• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

គន្លឹះ៤ចំណុច នាំសុភមង្គលពិតពេលសម្រចចិត្តរៀបការ...

[Copy link]
1214 0
Share
បើមើលតាមសង្គមយើងនាពេលបច្ចុប្បន្ននេះ មានគូរស្វាមីភរិយាថ្មីថ្មោងមួយចំនួនទើបរៀបមង្គលការរួច រស់នៅជាមួយមិនយូរប៉ុន្មានក៏ត្រូវបែកបាក់ បែងចែកផ្លូវគ្នារៀងខ្លួនៗវិញ ហេតុផលនេះមកពីកត្តាជាច្រើនដូចជាឪពុកម្តាយចាប់បង្ខំ រៀបការទាំងភាពក្មេងខ្ចី ពេលវេលាខ្លីសម្រាប់ស្គាល់ចិត្តគ្នា និងការបង្កើតអនុស្សាវរីយ៍តិចតួចពេក។ ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដែលធ្វើអាចឱ្យអ្នកសម្រេចចិត្តរៀបការ ហើយមានសុភមង្គលពិត៖

៤ចំណុចក្រោយសម្រេចចិត្តរៀបការ.jpg

១. ការចាប់ផ្តើមពីការស្គាល់គ្នាដំបងៈ ចំណុចនេះសម្តៅលើមនុស្សប្រុស ព្រោះថាជាទូទៅមនុស្សប្រុសជាចាប់ផ្តើមមុន។ មនុស្សប្រុសមុនប្រាប់នាងថាស្រលាញ់ អ្នកគួរប្រើពេលវេលាឱ្យច្រើននិយាយជាមួយនាង ឬនៅក្បែរនាងដើម្បីបង្ហាញថាអ្នកកំពុងតែចង់បង្កាត់ភ្លើងស្នេហ៍ជាមួយនាង។ ចំណែកមនុស្សស្រីវិញក៏អីចឹងដែរ កុំងាយនឹងឆ្លើយថាស្រលាញ់គេពេក ដោយមិនបានស្វែងយកពីចិត្តមនុស្សប្រុសម្នាក់នោះច្បាស់ អ្នកគួរចំណាយពេលបន្តិច អ្នកប្រាកដជានឹងទទួលបានមនុស្សប្រុសម្នាក់ដែលយល់ចិត្តអ្នកពិតប្រាកដ។


២. ក្នុងអំឡុងពេលសាងស្នេហ៍ជាមួយគ្នាៈ មនុស្សប្រុសស្រី ២នាក់នឹងក្លាយជាគូរស្នេហ៍នឹងគ្នា បន្ទាប់ពីពួកគេបានមើលចិត្តថ្លើមគ្នាអស់រយៈពេលយ៉ាងយូរ។ ក្នុងអំឡុងពេលបង្កាត់ភ្លើងស្នេហ៍នេះ គឺជាពេលដែលងាយនឹងបែកប្រេះបំផុត ហើយស្នេហ៍ភាពច្រើនក៏ត្រូវបានបែកបាក់គ្នាទៅវិញដែរ ក្រោយផ្តើមស្នេហ៍មិនបានយូរប៉ុន្មាន ព្រោះតែពួកគេមិនអាចគ្រប់គ្រងនូវបញ្ហាទាំងអស់ដែលកើតឡើងចំពោះពួកគេបាន។ វាជាចំណុចសំខាន់មួយសម្រាប់អ្នក ដើម្បីធ្វើជាដើមទន់ក្នុងការរក្សាចំណងស្នេហ៍ឱ្យបានគង់វង្សយូអង្វែង។

៣. ក្លាហានទៅជួបឪពុកម្តាយទាំងសងសាងៈ បើអ្នកកំពុងសិ្ថតក្នុងវ័យសិក្សាច្បាស់ណាស់នឹងជួបរនាំងដ៏ធំ គឺឪពុកម្តាយទាំងសងខាង វាជារឿងជៀសមិនផុតឡើង ដូចនេះអ្នកត្រូវតែក្លាហានទៅជួបពួកគាត់ទាំងសងខាង បើអ្នកពិតជាស្រាលាញ់គ្នាស្មោះ ដើម្បីបង្ហាញថាទោះអ្នកទាំង២ស្រលាញ់គ្នាទាំងភាពវ័យក្មេងមែន ប៉ុន្តែការសិក្សានោះអ្នកក៏មិនបោះបង់ដែរ។ ចំណុចនេះ ប្រសិនបើពួកគាត់ទាំងសងខាងមិនជំទាស់នោះទេ ពិតប្រាកដណាស់អ្នកនឹងជោគជ័យដ៏ធំមួយក្នុងអំឡុងផ្តើមស្នេហ៍របស់អ្នក។

៤. បង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាៈ ការបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា វាប្រៀបបានដូចជាបង្កើនភាពផ្អែមល្ហែមដល់គូរសេ្នហ៍ឱ្យកាន់តែស្រលាញ់គ្នាខ្លាំងឡើងៗ។ ការបង្កើតអនុស្សាវរីយ៍នេះ អាចថាជាកត្តាសំខាន់បំផុតសម្រាប់គូរស្នេហ៍ដែលត្រៀមនឹងចង់ផ្តើមរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។ ក្រោយរៀបការរួច ការឈ្លោះប្រកែកគ្នានឹងជៀសមិនផុតឡើយ តែវានឹងបែកប្រេះដោយងាយនោះទេ ព្រោះតែម្នាក់នឹកឃើញនូវចំណងស្នេហ៍អុនស្សាដែលខ្លួនធ្លាប់សាងជាមួយគ្នាកាលពីចាប់ស្នេហ៍គ្រាដំបូង៕
អត្ថបទដោយ៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top