• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

គ្រឿងបង្គុំម៉ាស៊ីនហាយព្រីត (Hybrid Assemblies)

[Copy link]
476 0
Share
គ្រឿងបង្គុំម៉ាស៊ីនហាយព្រីត (Hybrid Assemblies)
រថយន្តហាយព្រីត មានគ្រឿងបង្គុំ ដូចជា ស្នប់ខ្យល់ (vacuum pump), ស្នប់ទឹកស្អំ (coolant pump), ប្រព័ន្ធចង្កូតអេឡិចត្រូនិច (electrical power steering) សូម្បី ស្នប់ហ្គាសម៉ាស៊ីនត្រជាក់ (A/C compressor) ក៏មានដំណើរការ ដោយប្រព័ន្ធ អេឡិចត្រូនិចផងដែរ ។


Untitled-1.jpg

គ្រឿងបង្គុំទាំងអស់ ជាទូទៅ មានដំណើរការតែនៅពេលដែលចាំបាច់ ឬ អាស្រ័យទៅលើ ការបញ្ជាល្បឿន (speed control) ។ ផលប្រយោជន៍បន្ថែមទៀត នៃប្រព័ន្ធម៉ាស៊ីនបរដោយអគ្គិសនី (electric drive) គឺគ្រឿងបង្គុំអគ្គិសនីទាំងអស់ អាចមានដំណើរការ បើទោះជាម៉ាស៊ីនចំហេះក្នុង (internal combustion engine) ត្រូវបានបិទក៏ដោយ ។ តួយ៉ាង ប្រព័ន្ធម៉ាស៊ីនត្រជាក់ (A/C system) រាប់បញ្ចូលទាំង ប៉ូតុងបញ្ជា (remote control) អាចបញ្ជាឲ្យ ដំណើរការផងដែរ មុនពេលម៉ាស៊ីនឆេះឡើង ។

បន្ទាប់ពីម៉ាស៊ីនត្រូវបានបិទ ស្នប់ទឹក (water pump) និងស្នប់ហ្គាសម៉ាស៊ីនត្រជាក់ (A/C compressor) ដែលដើរដោយអេឡិចត្រូនិច ជួយបន្តភាពត្រជាក់ទៅឲ្យ ឧបករណ៍បំលែងអគ្គិសនី (inverter), អាគុយហាយព្រីត (high-voltage battery) និងឲ្យភាពត្រជាក់ទៅ ផ្នែកខាងក្នុងរថយន្ត (passenger compartment) ។ ក្នុងករណី១ចំនួនទៀត គ្រឿងបង្គុំដើរដោយអគ្គិសនី (electrically assemblies) មិនសហការជាមួយ សៀគ្វីចរន្តអគ្គិសនី របស់ប្រព័ន្ធតង់ស្យុងខ្ពស់ (high-voltage system) នៃរថយន្តហាយព្រីតទេ ។


ប្រែសម្រួលដោយ ៖ Sambath

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top