• Brave
  • Editor
  • Brave
Facebook Twitter Google+ Share

ទារកទម្លាប់គេងភ្ញាក់ៗ ឪពុកម្ដាយគួរធ្វើបែបណា?

[Copy link]
1728 0
Share
ទារកទម្លាប់គេងភ្ញាក់ៗ គឺបណ្ដាលមកពីបរិយាកាសជុំវិញខ្លួនរបស់ពួកគេ ដែលពេលខ្លះឪពុកម្ដាយពុំសូវជាមានការចាប់អារម្មណ៏និងរៀបចំឲ្យបានល្អនៅពេលដែលកូនតូចគេងនោះទេ នៅពេលដែលទារកចាប់ផ្ដើមមានទម្លាប់គេងភ្ញាក់ៗ តើឪពុកម្ដាយគួរធ្វើបែបណា? ខាងក្រោមនេះ កោះថ្មី សូមបង្ហាញពីចំនុចដែលឪពុកម្ដាយគ្រប់រូបគួរតែយល់ដឹង នៅពេលដែលទារកមានទម្លាប់គេងភ្ញាក់ៗ៖

Baby.jpg

- អោយទារកបៅឲ្យបានឆ្អែត មុនពេលគេង
- រៀបចំកន្លែងឲ្យទារកគេង ដោយមានអាកាសធាតុមិនក្ដៅពេកឬត្រជាក់ខ្លាំងពេក
- បោសសម្អាតកន្លែងទារកគេងអោយបានស្អាត ជៀសវាងមានសត្វល្អិត ទិច ឬ ខាំ បណ្ដាលឲ្យទារកគេងភ្ញាក់
- បញ្ឈប់សម្លេងដែលរំខានដល់ការគេងរបស់ទារក
- ដាក់ទារកឲ្យគេងនៅកន្លែងដែលស្ងប់ស្ងាត់ល្អ
- មិនត្រូវស្រែកឡូឡានៅពេលទារកកំពុងគេងនោះទេ
- ត្រួវឧស្សាហ៍ពិនិត្យមើលខោទឹកនោមរបស់ទារក
- មិនត្រូវក្រាលកំរាលច្រើនជាន់ឬក្រាស់ៗក្រោមខ្នងទារកពេកនោះទេ ដែលអាចបណ្ដាលឲ្យទារកក្ដៅខ្នងនៅពេលកំពុងគេង

អត្ថបទ៖ Brave
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top