នែកម្ខាងបើកភ្នែកម្ខាង

[Copy link]
329 0
Share
ការរស់នៅជាមួយគ្នា ជាធម្មតាតែងមានជួបរឿងជម្រោងជម្រះ នៅពេលមានការយល់ឃើញ និងអធ្យាស្រ័យមិនដូចគ្នា។ បើយើងចេះតែនិយាយយកឈ្នះចាញ់ បង្ខំអោយម្ខាងទៀតទទួលកំហុសរបស់ខ្លួន នោះអ្នកដទៃនឹងយល់ថា យើងគឺជាមនុស្សដែលមិនចេះទុកច្រកនិងទុកកិត្តិយសអោយគេ។ ហើយបើមានការជួបគ្នានៅលើកក្រោយ នឹងធ្វើអោយគេមានការប្រុងប្រយ័ត្នចំពោះយើង ហើយធ្វើអោយយើងបាត់បង់នូវមិត្តភក្តិជាច្រើន ព្រមទាំងបន្ថែមអ្នកដែលស្អប់យើងម្នាក់ទៀត។

1.jpg

ការប្រកាន់ខ្លួនថាជាអ្នកត្រូវម្ខាងៗ ក៏ព្រោះតែពួកគេសំអាងលើហេតុផលត្រឹមត្រូវផ្ទាល់ខ្លួន មិនបានយកចិត្តរបស់ខ្លួន ធ្វើការពិចារណាខ្លះលើចិត្តគំនិតរបស់អ្នកម្ខាងទៀត ។ ដូចនេះជម្លោះប្រាកដជាកើតមានឡើង មិនចេះចប់។ បើពេលមានបញ្ហាជម្រោងជម្រះជាមួយមិត្តភក្តិ ឬជាមួយអ្នកណាម្នាក់ ការយកចិត្តគិតទុកជាមុនថា ភាគីម្ខាងទៀតជាអ្នកត្រូវ ហើយស្តាប់ហេតុផលគ្នាទៅវិញទៅមក នោះការឈ្លោះប្រកែកអាចនឹងមិនមានបាន។ ហើយបើយើងនៅតែចង់ឈ្នះចង់ចាញ់គ្នា មិនថារឿងធំឬក៏រឿងតូច គឹនឹងធ្វើអោយការស្មុគស្មាញនិង ភ័យ អន្តរាយតែប៉ុណ្ណោះ។ ព្រោះរឿងមួយភាគច្រើនគ្រាន់តែជាការយល់ច្រឡំគ្នា ដែលអ្នកម្ខាងៗមិនបានមានចេតនា មិនល្អអ្វី ទៅលើភាគីម្ខាងទៀតនោះទេ។ ដូច្នេះហើយ នៅពេលយើងយល់ឃើញថា អ្នកដទៃកំពុងធ្វើកំហុសមិនសមរម្យ យើងគួរតែមើលរំលងខ្លះ គឹចង់មានន័យថា ភ្នែកម្ខាងឃើញ ភ្នែកម្ខាងមិនឃើញ នោះទើបមិនមានខ្វាយខ្វល់ច្រើន។ ខ្លួនយើងត្រូវឬខុស គឹមនុស្សច្រើនផ្សេងទៀតជាអ្នកវាយតំលៃ ការគិតដូច្នេះទើបហៅថាជាមនុស្សដែលឆ្លាតវៃ៕

អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top