• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

ប្រព័ន្ធម៉ាស៊ីនហាយព្រីតដែលមានឆ្នុកសាក (Plug-In Hybrid)

[Copy link]
321 0
Share
រថយន្តហាយព្រីត ដែលមានឆ្នុកសាកអាគុយហាយព្រីត (plug-in hybrid) គឺមានឧបករណ៍សាកអាគុយ ដោយប្រើឆ្នុកថាមពលអគ្គិសនី (electric power grip)

Untitled-1.jpg

ម៉ាស៊ីនហាយព្រីតមានឆ្នុកសាកអាគុយ (plug-in hybrids) ជាប្រភេទរថយន្ត អេឡិចត្រិច (PHEV/Plug-In Hybrid Electric Vehicle) ដែលមានអាគុយហាយព្រីត ទំហំធំជាងម៉ាស៊ីនហាយព្រីតសេរ៊ីចាស់ៗ (conventional hybrid) ។ សមត្ថភាពអាគុយហាយព្រីត ឬ អាគុយតង់ស្យុងខ្ពស់ (high-voltage battery) អាចផ្ដល់ឲ្យរថយន្ត ជាមួយកំលាំងខ្លាំង ជាងការប្រើប្រាស់ រថយន្តអគ្គិសនីសុទ្ធ ។

ប្រព័ន្ធឆ្នុកសាកអាគុយ (plug-in system) ជាបែបផែនឆ្នុកសាក ត្រូវបានប្រើប្រាស់ សម្រាប់ ឆ្នុកភ្ជាប់បណ្ដាញ1 (single-phase 230 V) មានតង់ស្យុង 230 V និង ឆ្នុកភ្ជាប់បណ្ដាញ3 (three-phase 400 V) មានតង់ស្យុង 400 V ដែលមានចរន្ត រហូតដល់ 63 A នៃការសាកចរន្តអគ្គិសនី (charging current) ។ ការសាកអាគុយហាយព្រីត ដែលប្រើ ឆ្នុកភ្ជាប់បណ្ដាញ3 (three-phase) អាចធ្វើឲ្យរយះពេលសាកខ្លីជាង 10% បើប្រៀបធៀបជាមួយ ការសាករបស់ ឆ្នុកភ្ជាប់បណ្ដាញ1 (single-phase)

សម្រាប់គោលការណ៍នេះ ប្រព័ន្ធសាកអាគុយ (charging system) ក៏រួមបញ្ចូល ផងដែរនូវ រនុកភ្ជាប់ការទាក់ទង (communication interface) រវាងស្ថានីយ សាកអាគុយ (charging station) និងខ្សែឆ្នុកសាករបស់រថយន្តហាយព្រីត ។

ប្រព័ន្ធឆ្នុកសាកអាគុយហាយព្រីត មានលក្ខណៈសុវត្ថភាពជាច្រើនដូចជា ៖
ភ្លើងសញ្ញាដាសតឿន (immobiliser activation) : ជាប្រព័ន្ធមានសៀគ្វីដោយឡែក ប្រើដើម្បីឆែកមើល ថាតើឆ្នុកសាក (charging plug) ត្រូវបានភ្ជាប់ដែរឬទេ ។ ដូច្នេះករណី ដែលឆ្នុកសាកមិនទាន់ភ្ជាប់បានត្រឹមត្រូវ នឹងមិនអាចកើតឡើងទេ ។

សុវត្ថិភាពអគ្គិសនី (electrical safety) : សៀគ្វីទី2 (second circuit) ប្រើសម្រាប់ឆែកមើលថា តើឆ្នុកសាក (charging plug) ត្រូវបានភ្ជាប់ស៊ុបស្រួលបួល ហើយឬនូវ បន្ទាប់មកទើប តង់ស្យុងអគ្គិសនីអាចបញ្ចូនទៅសាកអាគុយបាន ។

ការការពារចរន្តកើនឡើងហួសប្រមាណ (overload protection) : គេប្រើរ៉េស៊ីស្តង់អគ្គិសនី (electrical resistors) នៅក្នុងកូដឆ្នុកសាក (charging plug code) អនុញ្ញាតឲ្យចរន្តដែលបានកំណត់ ដោយខ្សែភ្លើងសាកអាគុយ ។

ឧបករណ៍ការពារ (component protection) : រថយន្តហាយព្រីត ទទួលពត៌មាន អំពីអំព៉ែ (amperage) ដែលមាននៅក្នុង ស្ថានីយសាកអាគុយ (charging station) ហើយកំណត់ ចរន្តអតិបរមា នៃខ្សែសាកអាគុយហាយព្រីត (charging cable) ។ លើសពីនេះទៅទៀត ប្រព័ន្ធនេះ ឆែកមើលថា តើឆ្នុកភ្ជាប់ និងខ្សែម៉ាសដី (earth/ground connector) ត្រូវបានភ្ជាប់បានត្រឹមត្រូវឬទេ ។

ប្រព័ន្ធសាកអាគុយហាយព្រីត (plug-in system) គឺបំពាក់ផងដែរជាមួយ ការផ្ដាច់សៀគ្វីខ្សែម៉ាសដី (earth/ground circuit breaker) ដើម្បីសុវត្ថិភាព ។


ប្រែសម្រួលដោយ ៖ Sambath

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top